Friday, September 20, 2024
Homeតារាខ្មែរផ្អើល ពេជ្រ សោភា ទិញម៉ូតូកាដូឲ្យកូនស្រី(មានវីដេអូ)

ផ្អើល ពេជ្រ សោភា ទិញម៉ូតូកាដូឲ្យកូនស្រី(មានវីដេអូ)

តារាចម្រៀងល្បីឈ្មោះរបស់រស្មីហង្សមាសអ្នកនាងពេជ្រ សោភា ធ្លាប់ល្បីកក្រើករឿងមានកូនស្រីម្នាក់កាលពីប៉ុន្មានឆ្នាំមុនប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញក្រោយពេលអ្នកនាង ព្យាយាមបដិសេធ។តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះថ្មីៗនេះ​បានលេចធ្លាយវីដេអូឃ្លីបមួយជាលក្ខណៈគ្រួសារដែលអ្នកពេជ្រ សោភា បានទិញម៉ូតូScoopy មួយគ្រឿងជាការដូសម្រាប់ក្មេងស្រីម្នាក់ឈ្មោះនីត ដែលមានទម្រង់មុខស្រដៀងអ្នកនាងខណៈដែលមជ្ឈដ្ឋានជាច្រើនគិតថាក្មេងស្រីនោះជាកូនរបស់អ្នកនាងពេជ្រ សោភា។

តាមរយៈវីដេអូឃ្លីបនោះបានបង្ហាញពីសកម្មភាពនៅក្នុងក្រុមគ្រួសាររបស់អ្នកនាងពេជ្រ សោភា ដែលធ្វើអោយក្មេងស្រីម្នាក់មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលបានឃើញម៉ូតូមួយគ្រឿងដ៏ថ្មីសន្លាងដែលអ្នកនាងសោភា បានទិញឲ្យជាកាដូសម្រាប់នាង។នៅពេលនោះក្មេងស្រីក៏បានស្ទុះទៅឱបអ្នកនាងពេជ្រ សោភា ក្នុងន័យថ្លែងអំណរគុណនិងពេញចិត្តចំពោះកាដូមួយនេះយ៉ាងក្រៃលែង។

អ្នកនាងពេជ្រ សោភា បាននិយាយនៅក្នុងវីដេអូឃ្លីបនោះថា “កាដូនេះគឺសម្រាប់គម្រប់អាយុ១៦ឆ្នាំ ពុំមែនសម្រាប់ការប្រឡងទេ។ ការពិតវាមិនថ្លៃនោះទេតែកន្លងមកចេះតែខ្លាចប៉ះពាល់(មានបញ្ហាអាយុជីវិត)ពេលជិះយប់ព្រលប់ទើបពុំបានទិញឲ្យ។ម្យ៉ាងមានតែមួយគ្រាប់ផង”។សោភា បន្តថា លើកក្រោយនឹងមានកាដូធំជាងនេះទៀតសម្រាប់ក្មេងស្រីនីត។

ជុំវិញការលើកឡើងរបស់អ្នកនាងពេជ្រ សោភា នៅក្នុងវីដេអូឃ្លីបនេះអ្នកដែលបានទស្សនាយល់ថា ក្មេងស្រីឈ្មោះនីត ជាកូនស្រីបង្កើតរបស់អ្នកនាងពេជ្រ សោភា ដែលបានលាក់បាំង១៦ឆ្នាំមកហើយ។ប៉ុន្តែដំណឹងនេះមិនទាន់ទទួលបានការបកស្រាយពីអ្នកនាងសោភា នៅឡើយទេ៕

https://youtu.be/OcnkqqWu8F0

 

RELATED ARTICLES