Tuesday, November 26, 2024
Homeតារាខ្មែរកុមារីម្នាក់ហ្នឹងសោះ ដែលមិនឲ្យអ្នកនាងចន ច័ន្ទលក្ខិណា យកកូនទី២

កុមារីម្នាក់ហ្នឹងសោះ ដែលមិនឲ្យអ្នកនាងចន ច័ន្ទលក្ខិណា យកកូនទី២

ភ្នំពេញ ៖ តារាសម្តែងជើងចាស់ និងជាប្រធានសមាគមសិល្បករកម្ពុជា អ្នកនាងចន ច័ន្ទលក្ខិណា បានបញ្ជាក់ឱ្យដឹងថា កូនស្រីរបស់អ្នកនាង (ចូលី) ជាមនុស្សតែម្នាក់គត់ ដែលមិនអាចឱ្យអ្នកនាងយកកូនម្នាក់ទៀត រហូតដល់មានការអនុញ្ញាតពីនាង (ចូលី) តែគិតត្រឹមបច្ចុប្បន្ន កូនស្រីសំណព្វចិត្តម្នាក់នេះ នៅមិនទាន់ចង់ក្លាយជាបងស្រីគេនៅឡើយ។

អ្នកនាងចន ច័ន្ទលក្ខិណា បានសរសេរបញ្ជាក់ នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ថា “មិនខ្វល់ថា អ្នកណានិយាយថា អ្នកណាជាឪពុកគាត់ទេ គាត់មានខ្ញុំតែម្នាក់ គឺគ្រប់គ្រាន់ហើយតួនាទីជាឪពុក និងម្តាយរបស់គាត់ គឺខ្ញុំដើរតួរហូតមកហើយ ចំពោះខ្ញុំមិនហត់ទេ សម្រាប់គាត់ម្នាក់ សុខចិត្តស៊ីអត់ស៊ីឃ្លានផ្តាច់ពីមាត់ខ្លួនឯង ដើម្បីតែចំណេះគាត់ ហើយគាត់គឺជាមនុស្សដែលធ្វើឱ្យខ្ញុំមិនអាចយកកូនម្នាក់ទៀត លុះត្រាតែគាត់អនុញ្ញាត តែរហូតមកដល់ពេលនេះ គឺគាត់ say no ម៉ាក់ ត្រូវតែមានអូនតែម្នាក់គត់ ជីវិតខ្ញុំគឺជារបស់គាត់ goodnight…”។

លោកយុត្ថារ៉ា ឆាន្នី និងកូនៗ

ការបង្ហោះសាររបស់អ្នកនាងចន ច័ន្ទលក្ខិណា ខាងលើនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីអតីតស្វាមីរបស់អ្នកនាង គឺលោកយុត្ថារ៉ា ឆានី បាន អះអាងនៅក្នុងហ្វេសប៊ុករបស់ខ្លួនថា លោកមានកូនទាំងអស់៨នាក់ ពោលគឺបូករួមនឹងកុមារី ឆានី ហង្សាចូលលី អាយុ១១ឆ្នាំ ដែលជាចំណងដៃ រវាងលោក និងអតីតភរិយា គឺអ្នកនាងចន ច័ន្ទលក្ខិណា នេះឯង។

អ្នកនាងចន ច័ន្ទលក្ខិណា និងលោកហេង ឡុង

គួរបញ្ជាក់ថា ក្រោយពីចែកផ្លូវដើរជាមួយអតីតស្វាមីមក អ្នកនាងចន ច័ន្ទលក្ខិណា បានផ្ញើបេះដូងត្រឹមបុរសកំពូលស្នេហ៍ម្នាក់ គឺលោក ហេង ឡុង ហើយរហូតមកដល់ពេលនេះ ចំណងស្នេហ៍រវាងអ្នកទាំងពីរនៅតែផ្អែមល្ហែម ស្អិតល្មួត និងតែងបង្ហាញឱ្យឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកជាញឹកញាប់។ ជាក់ស្តែង កាលពីពេលកន្លងទៅ អ្នកនាងចន ច័ន្ទលក្ខិណា ធ្លាប់បានបង្ហោះរូបបុរសជាទីស្រលាញ់ គឺលោកហេង ឡុង ចំនួន៣សន្លឹក ដែលកំពុងឈរដោះអាវ ធ្វើម្ហូប រួចសរសេរលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ថា “ស្រលាញ់ត្រង់ណឹងជាងគេ ហត់យ៉ាងណា ក៏មិនដែលប្រើខ្ញុំឱ្យធ្វើអីឱ្យញ៉ាំដែរ ស្អីក៏ធ្វើខ្លួនឯង អាណិតឃើញគាត់ហត់ ខំទៅជួយ ដោយដឹងថា គាត់រវល់តាំងពីព្រលឹមដល់សឹងពាក់កណ្តាលអធ្រាត្រ ហើយទើបមកពីខេត្តទៀត ឃ្លានតែមិនហ៊ានប្រើខ្ញុំទេ ដោយខ្លាចធុំក្លិនជាប់សក់ខ្ញុំ ដែលទើបនឹងកក់ មិនព្រមឱ្យជួយទេ សុខចិត្តចៀនត្រីញ៉ាំខ្លួនឯង (បុរសក្នុងក្តីស្រមៃរបស់ខ្ញុំ)…”៕

អ្នកនាងចណ ច័ន្ទលក្ខិណា និងកូនស្រី ឆានី ហង្សាចូលលី
RELATED ARTICLES