Friday, September 20, 2024
Homeតារាខ្មែរមិនធម្មតា!វណ្ណា វត្តី ត្រៀមចេញបទ Original song ចម្រុះ៣ភាសា

មិនធម្មតា!វណ្ណា វត្តី ត្រៀមចេញបទ Original song ចម្រុះ៣ភាសា

ទើបតែហក់ចូលប្រឡូកសិល្បៈជាថ្មីមិនបានប៉ុន្មានកញ្ញាវណ្ណា វត្តី ក្រសោបបានទីផ្សារថតភាពយន្តយ៉ាងជោគជាំនៅក្នុងដៃថែមទាំងបានគ្រងតំណែងជាតួអង្គសំខាន់ទៀតផង។ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះឆាប់ៗនេះនាងត្រៀមចេញបទស្នាដៃថ្មី(Original song )មួយបទទៀតដែលចម្រុះរហូតទៅដល់៣ភាសាមានខ្មែរ ថៃ និងរ៉េបជាភាសាអេស្ពាញ ។

តារាកំពុងឡើងកូដកញ្ញាវណ្ណា វត្តី បានទទួលស្គាល់ថា ទីផ្សារសិល្បៈរបស់នាងគឺពិតជាកំពុងស្ទុះឡើងមែន។ជាក់ស្ដែងមួយរយៈចុងក្រោយនេះនាងមមាញឹកខ្លាំងលើកការសម្រុកថតខ្សែភាពយន្តភាគ ដូចជារឿង”ទូកបាត់ច្រវា”ជាដើមខណៈដែលត្រៀមថតខ្សែភាពយន្តភាគឲ្យខាងហង្សមាសបន្ថែមទៀត។មិនត្រឹមតែប៉ុណ្ណោះក៏មានគេទាក់ទងឲ្យនាងចេញទៅសម្ដែងនៅក្រៅប្រទេសផងដែរ។វត្តី បន្ថែមថា អ្វីដែលធ្វើឲ្យនាងកាន់តែមានការរំពឹងខ្ពស់ទៀតនោះនាងកំពុងត្រៀមចេញបទស្នាដៃថ្មីមួយបទទៀតនៅផលិតកម្មBN ដែលបានថតសំឡេងរួចរាល់ហើយ។ជាពិសេសនោះបទនេះនាងបានច្រៀងឆ្លងឆ្លើយចម្រុះរហូតដល់៣ភាសា មានទាំងភាសាខ្មែរ ថៃ និងរ៉េប​ ជាភាសាអេស្ពាញ។វត្តី បន្ថែមថា “នៅពេលខ្សែភាពយន្តដែលខ្ញុំកំពុងថតដាក់បញ្ចាំងហើយបទOriginal song របស់ខ្ញុំចេញចរាចរណ៍នៅលើទីផ្សារខ្ញុំរំពឹងថា នឹងជោគជ័យទាញបានការគាំទ្រខ្លាំង”។

វត្តីបានឲ្យដឹងដែរថា បទស្នាដៃថ្មីចម្រុះទៅដោយ៣ភាសា របស់នាងនោះជាបទបែបមនោសញ្ចេតនាស្នេហាបុកចំបេះដូងយុវវ័យនាពេលបច្ចុប្បន្ន។ហេតុនេះហើយទើបនាងមានការរំពឹងខ្ពស់។

កញ្ញាវណ្ណា វត្តី ត្រូវបានគេស្គាល់តាំងពីអំឡុងឆ្នាំ២០០៩ ម្លេះតាមរយៈការសម្ដែងខ្សែភាពយន្តភាគនិងភាពយន្តខ្នាតធំជាតួអង្គរសំខាន់មិនតិចជាង១០រឿង។ប៉ុន្តែនាងបានផ្អាកមួយរយៈធំងាកទៅបើកមុខជំនួញផ្ទាល់ខ្លួនគឺទើបតែវិលមិនប្រឡូកស៊ប់ជាថ្មីកាលពីថ្មីៗនេះហើយទីផ្សារសិល្បៈរបស់នាងក៏ចាប់ផ្ដើមស្ទុះឡើងស្ទើរមិនគួរឲ្យជឿខណៈដែលនាងមានទាំងទេពកោសល្យសម្ដែងនិងមានទឹកដមសំឡេងក្រអួនក្រអៅមិនចាញ់តារាចម្រៀងល្បីឈ្មោះមួយចំនួន។

ទន្ទឹមនឹងអាជីពសិល្បៈកំពុងស្ទុះឡើងជាថ្មីកញ្ញាវណ្ណា វត្តី ក៏ត្រូវបានគេដឹងថានាងមានជីវភាពហ៊ឺហាមិនធម្មតាដែរ ដែលក្រៅពីមានខុនដូសម្រាប់ជួល ទទួលបានប្រាក់ចំណូលខ្ពស់នាងក៏មានមុខជំនួញនាំឥវ៉ាន់ចេញចូលក្រៅប្រទេសផងដែរ។មិនត្រឹមតែប៉ុណ្ណោះនាងក៏ទើបប្ដូរមកជិះរថយន្តម៉ាកHummer មួយគ្រឿងទៀតយ៉ាងកាលីបធ្វើឲ្យផ្ញាក់ផ្អើលដល់តារាសិល្បៈមួយចំនួន។

វណ្ណា វត្តី បញ្ជាក់ថា នាងពិតជាសប្បាយចិត្តនៅពេលដែលទីផ្សារសិល្បៈរបស់នាងបោះជំហានទៅមុខធ្វើឲ្យនាងកាន់តែមានទឹកចិត្តពុះពាបន្ថែមទៀតហើយនាងក៏បានប្រកាសពីគោលជំហថានឹងមិនរត់ចោលវិថីសិល្បៈទៀតនោះទេ៕

 

RELATED ARTICLES