Friday, September 20, 2024
Homeតារាខ្មែរស្ទើរមិនគួរឲ្យជឿ!ស្ងាត់ៗខេមរៈ សិរីមន្ត ចូលហង្សមាស(មានវីដេអូ)

ស្ទើរមិនគួរឲ្យជឿ!ស្ងាត់ៗខេមរៈ សិរីមន្ត ចូលហង្សមាស(មានវីដេអូ)

ប៉ុន្មានម៉ោងមុននេះមានការភ្ញាក់ផ្អើលខ្លាំងនៅលើបណ្ដាញសង្គមហ្វេសបុកបន្ទាប់ពីPage Facebook របស់ផលិតកម្មរស្មីហង្សមាសផ្ទាល់បានប្រកាសជាផ្លូវការថា ខេមរៈ សិរីមន្ត ជាតារាចម្រៀងរបស់ខ្លួនដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងខណៈដែលស្ងាត់ៗសិរីមន្ត រត់ចេញពីសាន់ដេ មកចូលផលិកម្មរស្មីហង្សដែលប្រជុំទៅដោយតារាចម្រៀងល្បីៗ។

កន្លងមកមានដំណឹងថាតារាចម្រៀង ខេមរៈ សិរីមន្ត បានចាកចេញពីផលិតកម្ម សាន់ដេ ទៅបើកផលិតកម្ម ខ្លួនឯង​ប៉ុន្តែស្ទើរតែគ្មាននរណាជឿថាសិរីមន្ត ចេញពីសាន់ដេ នោះទេព្រោះលោកបានល្បីឈ្មោះនិងឈរជើងនៅផលិតកម្មសាន់ដេ ចាក់គ្រឹះរឹងមាំយូរឆ្នាំមកហើយ។ប៉ុន្តែអ្វីដែលមិននឹងស្មានដល់ទៀតនោះស្ងាត់ៗសិរីមន្ត បែរជាចេញពីសាន់ដេ មកចូលរស្មីហង្សមាសទៅវិញ។ ផលិតរស្មីហង្សមាស បានបង្ហោះក្នុង Page Facebook ផ្លូវការរបស់ខ្លួនថា “ស្វាគមន៍សមាជិកថ្មី គឺតារាចម្រៀង ខេមរៈ សិរីមន្ត “។ ក្នុងនោះផលិតកម្ម រស្មីហង្សមាស ក៏បានបង្ហាញបទចម្រៀងមួយបទ មានចំណងជើងថា «ស្ទឹងត្រែងបងអើយ» ដែលជាការបកស្រាយ ដោយ ខេមរៈ សិរីមន្ត និងនិពន្ធទំនុកច្រៀង ដោយលោក ខេមរៈ ភារុណ ជាបងប្រុសទៀតផង។

ប៉ុន្មាននាទីមុននេះលោកខេមរៈ ភារុណ បងប្រុសបង្កើតលោកខេមរៈ សិរីមន្ត បានផ្ដល់បទសម្ភាសន៍ជាមួយ”នគរធំ”ដោយបានទទួលស្គាល់ថា រូបលោកនិងប្អូនប្រុស”សិរីមន្ត”ពិតជាបានចូលផលិតកម្មរស្មីហង្សមាសមែន។ប៉ុន្តែយ៉ាងណាលោកសុំមិនបញ្ជាក់ពីមូលហេតុចាកចេញពីសាន់ដេ ចូលហង្សមាសនោះទេហើយក៏មិនទាន់បង្ហើបពីកុងត្រាជាមួយហង្សមាសនៅឡើយដែរ។

យោងតាមប្រភពពីផលិតករម្នាក់ស្និតជាមួយខេមរៈ សិរីមន្ត ឲ្យដឹងថា តាមគម្រោងខេមរៈ សិរីមន្ត ពិតជាចង់បើកផលិតកម្មខ្លួនឯងមែនក្រោយពេលចេញពីសាន់ដេ ដោយសារបញ្ហាទំនាស់ផ្ទៃក្នុង។ប៉ុន្តែដោយសារមានការលំបាកក្នុងការរៀបចំដំឡើងស្ទូឌីយូនិងរចនាសម្ព័ន្ធផង ហើយខណៈដែលផលិតកម្មរស្មីហង្សមាស តាមប្រមាញ់ចង់បានរូបលោកផងនោះលោកក៏សម្រេចចូលរស្មីហង្សមាសតែម្ដង។

យ៉ាងណាក៏ដោយគេមិនទាន់ដឹងថា ខេមរៈ សិរីមន្ត នឹងដណ្ដើមបានការគាំទ្រកម្រិតណានោះទេខណៈដែលតារាចម្រៀងនៅទ្រនំរស្មីហង្សមាសសុទ្ធតែជាតារាចម្រៀងល្បីៗ ចាក់គ្រឹះរឹងមាំជាច្រើនឆ្នាំមកហើយ។ប៉ុន្តែអ្នកខ្លះលើកឡើងថា សិរីមន្ត និងក្លាយជាតារាម្រៀងលំដាប់លេខ២បន្ទាប់ពីកំពូលតារាចម្រៀងលោកព្រាប សុវត្ថិ នៅទ្រនំរស្មីហង្សមាស។

តោះ! ស្ដាប់ទាំងអស់គ្នាមើល៍ តើបទ «ស្ទឹងត្រែងបងអើយ» របស់ ខេមរៈ សិរីមន្ត បើកឆាកដំបូងនៅរស្មីហង្សមាសពីរោះយ៉ាងណា?

 

RELATED ARTICLES