Friday, October 18, 2024
Homeតារាខ្មែរមិនធម្មតា!ក្រុមមហាហង្សបំបាក់ក្រុម​​Online ៧-២

មិនធម្មតា!ក្រុមមហាហង្សបំបាក់ក្រុម​​Online ៧-២

ការប្រកួតនៅលើទីលានវាលស្មៅនារាត្រីថ្ងៃទី២៤ សីហា កន្លងទៅនេះក្រោយបញ្ចប់៩០នាទី ក្រុមបាល់ទាត់របស់ផលិតកម្មមហាហង្សដែលចម្រុះទៅដោយតារាសិល្បៈល្បីៗបានយកឈ្មះលើក្រុមOnline រហូតទៅដល់៧ ទល់នឹង២គ្រាប់ខណៈដែលក្រុមOnline ជាក្រុមខ្លាំងមួយផងនោះ។

លោកអ៊ិន សុភិន ប្រធានក្រុមបាល់ទាត់មហាហង្សបានថ្លែងឲ្យដឹងថា សម្រាប់ការប្រកួតធ្វើឡើងយប់មិញនេះគឺជាការប្រកួតលើកទី១២ហើយ របស់ក្រុមមហាហង្ស ហើយក៏ជាជ័យជម្នះលើកទី១១ដែរ ចាប់តាំងពីក្រុមបាល់ទាត់ដែលចម្រុះទៅដោយតារាល្បីៗបង្កើតឡើង។លោកបន្ថែមថា ការប្រកួតលើកនេះគឺជាការប៉ះជាមួយក្រុមOnline ហើយជាលទ្ធផលក្រុមរបស់លោករកបានគ្រាប់បាល់រហូតដែល៧គ្រាប់ក្នុងការប្រកួត៩០នាទីខណៈដែលនៅតង់ទី១ក្រុមលោករកគ្រាប់បាល់បាន៤គ្រាប់ទៅហើយ។លោកថាការជ័យជម្នះក្រុមរបស់លោកពុំមែនដោយសារក្រុម Online ខ្សោយនោះទេគឺដោយសារតែក្រុមរបស់លោកដែលចម្រុះទៅដោយតារាសិល្បៈមានទម្រង់លេងកាន់តែល្អទើបទទួលបានលទ្ធផលវិជ្ជមានគួរឲ្យមោទនៈភាព។

យ៉ាងណាក្រោយបញ្ចប់ការប្រកួកក៏មានតារាបាល់ទាត់មួយចំនួនមានរបួសផងដែរប៉ុន្តែគ្រាន់តែរបួសបន្តិចបន្តួចរៀងៗខ្លួនលើកលែងតែលោកភឹម តារាវិបុល ដែលមានរបួសជើងធ្ងន់ធ្ងរនៅពេលប៉ះទង្គិចនៅលើទីលាន។

តារាដែលរកគ្រាប់បាល់បានជួយឲ្យក្រុមរបស់លោកទទួលបានជ័យជម្នៈមានដូចជាអតីតតារាសម្ដែងលោកប៉ែន តុលា លោកសេង នរៈមង្គល លោកហេង នរៈកក្កដា ផងដែរប៉ុន្តែនោះក៏ដោយសារតែមានការបោះបាល់យ៉ាងល្អពីតារាដែលជាសមាជិកក្រុមផងដែរ។

សមាសភាពតារាដែលបង្ហាញវត្តមាននៅលើទីលានប្រកួតយប់មិញនេះមានដូចជានាយចឺម លោកប៉ែន តុលា លោក អូន ឧស្សាហ៍ លោកឈុន សុវណ្ណភក្ដី ថៅកែផលិតកម្មBKS លោកភឹម តារាវិបុល លោកលឹម ជាឡាយ លោកជា សុវណ្ណរាហ៍ លោកហូ បូសេង(សេង នរៈមង្គល) លោកហេង នរៈកក្កដា និងតារាសម្ដែងជាច្រើនរូបទៀតខណៈដែលតារាដែលល្បីៗមួយចំនួនចូលរួមលើកទឹកចិត្តផងដែរដូចជាលោកហម ឈរ៉ា កញ្ញាថន លក្ខិណា អ្នកនាងភិន សុដាលីស និងកញ្ញាសឿន ផានផាភួង ជាដើម។

ចាងហ្វាងផលិតកម្មមហាហង្សលោកអ៊ិន សុភិនបញ្ជាក់ថា ការជ័យជម្នៈលើក្រុមOnline នេះជាជ័យជម្លៈលើកទី១១ហើយក្នុងចំណោមការ១២ប្រកួតដែលការប្រកួតកន្លងមកក្រុមមហាហង្សបរាជ័យតែម្ដងគត់។ដូច្នេះហើយបានធ្វើឲ្យក្រុមបាល់ទាត់ដែលចម្រុះទៅដោយតារាសិល្បៈដែលគេស្គាល់ថាជាតារាភាពយន្តល្បីៗកាន់តែមានកម្លាំងចិត្តក្នុងការប្រកួតស្វែងរកជ័យជម្នៈបន្តទៀត៕

 

 

RELATED ARTICLES