ខេត្តកំពង់ចាម ៖ បុរសជាប្តីម្នាក់ បានចាកចេញពីផ្ទះ ទៅរកទទួលទានអាហារពេលព្រឹក ដោយទុកឱ្យប្រពន្ធនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែលេចមុខជនសង្ស័យ ជាចោរប្លន់ប្រដាប់ អាវុធ២នាក់ បានសម្រុកចូលទៅក្នុងផ្ទះ វាយ ស្ត្រីជាប្រពន្ធរហូតដល់សន្លប់ បន្ទាប់មកក៏ធ្វើ សកម្មភាពរើកកាយយកលុយកាក់ និងទ្រព្យ សម្បត្តិអស់ប្រមាណជាង៣ម៉ឺនដុល្លារ រួចនាំគ្នារត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។
ករណីប្លន់ប្រដាប់អាវុធមួយនេះ បានកើតមានឡើងកាលពីវេលាម៉ោង៧និង៤៥នាទី ព្រឹក ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នៅ ចំណុចផ្ទះអាជីវករលក់ម៉ូតូមួយកន្លែង មាន ទីតាំងស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។
ស្ត្រីជាម្ចាស់ផ្ទះដែលត្រូវក្រុមចោរប្លន់ វាយឱ្យសន្លប់នោះ មានឈ្មោះប៉ូច ផានី អាយុ ៤២ឆ្នាំ មានប្តីឈ្មោះវ៉ា ឃ្លាំង អាយុ៤៧ឆ្នាំ ប្រកបរបរលក់ម៉ូតូ មានលំនៅក្នុងផ្ទះកើតហេតុ ខាងលើ។
តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ បានបើកទ្វារផ្ទះ លក់ម៉ូតូរបស់ខ្លួនដូចសព្វមួយដង រហូតដល់ ម៉ោងជាង៧ព្រឹក បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានចេញពីផ្ទះទៅរកស្រស់ស្រូបអាហារពេលព្រឹក ដោយទុកឱ្យស្ត្រីរងគ្រោះជាប្រពន្ធ នៅចាំផ្ទះតែម្នាក់ឯង។ លុះមកដល់វេលាម៉ោង៧និង៤៥នាទីព្រឹក ស្រាប់តែលេចមុខជនសង្ស័យ ចំនួន២នាក់ ប្រដាប់ដោយកាំភ្លើងមួយដើម បានសម្រុកចូលមកក្នុងផ្ទះ រួចបានវាយទៅលើ ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះចំក្បាល បណ្តាលឱ្យសន្លប់ បន្ទាប់មកក្រុមជនសង្ស័យបាននាំគ្នារើកកាយទូ ប្រមូលយកទ្រព្យសម្បត្តិ និងលុយកាក់អស់រលីង។
ព័ត៌មានលម្អិតមានចុះនៅក្នុងទំព័រកាសែត នគរធំ