Wednesday, November 27, 2024
Homeតារាខ្មែរស្ងាត់ៗ!ផលិតករថោនRith Omega បើកជំនួញដូចណាំ ប៊ុណ្ណារ័ត្ន

ស្ងាត់ៗ!ផលិតករថោនRith Omega បើកជំនួញដូចណាំ ប៊ុណ្ណារ័ត្ន

លោកឃុន ធារិទ្ធិ ហៅRith Omega ដែលគេស្គាល់ថា ជាផលិតករលេចធ្លោមួយរូបរបស់ផលិតកម្មថោន និងជាអ្នកដឹកបទ”មេឃកំពុងភ្លៀងហើយ”របស់ហាក់រីខត បានបង្ហាញវត្តមាននៅក្នុងពិធីសម្ភោធហាងមួយយីយោChop Cha(ឆបហ៍ឆា)របស់លោកសូ សំរស្មី ហៅណាយ៉ូ ដែលជាមិត្តភក្ដិរបស់លោក ដែលបានបើកសម្ភោធនៅថ្ងៃទី២៥ ខែសីហា ម្សិលមិញនេះបានថ្លែងឲ្យដឹងថាលោកក៏គ្រោងបើកមុខជំនួញនេះដែរស្របពេលដែល តារាចម្រៀងល្បីឈ្មោះលោកណាំ ប៊ុណ្ណារ័ត្ន ក៏បានទិញប្រេនឆាយ Chop Cha ត្រៀមបើកក្នុងពេលឆាប់ៗដែរនោះ។

លោកណាំ ប៊ុណ្ណារ័ត្ន ដែលចូលរួមនៅក្នុងពិធីសម្ភោធហាងChop Cha Cafe របស់លោកសូ សំរស្មី ហៅណាយ៉ូ នៅកែងស្តុបវិទ្យាល័យព្រះស៊ីសុវត្ថិ នៅកៀកផ្លូវនរោត្តម កែងផ្លូវ១៨៤ បានថ្លែងឲ្យដឹងថា លោកគ្រោងបើកហាងតែបៃតងយីហោChop Cha ដែលជាប្រេនល្បីមកពីប្រទេសថៃក្នុងពេលឆាប់ៗនេះដែលបានកែច្នៃនៅទីតាំងផ្ទះរបស់លោកផ្ទាល់នៅម្ដុំទូលសង្កែតែម្ដងខណៈដែលបានចំណាយទុនជាង១ម៉ឺនដុល្លារ។លោកថា មូលហេតុដែលលោកសម្រេចចិត្តបើកអាជីវកម្មនេះដោយសារងាយស្រួលរកចំណូលបន្ទាប់ពីឃើញមិត្តភក្ដិ២ទៅ៣នាក់ហើយដែលជោគជ័យលើមុខរបរមួយនេះហើយបើជោគជ័យលោកនឹងពង្រីកសាខាបន្ថែមទៀត។

ដោយឡែកលោកRith Omega បានថ្លែងឲ្យដឹងថា ហាងមិត្តភក្ដិរបស់លោកទើបបើកសម្ភោធនេះបានបោះទុនជាង២ម៉ឺនដុល្លារ ហើយមូលហេតុដែលមិត្តភក្ដិរបស់លោកសម្រេចចិត្តទិញប្រេនឆាយតែបៃតងChop Cha ដូចលោកណាំ ប៊ុណ្ណារ័ត្ន ដែរដោយសារតែមានរស់ជាតិឆ្ងាញ់ប្លែកពីក្រុមហ៊ុនតែបៃតងដទៃនិងមានតម្លៃសមរម្យ។លោកបន្ថែមថា ដោយសារតែឃើញគេគេជោគជ័យលើការបើកហាងនេះជាបន្តបន្ទាប់លោកក៏គ្រោងបើកអាជីកម្មនេះដូចមិត្តភក្ដិរបស់លោកនិងលោកណាំ ប៊ុណ្ណារ័ត្ន ដែរ ដែលត្រៀមបើកនៅខេត្តបាត់ដំបង ដែលបានបោះទុនជាង៣ម៉ឺនដុល្លារ ។លោកអះអាងថា បើទោះអាជីវកម្មនេះជោគជ័យក៏លោកមិនបោះបង់ជំនាញដឹកនាំសម្ដែងនៅផលិតកម្មថោនចោលដែរ។

នាយកក្រុមហ៊ុនChop Cha Drading co.,LTD ប្រចាំនៅកម្ពុជាលោកសួម សាវី ហៅដេត បានថ្លែងឲ្យដឹងដែរថា Chop Cha ជាភេសជ្ជៈល្បីឈ្មោះមួយរបស់ប្រទេសថៃដែលលោកបានទិញប្រេនឆាយផ្ដាច់មុខរយៈពេលជាងមួយឆ្នាំមកហើយ ហើយមុននឹងមកដល់កម្ពុជា ក៏បានដំណើរការនៅប្រទេសភូមានិងឡាវ ផងដែរ។លោកបន្តថា ក្រៅពីលោកណាំ ប៊ុណ្ណារ័ត្ន លោកRith Omega និងលោកសូ សំរស្មី ហៅណាយ៉ូបើកជំនួញនេះ Chop Cha មានជាង២០ទីតាំងហើយនៅកម្ពុជាខណៈដែលនៅរាជធានីភ្នំពេញមាន៨សាខា និងនៅតាមបណ្ដាខេត្តផ្សេងៗទៀត។លោកបញ្ជាក់ថាអ្នកដែលចង់បើកអាជីវកម្មមួយនេះអាចមានដើមទុនត្រឹម១ម៉ឺនដុល្លារក៏អាចបើកដំណើរការបានដែរខណៈដែលក្រុមហ៊ុនរបស់លោកនឹងជួយសិក្សាពីទីតាំងនិងរៀបចំដេគ័រ៕

RELATED ARTICLES