Wednesday, November 27, 2024
Homeតារាខ្មែរRed Picture និងCTN រួមគ្នាលើកកម្ពស់ខ្សែភាពយន្តខ្មែរ

Red Picture និងCTN រួមគ្នាលើកកម្ពស់ខ្សែភាពយន្តខ្មែរ

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះផលិតកម្មRed Picture និងស្ថានីយ៍ទូរទស្សន៍CTN បានប្រកាសចាប់ដៃគ្នាលើកកម្ពស់វិស័យភាពយន្តខ្មែរខណៈដែលRed Picture ទទួលផលិតខ្សែភាពយន្តភាគខ្មែរឲ្យបានចំនួន៤រឿង ក្នុងមួយឆ្នាំដើម្បីចាក់ផ្សាយក្នុងម៉ោងមាសរបស់CTN ចាប់ពីឆ្នាំ២០១៨ តទៅ។

តំណាងផលិតកម្មRed Picture លោកជា ឌីណាង បានថ្លែងឲ្យដឹងថា ក្រោយប្រកាសធ្វើកុងត្រានេះផលិតកម្មរបស់លោកមានគោលជំហផលិតរឿងភាគសម្រាប់ផ្គត់ផ្គង់ឲ្យតែCTN ប៉ុណ្ណោះដោយឡែកសម្រាប់ភាពយន្តខ្នាតធំRed Picture នឹងសហការណ៍ជាមួយផលិតកម្មកងចក្រភាពយន្តដែលមានស្នាដៃផលិតរឿង”Jailbreak”(ការពារឧក្រិដ្ឋជន”ដើម្បីពង្រឹងការផលិតឲ្យមានគុណភាពខ្ពស់ក្នុងការជួយលើកស្ទួយឧស្សាហ៍កម្មភាពយន្តនៅកម្ពុជា។លោកថា ដោយមើលឃើញស្នាដៃរបស់ផលិតកម្មRed Picture ដែលធ្លាប់ជោគជ័យលើការផលិតភាពយន្តកន្លងមកដូចជារឿង “ភូមិអត់មនុស្ស”និងរឿង”ទង់ព្រលឹង”ជាដើម។ជាពិសេសមើលឃើញពីការខិតខំប្រឹងប្រែងរបស់ក្រុមផលិតករផងនោះទើបCTN សម្រេចចុះកុងត្រាក្នុងរយៈពេលវែងដើម្បីឲ្យផលិតកម្មRed Picture បើកផលិតរឿងឲ្យមានគុណភាពដើម្បីដាក់បញ្ចាំងនៅក្នុងម៉ោងមាស។

លោកជា ឌីណាង ក៏បានឲ្យដឹងដែរថា ឱកាសចាប់ដៃCTN ផលិតខ្សែភាពយន្តភាគនេះនិងជួយឲ្យRed picture កាន់តែមានលទ្ធភាពធំឡើងក្នុងការរួមចំណែកជួយដល់វិស័យភាពយន្តខ្មែរខណៈដែលRed Picture ក៏បានត្រៀមផលិតខ្សែភាពយន្តភាគចំនួន៣រឿង សម្រាប់ឆ្នាំ២០១៨ ខាងមុខនេះ។មិនត្រឹមតែប៉ុណ្ណោះលោកអះអាងថា និងកាត់ចំណូលដែលបានផលចំណេញពីការផលិតរឿងចំនួន១០ភាគដើម្បីជួយសង្គមក្នុងសកម្មភាពសប្បុរសធម៌។

លោកGraham Harvey តំណាងCTN បានថ្លែងឲ្យដឹងដែរថា​ តាមរយៈកិច្ចកុងត្រាដែលធ្វើឡើងនេះលោករំពឹងថាRed Picture និងផលិតរឿងដែលមានគុណភាព និងប្រជាប្រិយភាពដើម្បីឲ្យCTN មានភាពយន្តល្អៗក្នុងការប្រកួតប្រជែងនៅក្នុងម៉ោងមាស។ទន្ទឹមនឹងនោះលោកក៏ទទូចឲ្យតារាសម្ដែងត្រូវប្រឹងប្រែងបង្កើតសមត្ថភាពដើម្បីជួយលើកស្ទួយភាពយន្តខ្មែរ។

នៅក្នុងសន្និសីទសារព័ត៌មាននេះ ក៏ឃើញមានតារាល្បីៗមួយចំនួនចូលរួមផងដែរដូចជា អ្នកនាងសារ៉ាយ សក្ខណា អ្នកនាងវីជេអាណូ លោកប៉ែន ចំរ៉ុង លោកខាត់ ជែមស៍ ឌីជេក្ដឹប លោកម៉ារ៉ា ប៊ុណ្ណា លោកបញ្ញាសិទ្ធ និងតារាសម្ដែងជាច្រើនរូបទៀត៕

 

 

RELATED ARTICLES