Friday, April 26, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​តូប​​លក់​បន្លែ​ផ្សារ​សុវណ្ណា​ អស់​៥​តូប ​ទាំង​កណ្ដាល​យប់​ !​

ទុស្សេ​ខ្សែ​ភ្លើង​ ឆេះ​តូប​​លក់​បន្លែ​ផ្សារ​សុវណ្ណា​ អស់​៥​តូប ​ទាំង​កណ្ដាល​យប់​ !​

ភ្នំពេញ៖ សន្តិសុខយាមនៅផ្សារលក់បន្លែសុវណ្ណា ប្រទះឃើញអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅលេបត្របាក់អស់តូបលក់ដូរអស់ចំនួន៥តូប បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២នឹង៣០នាទីរំលងអាធាត្រឈានចូលថ្ងៃទី២៥ ខែកក្តដា នៅក្នុងផ្សារលក់បន្លែសុវណ្ណា ស្ថិតក្នុងភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

fdhfgfg
រថយន្ដពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់

តាមប្រភពពត៌មានពីសន្តិសុខដែលយាមនៅផ្សារលក់បន្លែសុវណ្ណា ឲ្យដឹងថា មុនពេលកើតហេតុគាត់បានសំរាកដេកយាមនៅក្នុងផ្សារខាងលើនេះ មានគ្នា៣នាក់ មួយសន្ទុះ ក្រោយមកគាត់បានប្រទះឃើញតូបបន្លែដែលនៅជិតតូបលក់បាយទុស្សេខ្សែភ្លើងបង្កឲ្យឆាបឆេះចេញជាអណ្តាត់ភ្លើងរាលដាលដល់ចំនួន៣តូបទៀត នឹងផ្ទុះធុងក្លាស់ស្សេសាច់ឆេះយ៉ាងសន្ធោសន្ធៅ ខណៈពេលមេឃកំពុងតែភ្លៀងរយៈពេលជិត២ម៉ោងមកហើយ ។

bgghfgfd
ក្រុមពន្លត់អគ្គិភ័យ កំពុងជួយបាញ់ពន្លត់

ភ្លាមៗនោះដែលសន្តិសុខគាត់បាននាំគ្នាដងទឹកជះនៅតែឆេះខ្លាំងទៅៗ ទើបសមត្ថកិច្ចមូលដ្ឋានបានមកដល់បានហៅរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់បានទាន់ កុំអីមិន ថាឆេះខូចខាតអស់ប៉ុន្មានតូបទេ ។

fgbghfsdf
ភ្លើងបានរលត់ ក្រោយការអន្ដរាគមន៍ ពីក្រុមសង្រ្គោះ

អគ្គិភ័យខាងលើនេះរថយន្តពន្លត់អគ្គីភ័យទៅដល់កន្លែងកើតហេតុចំនួន៤គ្រឿង ប្រើប្រាស់អស់ទឹកតែ៣គ្រឿងបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង១និង៥នាទីរំលងអធ្រាត្រថ្ងៃ ដដែល  ។ ចំពោះការខូចខាតឆេះអស់តូបចំនួន៥ គឺតូបបន្លែ២ តូបលក់ផ្លែឈើ២ រួមនឹងតូបលក់បាយមួយតូបផងដែរ តែមិនបង្កឲ្យមានអ្នករងរបួសទេ ៕

dfhfdghdn
តូបដែលអគ្គិភ័យឆាបឆេះ

ឥន សាន់ស៊ីដេត

 

RELATED ARTICLES