Monday, December 23, 2024
Homeព័ត៌មានជាតិធ្លាក់​ខ្លួន​ពិការ ​ប្រពន្ធ​រត់​ចោល​ តូច​ចិត្ដ​ពេក​ ចង.ក​សម្លាប់​ខ្លួន​ !​

ធ្លាក់​ខ្លួន​ពិការ ​ប្រពន្ធ​រត់​ចោល​ តូច​ចិត្ដ​ពេក​ ចង.ក​សម្លាប់​ខ្លួន​ !​

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ តូចចិត្តនិងប្រពន្ធរត់ចោលបានកន្លះខែ និងខ្លួនពិការផងនោះ ក៏បានធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯងដោយយកកំរាលពូក ចងភ្ជាប់នឹងផ្លោងទ្វារបន្ទប់ទឹកស្លាប់តែម្តង ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលក់អេតចាយលេខ៦៣៦អា ផ្លូវបេតុង ក្រុមទី៤ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

fdfdgfgas
អ្នកជិតខាងជួយស្រាយខ្សែទម្លាក់សព

បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ផា ថុង ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម  មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានប្រពន្ធឈ្មោះ ធី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ព្រមទាំងមានកូនស្រី ២នាក់ ។

ប្រភពព័ត៌មានពីម្តាយឈ្មោះ លី ហៀង បានឲ្យដឹងថា នៅមុនថ្ងៃកើតហេតុ ជនរងគ្រោះបានគេងនៅក្នុងបន្ទប់ ដោយមិនបានចេញមកខាងក្រៅទេ រហូតមកដល់ពេលយប់ ក្រុមគ្រួសារបានហៅជនរងគ្រោះមកហូបបាយ តែមិនបានឃើញចេញមកទេ ។

dvfggdfs
ពលរដ្ឋចោមមើលផ្ទះកើតហេតុ

លុះមកដល់ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ក៏មានបុរសម្នាក់ដែលជាមិត្តភក្ត្រ័បានមកសួររកជនរងគ្រោះ ដែលក្រុមគ្រួសារជនរងគ្រោះបានប្រាប់ថា ជនរងគ្រោះនៅក្នុងបន្ទប់មិនព្រមចេញមកក្រៅទេ ។ ពេលនោះ ស្រាប់តែមិត្តភក្ត្រ័ជនរងគ្រោះ បានដើរចូលទៅហៅ តែមិនលឺសំលេង ក៏បានបើកទ្វារចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះបានចងកសម្លាប់ខ្លួនឯងបាត់ទៅហើយ ។ ពេលឃើញដូចនោះ ក៏បានមកប្រាប់ក្រុមគ្រួសារជនរងគ្រោះ ហើយបានប្រាប់ទៅអោយសមត្ថកិច្ចប៉ុស្តិ៍ ចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យ ។

ព័តមានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ៕

កែម ឈីម

 

RELATED ARTICLES