Thursday, April 18, 2024
Homeព័ត៌មានជាតិទុស្សេ​ខ្សែ​ភ្លើង​ ក្បែរ​ផ្ទះ​លក់​សាំង​ និង​ប្រេង​ម៉ាស៊ីន​ នៅ​ស្ទឹង​មាន​ជ័យ​ !​

ទុស្សេ​ខ្សែ​ភ្លើង​ ក្បែរ​ផ្ទះ​លក់​សាំង​ និង​ប្រេង​ម៉ាស៊ីន​ នៅ​ស្ទឹង​មាន​ជ័យ​ !​

ភ្នំពេញ៖ ប្រជាពលរដ្ឋភ័យស្លន់ស្លោគ្រប់គ្នា ខណៈពេលឃើញទុស្សេខ្សែភ្លើងចេញជាអណ្តាតភ្លើង នៅជាន់ទី២ក្បែរនឹងផ្ទះលក់សាំងនិងប្រេងម៉ាស៊ីន កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៥ ខែកក្តដា តាមបណ្តោយផ្លូវព្រះមុនីរ៉េត ចំណុចផ្ទះវេរលុយទ្រូម៉ាន់នី ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

ddsgsfdsd
ផ្សែងភ្លើងគ្របដណ្ដប់ដងផ្លូវ

តាមប្រភពពត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវព្រះមុនីរ៉េត មកដល់ចំណុចខាងលើស្រាប់តែប្រទះឃើញទុស្សេខ្សែភ្លើងនៅលើបង្គោលភ្លើងជាន់ទីឆាបឆេះចេញជាអណ្តាតភ្លើងឆាបឆេះផ្អើលដល់អ្នកជិតខាង នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបាញ់អស់៣បំពង់ទើបរលត់អស់ទាំងស្រុង ។

fbfhgffd
ពលរដ្ឋ និងសមត្ថកិច្ចចោមរោមមើលហេតុការណ៍

អគ្គីភ័យខាងលើធ្វើឲ្យប្រជាពលរដ្ឋភ័យស្លន់ស្លោគ្រប់គ្នាដោយសារតែនៅក្បែរនោះមានផ្ទះ ប្រេងសាំងនិងប្រេងសាំខ្លាងឆេះឆ្លងរាលដាល ទើបប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថ កិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍បានរលត់ទៅវិញភ្លាមៗទាំងស្រុង ៕

ឥន សាន់ស៊ីដេត

RELATED ARTICLES