Wednesday, April 24, 2024
Homeព័ត៌មានជាតិចុះ​បង្រ្កាប​គ្រឿង​ញៀន រក​ឃើញ​ទូហ្គេម​បាញ់​ត្រី​៤​កន្លែង នៅ​ខណ្ឌ​ទួល​គោក​​

ចុះ​បង្រ្កាប​គ្រឿង​ញៀន រក​ឃើញ​ទូហ្គេម​បាញ់​ត្រី​៤​កន្លែង នៅ​ខណ្ឌ​ទួល​គោក​​

ភ្នំពេញ៖ សមត្ថកិច្ចចុះបង្រ្កាបទីតាំងចែកចាយនិងជួញដូរគ្រឿងញៀនរកឃើញទីតាំងហ្គេមបាញ់ត្រី ដល់ទៅ៤ កន្លែង ជាប់គ្នានៅម្ដុំច្រកលក់ធ្យូង នៅក្នុងភូមិ10 ក្រុម28 សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីវេលាម៉ោង១០យប់ថ្ងៃទី ២៥ ខែកក្កដា ។

fgdhdsds
សមត្ថកិច្ចកំពុងកាត់សោរចូលឆែកឆេរ

ប្រតិបត្តិការនេះមានការចូលរួមពីលោកព្រះរាជអាជ្ញា អ៊ុំ សុភក្ដ្រ និងក្រោមដឹកនាំពីលោកអធិការរងខណ្ឌទួលគោក សហការជាមួយកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីបានចុះបង្ក្រាបទីតាំងផ្ទះជួលមួយកន្លែងមានលាក់ទុកគ្រឿងញៀនមួយកញ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។ អ្វីដែលគួរឲ្យកត់សម្គាល់នេះ ខណះពេលដែលកំពុងចុះប្រតិបត្តការនៅទីតាំងខាងលើនេះកម្លាំងសមត្ថកិច្ចបានប្រទះឃើញផ្ទះជួលចំនួន៤កន្លែងទៀត ស្ថិតនៅជាប់គ្នាមានលួចលាក់បើកហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងមួយប្រភេទកំពុងពេញនិយមត្រូវបានសមត្ថកិច្ចហាមឃាត់និងចុះបង្រ្កាបស្ទើររាល់ថ្ងៃនៅតែមានលួចបើកធ្វើអាជីវកម្មនៅតាមបណ្តាខណ្ឌនានាក្នុងក្រុងភ្នំពេញដដែល លុះពេលសមត្ថកិច្ចប្រទះឃើញដោយចៃដន្យបែបនេះក៏បានធ្វើការឃាត់ខ្លួនអ្នកមើលការខុសត្រូវ និងអ្នកដាក់ពុងនៅកន្លែងហ្គេមបាញ់ត្រីបានចំនួន៤នាក់ ក្នុងនោះមានស្រី៣នាក់និងប្រុសម្នាក់យកទៅសួរនាំ ។

fgfgfgs
ប្រតិបត្ដិការរបស់កម្លាំង នៃខណ្ឌទួលគោក ចុះបង្រ្កាបទីតាំងបាញ់ត្រី

ដោយឡែកទីតាំងផ្ទះជួលបើកហ្គេមបាញ់ត្រីខាងលើនេះត្រូវបានសមត្ថកិច្ចធ្វើការបិទជាបណ្ដោះអាសន្នចំនែកឯមនុស្សបួននាក់ ម៉ូតូពីរគ្រឿង និងថ្នាំញៀនមួយកញ្ចប់ទៀតត្រូវបានបញ្ជូនទៅកាន់អិការដ្ឋានខណ្ឌទួលគោកដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលារការដើម្បីដោះស្រាយទៅតាមនីតិវិធី ៕

សោល វណ្ណៈ

 

RELATED ARTICLES