ភ្នំពេញ : រថយន្ត២គ្រឿងម៉ាកហាយលេនឌ័រ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ ២AJ-៩០៧០ បើកបរដោយស្រ្តីម្នាក់ត្រូវរថយន្តម៉ាក Rang Rover ស៊េរីចាស់ ពណ៍ត្រួយចេក ពាក់ស្លាកលេខ ONU-២៨៤៩ បើកបរដោយបុរសជនបរទេស បណ្ដាលធ្លាក់កាងហាយលេនឌ័រ បង្កការកកស្ទះចរាចរណ៍តាមដងផ្លូវ កាលវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ នៅចំណុចស្តុបមេភ្លើង តាមផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ស្ថិតនៅភូមិ៩ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ។
ប្រភពព័ត៌មានពីស្រ្តីម្នាក់ជាអ្នកបើករថយន្តហាយលេនឌ័រ បានប្រាប់ថា មុនកើតហេតុគាត់ បើករថយន្តតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីស្តុបពេទ្យចិន មកស្តុបមេភ្លើង ហើយក៏ឈប់ភ្លើងស្តុប ក្រោយមកក៏ភ្លើងលាត់ពណ៍ខៀវ បញ្ជាឲ្យយានយន្តបន្តទៅមុខ ស្រាប់តែបើករថយន្តបានបន្តិចក៏មានរថយន្ត Rang Rover ស៊េរីចាស់ បើកបរដោយបុរសជនបរទេសម្នាក់បើកមកស្របទិសគ្នាមកកៀររថយន្តគាត់ បណ្ដាលធ្លាក់កាងមុខ ហើយគាត់ឃាត់រថយន្តបរទេសដើម្បីសងថ្លៃខូចខាតរថយន្តគាត់ ក្នុងតំលៃ១០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីយករថយន្តគាត់ទៅជួសជុលឡើងវិញ ។
ប្រភពត៍មានពីសមត្ថកិច្ចបានប្រាប់ថា ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿងនៅត្រង់ស្តុប ដោយរថយន្តម៉ាក Rang Rover ស៊េរីចាស់ របស់ជនបរទេស បើកកៀររថយន្តហាយលេនឌ័ររបស់ស្រ្តីម្នាក់ ក្រោយកើតហេតុសមត្ថកិច្ចធ្វើការវាស់វែង ឲ្យមកដាក់អែបនៅខាង ដើម្បីធ្វើការសម្របសម្រួលគ្រាន់តែខូចខាតរថយន្តមិនមានអ្នកណារងរបួសទេ ក្រោយមកបុរសជនបរទេសបានហៅអ្នកបកប្រែភាសាអង់គ្លេសមក ក៏ជជែកគ្នាខាងបុរសជនបរទេសដឹងកំហុស យករថយន្តស្រ្តីរងគ្រោះទៅយានដ្ឋានដើម្បីជួសជុលរាល់ការខូចខាតក្រោយមកយករថយន្ត ហើយចរាចរណ៍លែងកកស្ទះដំណើរការធម្មតាឡើងវិញ ៕