Sunday, December 22, 2024
Homeព័ត៌មានជាតិប្រពន្ធសុខចិត្តក្រ ឱ្យតែប្តីប៉ិនផលិតកូន

ប្រពន្ធសុខចិត្តក្រ ឱ្យតែប្តីប៉ិនផលិតកូន

ខណៈដែលអ្នកមានគូស្រករសម័យនេះ ប្រើវិធីពន្យារ កំណើតកុំឱ្យមានកូនជាប់ដៃជើងច្រើនពិបាកធ្វើការរកស៊ី បែរ ជានារីម្នាក់នេះ ពោលថា ក្រៗចុះឱ្យតែប្តីប៉ិនផលិតកូន។ មានន័យថា នាងចង់បានកូនច្រើន ទើបមិនរវល់ពន្យារកំណើត ចំណែកប្តីដ៏ប្រសប់នោះ ក៏ដាក់បានៗ សព្វថ្ងៃមានកូនឱ្យរដឹក ពគ្នា មិនរួច ក៏នៅតែពួកគេមិនកើតទុក្ខ…។

នាងជុំ អ៊ឹប អាយុ៣៩ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងបានរៀបសែនព្រេនជាមួយបុរសម្នាក់ ឈ្មោះអឿន ថា អាយុស្របាលគ្នា តាំងពីកំលោះក្រមុំ ដូចគ្នាម៉្លេះ ព្រោះតែជីវភាពឪពុកម្តាយយ៉ាប់យ៉ឺន ពេក ទើបគ្មានលុយរៀបការធំដុំដូចគេបាន។ កវែកកឆ្នាំង ជាមួយគ្នាមកទល់ពេលនេះ ពួកនាងបង្កើត បានកូន៧នាក់ហើយ (ប្រុស៥ ស្រី២) ពុំដែលមានជម្លោះជាដុំកំភួនជាមួយគ្នាទេ ព្រោះធាតុត្រូវគ្នា ទោះបីជាមុខរបរវាយថ្មលក់ បានត្រឹមតែឆ្អែត តែមិនសល់ ក៏អ្វីៗគ្មានបញ្ហា។ ប្តីនាងមិនចេះអក្សរទេ ថែមទាំង ខ្ជិលច្រអូសជាងគេ ក្នុងចំណោមបុរសៗក្នុងភូមិ ព្រោះកាលគេនៅកំលោះ គ្មានស្រីណាហ៊ានយកធ្វើ ប្តីទេ តែរូបនាងបែរជាមាននិស្ស័យជាមួយគេ ដោយគិតថា ខ្ជិលក៏ខ្ជិលទៅ ឱ្យតែប៉ិនផលិតកូនឱ្យបានច្រើន នាងព្រមហើយ។ ស្រីឯទៀត មិនចង់បានកូនច្រើនទេ គេថា ជាប់ដៃជាប់ជើងពិបាករកស៊ី ប៉ុន្តែសម្រាប់រូប នាងយល់ខុសពីគេថា កូនច្រើនពិបាកតែពេលពួកវា នៅតូច លុះធំឡើងអាចជួយកម្លាំងឪពុកម្តាយបាន មិនពិបាកឡើយ។ ស្របពេលដែលប្តីនេះតាមចែចង់ ផងនោះ នាងក៏យល់ព្រមសែនព្រេនជាមួយគ្នាទៅ ដោយគ្មានលុយរៀបការធំដុំទេ។

នាងជុំ អ៊ឹប និងកូន

នាងជុំ អ៊ឹប បន្តថា តាំងពីផ្សំដំណេកយប់ដំបូង ប្តីល្ងង់នេះ ធ្វើឱ្យនាងពេញចិត្តស្តូក ព្រោះគេប្រសប់ថ្នម នាងរកលេខដាក់គ្មានទេ និងធ្វើឱ្យនាងមានផ្ទៃពោះភ្លាម។ គេល្ងង់ផង ខ្ជិលផង តែមានភក្តីភាពស្មោះស្មគ្រ័ នឹងប្រពន្ធកម្ររកបាន ដែលជិត ២០ឆ្នាំកន្លងមកនេះ ប្តីមិនដែលវាយដំនាងសូម្បីតែ១ដៃ មានតែរូប នាង ទេ ដែលធ្លាប់វ៉ៃប្រដៅប្តីឱ្យប្រឹងរកស៊ី កុំកម្ជិលអាំងផេះ។ ជាពិសេស ប្តីនេះពូកែខាងបង្កើតកូន ដាក់បានៗ មិនពិបាករកគ្រូហ្មជួយឡើយ ទោះបីសព្វថ្ងៃប្រកបរបរ វាយថ្មលក់ គ្មានផ្ទះធំទ្រនំខ្ពស់ដូចគេ ក៏ពេលយប់ៗ នាងនិងប្តីនៅតែល្អូកល្អិននឹងគ្នាមិនចេះធុញទ្រាន់។ នាងចង់បានកូនជាង១០នាក់ឯណោះ ឥឡូវទើបតែបាន៧នាក់ ក៏ប្រាប់ប្តីឱ្យប្រឹងផលិត ទើបគេធ្វើតាមនាងគួរសរសើរ។

នាងជុំ អ៊ឹប បន្តទៀតថា បច្ចុប្បន្ន កូនប្រុសស្រី ប៉ុន្មាននាក់ធំពេញកំលោះក្រមុំអស់ហើយ អាចចេញ រកលុយជួយឪពុកម្តាយបាន ឯរូបនាងនិងប្តីបន្តមុខ របរវាយថ្មលក់ ដែលក្នុង១តោនកន្លះ អាចលក់បានពី១០ម៉ឺនរៀលឡើងទៅ។ ថ្មនេះដុះលើដីកេរដូនតារបស់នាង។ នាងគ្មានគម្រោងពន្យារ កំណើតទេ បើសត្វលោកណាចង់មកចាប់កំណើតជាមួយនាងប៉ុន្មាន នាក់ទៀត នាងបើកផ្លូវជានិច្ច មិនរំលូត ឬសម្លាប់សត្វលោកទេ បើបានកូនថែម១កន្ទេលទៀតកាន់តែល្អ ព្រោះប្តីនាងពូកែណាស់។

លោកអឿន ថា

ដោយឡែក លោកអឿន ថា អាយុ៣៩ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកពិតជាល្ងង់ខ្លៅ មិនចេះអក្សរ១ តួមែន ព្រោះមិនបានរៀនសូត្រកាលនៅវ័យកុមារ។ លុះធំពេញកំលោះ លោកបែកគំនិតមួយទៀត គឺដេក ដល់ថ្ងៃរះ ខ្ជិលច្រអូស មិនចង់ធ្វើការរកស៊ីអ្វីទេ រហូតម៉ែជេរប្រទេចដាក់ឈ្មោះថា អាកម្ជិលអាំងផេះ។ ពេលនោះ ក្រមុំៗក្នុងភូមិបែរខ្នង ដាក់លោកគ្រប់គ្នា ធ្វើឱ្យលោកពិបាកក្នុងការរកប្រពន្ធ ប៉ុន្តែដោយមាន និស្ស័យជាមួយគ្នា ស្រាប់តែនាងអ៊ឹប យល់ព្រម ប្រគល់បេះដូងឱ្យលោក ដោយគ្មានលក្ខខណ្ឌ។ បន្ទាប់សែនព្រេនរួចមក លោកទទួលស្គាល់ថា ធាតុប្តី ប្រពន្ធលោកត្រូវគ្នាណាស់ ដាក់បានៗ ១ឆ្នាំ កូនមួយ ពគ្នាមិនរួចទេ ឥឡូវបានកូន៧នាក់ លោកគិតថា យកប៉ុណ្ណឹងបានហើយ។ ដឹងអី! ប្រពន្ធមិនព្រមទេ នាងថា ក្រៗចុះឱ្យតែបានកូនច្រើនចាប់ពី១ឡូត៍ឡើងទៅ និង ដាស់តឿនលោកជាប្តីឱ្យប្រឹងផលិតកូនតាមបំណងរបស់នាង។ ដល់អ៊ីចឹងទៅ ប្រកែកមិនកើត ទើប លោកប្រឹងឡើងក្រោះក្បាលជង្គង់អស់ហើយ លៃ យ៉ាងណាយកកូនបួនប្រាំនាក់ទៀត ឱ្យខាងតែបាន ទោះជាមុខរបរវាយថ្មលក់យ៉ាប់បន្តិច ក៏លោកនៅ តែមានកម្លាំងធ្វើការពេលយប់មិនស្រកស្រុតទេ។

លោកយាយឡុង សាង

លោកអឿន ថា បន្តទៀតថា តាមពិតលោកមិន ខ្ជិលទេ គ្រាន់តែមិនដឹងរកស៊ីអីឱ្យបានលុយ ឯការងារវាយថ្មនេះ មិនអាចរកលុយពេញៗដៃបានដែរ គឺបាន ត្រឹមបង្គ្រប់មួយពេលៗប៉ុណ្ណោះ។ លោកមិនដែល វាយប្រពន្ធទេ តែប្រពន្ធនេះធ្លាប់វាយប្រដៅប្តី តែ វ៉ៃអីវ៉ៃទៅ លោកមិនតទេនៅពេលថ្ងៃ ចាំយប់សងដៃ វិញ មិនឱ្យចាញ់ចិត្តនាង។

លោកយាយវ៉ាន់ ជា

លោកយាយឡុង សាង អាយុ៧៣ឆ្នាំ និងលោកយាយវ៉ាន់ ជា អាយុ៥៨ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងស្របគ្នាថា លោកអឿន ថា ពិតជាខ្ជិល និង ល្ងង់បន្តិចមែន ប៉ុន្តែជាប្តីល្អមិនដែលប្រើហិង្សាទៅ លើប្រពន្ធទេ និងស្មោះត្រង់នឹងប្រពន្ធណាស់។ សព្វថ្ងៃទោះបីជាគ្រួសារនេះរកស៊ីវាយថ្ម គ្មានទ្រព្យ សម្បត្តិអ្វីជាដុំកំភួន ក៏រឿងមានកូនច្រើនក៏ល្អម៉្យាង ដែរ ព្រោះឥឡូវបានកូនធំៗចេញជួយរកលុយខ្លះ ហើយ ដែលបន្តិចទៀត នាងអ៊ឹប មិនបាច់រកស៊ីអ្វី ក៏កូនចិញ្ចឹមរស់ដែរ។

ផ្ទះលោកអឿន ថា

គួរបញ្ជាក់ថា ករណីគ្រួសារមានកូនច្រើនចាប់ពី ១០នាក់ឡើងទៅ តាមការកត់សម្គាល់ យ៉ាប់យ៉ឺនតែ កាលនៅក្មេង លុះកូនៗធំៗអស់ ឬដុះស្លាបហើរចោល សម្បុកបាន អាចធ្វើឱ្យឪពុកម្តាយបានធូរធារទាំងផ្លូវ កាយផ្លូវចិត្ត និងទ្រព្យសម្បត្តិ។ ចំណែក គ្រួសារខ្លះ កូនមានតែ១ឬ២នាក់ ជួនកាលប៉ះកូនបំពេញទុក្ខ ពេលដុះស្លាបហើរទៅចោលម៉ែឪអស់ បានត្រឹមនាំ ទុក្ខវេទនានៅពេលឪពុកម្តាយរកស៊ីលែងកើត។ ដូច្នេះ ករណីនាងជុំ អ៊ឹប រកស៊ីវាយថ្មចង់បានកូនច្រើននោះ ក៏ល្អម៉្យាងដែរ ព្រោះបន្តិចទៀត កូនធំៗអស់អាចចេញ រកស៊ីជំនួសឪពុកម្តាយបានហើយ”៕

RELATED ARTICLES