ព្រោះតែខ្លួន ខ្សោយសមត្ថភាពផ្លូវភេទ ត្រូវប្រពន្ធបង្អាប់មិនឈប់ ទើបបុរសម្នាក់នេះ ទៅសួរមិត្តភក្តិ រួចក៏បានទទួលការណែនាំឱ្យផឹកស្រាថ្នាំជំនួយកម្លាំងតណ្ហា។ ដឹងអី! តាំងពីបានស្រាថ្នាំដ៏មានប្រសិទ្ធភាពមក ក៏ឡើងកម្លាំងដូចសេះ កេះប្រពន្ធមួយយប់៥ដង រហូតដល់ប្រពន្ធទ្រាំលែងបាន បាត់រឿងបង្អាប់ថា ប្តីខ្សោយ បែរជាបង្ក ជម្លោះផ្អើលអ្នកជិតខាងទាំងយប់ រហូតអ្នកជិតខាងខ្លះសើចចំអកឱ្យប្រពន្ធថា ចំណេះជិះកឯងមែន…។
នាងស៊ឹម អ៊ុន អាយុ៣៨ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បានរៀបរាប់ថា នាងមានឪពុកឈ្មោះស៊ឹម ធិន អាយុ៧៩ឆ្នាំ ម្តាយឈ្មោះលឹម ផា (ស្លាប់) មានបងប្អូន៦នាក់ នាងជាកូនទី២។ កាលនៅក្រមុំ នាងបានរៀបការតាមប្រពៃណីជាមួយប្តីឈ្មោះហ៊ន ហុន អាយុបងនាង១ឆ្នាំ ដោយបង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងដៃនិស្ស័យស្នេហ៍។ តាមពិត ប្តីនាងមានចរិត កោងកាចណាស់ តាំងពីចាប់ដៃគ្នាមកធ្លាប់បង្កហិង្សា មកលើនាងរាប់ភ្លេចទៅហើយ ជាពិសេស សូម្បីតែ រឿងលើគ្រែក៏មិនធម្មតាដែរ។ កន្លងមក បើប្តីទៅធ្វើ ការបាត់ៗពីផ្ទះនោះ ទើបនាងដេកលក់ស្រួល បានស្ងប់ ចិត្តស្ងប់អារម្មណ៍ តែបើគេនៅតែផ្ទះវិញ ឃើញមុខគ្នាមិនបានតែម្តង មិនខុសពីក្របី និងដើមចេក។ ប្តីនេះ បើមិនខឹងរូបនាង ក៏ខឹងដល់កូនៗដែរ ទើបកូនទាំង ៣ខ្លាចឪពុកដូចខ្លា គ្រាន់តែឪពុកគំរាមបន្តិចភ័យលេច អាចម៍លេចនោម រត់ទៅដេកផ្ទះយាយអស់ហើយ។ ទោះយ៉ាងណាក៏គេមិនដែលវាយដំកូនឱ្យមានស្លាកស្នាមនោះដែរ យ៉ាងច្រើនត្រឹមជេរគំរាមសម្លុត តែ សាច់កម្មតែរូបនាងម្នាក់ប៉ុណ្ណោះ។
នាងស៊ឹម អ៊ុន បន្តទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ សមត្ថភាពផ្លូវភេទរបស់គេចេះតែខ្សោយទៅៗ តែទោះជាខ្សោយក៏ប្តីនៅតែត្រដរលូកលាន់នាងមិនឈប់ទេ លុះធ្វើអីនាងមិនកើត ព្រោះវាទន់រឡិករឡាក់ នាងក៏បង្អាប់ខ្លះៗទៅ។ ពេលនាងបង្អាប់ ស្រាប់តែប្តី នេះស្កាត់ទៅជួបមិត្តភក្តិសួរពីរឿងនេះ ក៏មានមិត្តកំហូចម្នាក់ ណែនាំគេឱ្យផឹកស្រាថ្នាំកម្លាំងសេះផ្សំ ដោយគ្រូឱសថបុរាណម្នាក់។ តាំងពីបានស្រាថ្នាំជួយមក ស្រាប់តែប្តីឡើងកម្លាំងដូចសេះ កេះកៀវនាងមួយ យប់៥ដងឯណោះ ធ្វើឱ្យនាងភ្ញាក់ផ្អើលសាកសួរទៅ ទើបដឹងថា គេខ្លាំង ព្រោះស្រាថ្នាំ។ ពីមុន នាងធ្លាប់បង្អាប់គេ ដល់គេខ្លាំងឡើងចុះៗមិនឈប់បែបនេះ ក៏បង្អាប់លែងកើត បែរជាស្តីបន្ទោសរអ៊ូរទាំម្តងវិញ ព្រោះមួយយប់ៗគ្មានបានដេកពួនយ៉ាងនេះ ម៉ែអាណាទ្រាំបាន?
នាងស៊ឹម អ៊ុន បន្តទៀតថា ពេលនាងមិនសូវផ្តល់របបអាហាររាត្រីតាមចំណង់របស់គេ ស្រាប់តែប្តីនេះ ខឹងសម្បា គេចទៅដេកឯខ្ទមចាំចម្ការបាត់ ក៏ដូចជាដកបន្លាចេញពីទ្រូងនាងដែរ។ តាមពិត នាងមិនស្អប់ប្តីទេ តែរូបនាងត្រូវចេញទៅស៊ីឈ្នួលជួលព័ទ្ធគេ លុះមកដល់ផ្ទះគ្មានបានដេកពួនយ៉ាងនេះ ទ្រាំមិនបានទេ។ ឯស្រាថ្នាំ ដែលប្តីផឹកនោះ មិនដឹងផ្សំពីវត្ថុធាតុអ្វីទេ ឱ្យតែបានផឹក១កែវ ប្តីនេះស្ទុះរហូត ផ្ទុយពីមុនមិនទាន់ផឹកថ្នាំ ១សប្តាហ៍ គេស្ទុះរួចម្តងប៉ុណ្ណោះ ឥឡូវនាងធ្លាក់ខ្លួនស្គមស្បែកដណ្តប់ឆ្អឹង ព្រោះតែចាញ់កម្លាំងសេះរបស់ប្តី។
ដោយឡែក លោកហ៊ន ហុន អាយុ៣៩ឆ្នាំ ជាប្តី បានឱ្យដឹងតាម ទូរស័ព្ទថា លោកបានមកដេកចាំចម្ការដំឡូងមី ឆ្ងាយពីផ្ទះ ព្រោះអន់ចិត្ត នឹងប្រពន្ធ។ លោកពិតជាបានផឹកស្រាថ្នាំកម្លាំងសេះប្រាកដមែន ជាជំនួយ សរសៃឱ្យកម្រើកខ្លាំង ដោយសារមិត្តភក្តិណែនាំ និងបានគ្រូឱសថ-បុរាណម្នាក់ ជួយផ្សំឱ្យផឹក។ កន្លងមក សមត្ថភាពផ្លូវភេទរបស់លោក ចុះខ្សោយខ្លាំងណាស់ ស្ទើរតែរួមភេទជាមួយប្រពន្ធលែងកើតទៅហើយ តែក្រោយពីបានស្រាថ្នាំជួយយឹតយោង លោកក៏មានសមត្ថភាពគ្រាន់ បើជាងមុន។ ទោះយ៉ាងណាក៏មិនដល់ថ្នាក់មួយយប់៥ដង ដូចប្រពន្ធ និយាយនោះទេ ព្រោះបើឡើងបង្គង៥ដងមែននោះ តើមានកម្លាំង ឯណាពូនរងដំឡូង?
លោកហ៊ន ហុន បន្តទៀតថា ឥឡូវលោកផ្អាកផឹកស្រាថ្នាំនោះហើយ ព្រោះប្រពន្ធង៉ូវៗពេក ម៉្យាងកម្លាំងពិតរបស់លោកមិនសូវរឹងមាំផង ឯកម្លាំងកើតពីស្រាថ្នាំនេះ ជាកម្លាំងក្លែងក្លាយទេ បើមិនប្រយ័ត្នអាច ក្ស័យលើបង្គង។ យូរៗលោកផឹក១កែវប៉ុណ្ណោះ ដើម្បីការពារអារបស់ កេរឪចែកកុំឱ្យចុះខ្សោយវិញ។ ពាក់ព័ន្ធដល់ជម្លោះគ្រួសារ គឺមកពីប្រពន្ធ រឹងចចេសពេក និយាយមិនស្តាប់គ្នាទេ នាងមិនគោរពលោកជាប្តីសោះ។ ឯរឿងថា លោកខឹងប្រពន្ធ រត់មកដេកចាំចម្ការនោះ មិនពិតទេ គឺលោកមកចាំចម្ការមែន ខ្លាចចោរលួចដកដំឡូង ហើយបើលោកចង់ ដេកចូលប្រពន្ធ ក៏ទៅផ្ទះរាវទាំងយប់ក៏បានដែរ។
លោកតាស៊ឹម ជិន ជាឪពុកបង្កើត និងនាងស៊ឹម អ៊ុត ជាប្អូនបង្កើត របស់នាងស៊ឹម អ៊ុក បានឱ្យដឹងស្របគ្នាថា កូនប្រសានិងបងថ្លៃនោះ ពិតជាបានធ្វើបាបប្រពន្ធមែន។ ពួកគេមានកូនកំលោះក្រមុំទៅហើយ តែឈ្លោះគ្នាមិនស្វាង លុះសួរនាំទៅ ជាជម្លោះពាក់ព័ន្ធនឹងរឿងលោកិយ អត់ប្រយោជន៍។ គាត់ជាឪពុកណែនាំអប់រំយ៉ាងណាក៏កូនប្រសានោះ មិនស្តាប់ដែរ បែរជាទៅរកគ្រូស្រាថ្នាំឱ្យជួយទៅវិញ លុះបានផឹកអាស្រា ថ្នាំចង្រៃហ្នឹង យប់ណាឮតែឈ្លោះគ្នា។
លោកខៀវ ឌុន មេភូមិរង ភូមិបេង បានឱ្យដឹងថា ជម្លោះគ្រួសារ ខាងលើនេះ បណ្តាលមកពីស្រាថ្នាំកម្លាំងសេះហ្នឹង តែបើកុំផឹកស្រាអត់អីទេ។ គាត់ក៏ធ្លាប់អប់រំពួកគេ ឱ្យចេះយោគយល់គ្នាដែរ តែមនុស្សសម័យនេះ ពិបាកប្រដៅណាស់ ព្រោះស្រុកសន្តិភាព បើគេទៅ ណាក៏ទៅហ្នឹងហើយ មិនស្តាប់អាជ្ញាធរទេ។
គួរបញ្ជាក់ថា ជម្លោះកើតពីប្តីផឹកថ្នាំប៉ូវកម្លាំងនោះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ ដែលដើម ហេតុមកពីប្តីខ្សោយផ្លូវភេទ ត្រូវប្រពន្ធបង្អាប់។ លុះប្តីផឹកថ្នាំឡើងកម្លាំងដូចគោឡើងក កេះកៀវប្រពន្ធ មិនឈប់ ធ្វើឱ្យប្រពន្ធទប់មិនជាប់ ក៏ផ្ទុះជាជម្លោះ យ៉ាងនេះទៅ…”៕