ប្តីប្រពន្ធមួយគូនេះ ចេះស៊ីផឹកស្មើដៃគ្នា លុះអត់អីក្លែម ក៏ទាញដំបងវ៉ៃគ្នាស្ទើរតែរាល់ថ្ងៃ រហូតដល់អ្នកភូមិឱ្យឈ្មោះថា ប្តីប្រពន្ធប្រមឹក ស៊ីផឹកក្លែមដំបង។ ឥឡូវពួកគេកាន់តែខ្លាំង ជាងមុនទៅទៀត ដោយម្នាក់ៗ ទំនងជា ដុះមេស្រាទៅហើយ រហូតចែកឆ្នាំងចាន គ្នា ប៉ុន្តែជួនកាល គេស្កាត់រកគ្នាវ៉ៃ ទាំងយប់ក៏មានដែរ ដោយប្រើដំបងខ្លី…។
នាងភឿន យ៉ុន អាយុ៣៩ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ បាន រៀបរាប់ទាំងស្រវឹងងុលថា នាងមានប្តីឈ្មោះផ្លិច ខុន អាយុ បងនាង៣ឆ្នាំ បង្កើតបានកូន៤នាក់ (ស្រី២ ប្រុស២) សព្វថ្ងៃកូនៗទាំងនោះ អាចចេញរកស៊ីខ្លួនឯងបានហើយ មិនឱ្យម៉ែឪព្រួយចិញ្ចឹមទៀតទេ។ បើអាកូនណាមិនប្រឹងប្រែងរកស៊ីទេ ច្បាស់ជាអត់បាយស៊ីហើយ ព្រោះសព្វថ្ងៃ រូបនាងទៅស៊ីបាយផ្ទះបងប្អូន១ចាន ឆ្អែតបាត់។ ចំណែក ប្តីដាំស៊ីខ្លួនឯងទៅ នាងមិនដាំឱ្យស៊ីទៀតទេ ព្រោះប្តីហ្នឹងឱ្យតែបានបាយ ស៊ីឆ្អែតមានកម្លាំង ក៏វាយដំច្រំធាក់នាងឈឺសាច់តែអ៊ីចឹង។
នាងយ៉ុន ប្រឹងរៀបរាប់ទាំងជះក្លិនស្រាហួងថា ប្តីនោះវ៉ៃយប់មិន អស់ចិត្ត ឥឡូវវ៉ៃថ្ងៃទៀត តែវ៉ៃថ្ងៃឈឺស្បែក បើវ៉ៃយប់មិនឈឺអីទេ គ្រាន់តែអស់កម្លាំងបន្តិច តែក៏ស្រួលអ៊ីចឹងដែរ។ ដើម្បីកុំឱ្យប្តីនោះ មានកម្លាំងវ៉ៃពេលថ្ងៃ នាងមិនដាំបាយឱ្យទេ បើមិនចេះដាំខ្លួនឯងអត់ទៅ។ នាងខំបង្កើតកូនឱ្យប្តីនេះ បាន៤នាក់ដែរ គួរតែប្តីចេះគិតដល់ ប្រពន្ធនឿយលំបាកទ្រាំបម្រើគេយប់ព្រលប់ តែគេមិនយល់ចិត្តនាង អាងអីទាញដំបងវ៉ៃជាំសាច់នៅពេលថ្ងៃ ឱ្យនាងយំដូចក្មេង។ លុះ យប់ឡើងមិនទាន់ទេ គេលួងឱ្យបាត់យំ រួចលូនចូលមុងមកលូកលាន់ តើប្រពន្ធឯណាទ្រាំបាន ត្រូវតែជេរបញ្ចោរឱ្យខ្មាសគេទើបបាន។ នាងមានមាត់ដែរ ត្រូវតែស្រែកឮៗឱ្យគេដឹង ព្រោះបើវាយទប់ទល់នឹង កម្លាំងបាយមិនឈ្នះប្តីទេ ទាល់តែស្រែកឱ្យបែកមេឃទើបបាន។ ពេលដឹងដល់មេភូមិ ក៏មកអូសក្បាលប្តីយកទៅអប់រំអ៊ីចឹងដែរ កុំខ្លាំងជាមួយនាង អត់បានទេ កុំជោរ។
នាងភឿន យ៉ុន បន្ថែមទៀតថា ប្តីតែងតែចោទនាងថា ពូកែផឹក ស្រាមិនចេះគិត ចុះវាហ្នឹង (ហៅប្តីវា) ផឹកដែរ ម៉េចក៏មើលកំហុស ខ្លួនមិនឃើញ? នាងបញ្ជាក់ទាំងងងុលថា “វាផឹករួចមកធ្វើ មិនដែល បានលុយមកឱ្យខ្ញុំទេ! បើចង់ឱ្យខ្ញុំឈប់ផឹក ត្រូវរកលុយមកឱ្យ តែបើអត់លុយ ចាំតែមកស្រួលយប់ៗនោះ អត់បានទេអ្ហា៎!”។
ដោយឡែក លោកផ្លិច ខុន អាយុ៤២ឆ្នាំ ជាប្តី ក៏បានឱ្យដឹងទាំង ស្រវឹងងងុលដូចគ្នាថា ប្រពន្ធហ្នឹងឥឡូវផឹកចង់ឡប់ទៅហើយ បាយ ទឹកនំចំណីសម្រាប់ប្តី វាមិនដែលគិតទេ។ វាចេញទៅស៊ីបាយផ្ទះបងប្អូនវា យប់ៗទើបមកផ្ទះ ទុកឱ្យលោកដាំបាយស៊ីម្នាក់ឯង ព្រោះកូនៗចេញបាត់ពីផ្ទះអស់ហើយ។ ដល់អ៊ីចឹងទៅ លោកមួម៉ៅដែរ ក៏ទៅដាក់ពីរបីពែងឱ្យកាត់សាញ រួចក៏ទាញដំបងប្រដៅ ប្រពន្ធប្រមឹកហ្នឹងខ្លះៗទៅ តែមិនវ៉ៃឱ្យងាប់ទេ។ បើប្រពន្ធហ្នឹងធ្វើចរិតដូចប្រពន្ធគេឯទៀត គ្មានប្តីឯណា ដាច់ចិត្តវាយធ្វើបាបទេ តែថ្ងៃណាក៏ឃើញនាងស្រវឹងជោក គឺព្រឹកឡើង ប្រពន្ធស្រវឹងមុនប្តី បាត់ទៅហើយ។ រឿងមានលុយផឹក និងទិញម្ហូប បានកូនៗផ្តល់ឱ្យម្នាក់បន្តិចៗ កុំអីក៏គ្មាន ស្អីផឹកដែរ តែដល់ឃើញប្រពន្ធត្រប៉ែដូចគ្នាយ៉ាងនេះ យប់ខ្លះខ្ជិលឈ្លោះ ក៏លូនួចូលមុង ទាញដំបងខ្លីមកវ៉ៃម្តងៗដែរ។ ពេលត្រូវដំបងវែង ប្រពន្ធនេះស្រែកហៅគេជួយ ផ្អើលដល់មេភូមិ មកអូសក្បាលលោកទៅអប់រំ តែបើប៉ះដំបងខ្លី ប្រពន្ធនេះសំងំឱ្យ ឈឹង ទធាក់ជើងខ្វៃៗ គួរឱ្យហួសចិត្ត។
បុរសជាប្តីបន្តទៀតថា មូលហេតុដែលលោកវ៉ៃនឹងដំបងវែង គឺមកពីប្រពន្ធ រឹងរូសពេក មិនគោរពលោកជាប្តី។ ដល់យូរៗទៅ ពេលលោកគំរាមបន្តិច ក៏នាងស្រែក ផ្អើលគេឯងដែរ ធ្វើឱ្យមានក្តីរំខានដល់អ្នកជិតខាង បើម៉្លឹងៗតើឱ្យលោកទ្រាំម្តេចបាន? ប្រពន្ធហ្នឹងជិតមានចៅទៅហើយ មិនមែនក្មេងឯណា? មិនគួរធ្វើមារយាទអន់ រួចទម្លាក់ កំហុសមកលើប្តី។ លោកចង់លែងក្បាលចោលដែរ តែលុះគិតយូរៗទៅ លែងមិនកើត ព្រោះអាណិតកូន ម៉្យាងទៀតបើលែងទៅវាអត់ស្រួល មានតែទុកឱ្យនៅតាមដំណើរទៅចុះ។
លោកលន ឡាំ និងលោកម៉ៅ មន ជាមិត្តភក្តិតែងព័ទ្ធវង់ផឹកជាមួយគ្នាបានឱ្យដឹងស្របគ្នាថា ប្រពន្ធលោកខុន ពិតជាកំពូលស្រីប្រមឹកជាប់លេខ១ ប្រចាំភូមិមែន។ រឿងផ្ទៃក្នុងគ្រួសារនេះ ឱ្យតែបានស្រា-ស ចូលពោះ១ពែង ច្បាស់ជា នាងយ៉ុន និយាយប្រាប់គេខ្ទេច សូម្បីតែរឿងលើគ្រែយ៉ាងម៉េចៗ សួរទៅនាង ប្រាប់រលីងអត់ចេះខ្មាសទេ។
លោកយាយឡុង ហេង អាយុ៧៩ឆ្នាំ ជាអ៊ំស្រីនាងយ៉ុន បានឱ្យដឹងថា គាត់ពិបាកបន្ទោសម្ខាងៗណាស់ ព្រោះពីរនាក់ ហ្នឹងផឹកស្មើដៃគ្នាតែម្តង។ គាត់ថា “ឆ្នាំងណា គម្របហ្នឹង” វាក្តៅ និងត្រជាក់ដូចគ្នា។
លោកខៀវ ឌុន មេភូមិរងភូមិបេង បានឱ្យដឹងថា លោក មិនអាចកំណត់បានថា ខាងណាខុស ខាងណាត្រូវនោះទេ តែដើមហេតុមកពីស្រា។ លោកខ្ជិលអប់រំទៅហើយ ព្រោះ វាដដែលៗពេក តែបើចង់ឱ្យជម្លោះពួកគេស្ងប់ លុះត្រាតែ បិទតូបលក់ស្រា និងអ្នកផលិតស្រាឱ្យអស់ទើបបាន។
គួរបញ្ជាក់ថា រឿងរ៉ាវប្តីប្រពន្ធប្រមឹកស្មើដៃគ្នាបែបនេះ ជាលទ្ធផល បានត្រឹមកូនៗ រត់ចោលអស់តែប៉ុណ្ណោះ ព្រោះ ពួកគេទ្រាំមើលគំរូអាក្រក់របស់ឪពុកម្តាយមិនបាន។ លុះ ត្រាតែរបបប៉ុល ពត ទើបគ្មានមនុស្សប្រមឹក ព្រោះគ្មានអ្នក ផលិតស្រា មិនចាយលុយ ប៉ុន្តែសម័យជឿនលឿននេះ ភូមិ ណាក៏មានលក់ស្រាដែរ ឯស្រា-សក៏មានអ្នកផលិតគ្រប់មូលដ្ឋាន មិនចាំបាច់ទៅទិញឯណាឆ្ងាយទេ ដែលជាដើមចមនាំឱ្យ ប្តីប្រពន្ធក្លាយជាមនុស្សប្រមឹក…”៕