Sunday, December 22, 2024
Homeព័ត៌មានជាតិក្រមុំចាស់ប៉ះប្តីស្ទាវ រាវមិនឈប់

ក្រមុំចាស់ប៉ះប្តីស្ទាវ រាវមិនឈប់

នារីម្នាក់នេះ ត្អូញត្អែរថា ព្រោះតែខ្លាចមានប្តី បង្កើតកូន ឱ្យរដឹក ទើបនាងក្រាញមិនព្រម ទទួលស្នេហ៍ពីប្រុសណាទេ ដើម្បី គេចពីទណ្ឌកម្មព្រហ្មលិខិត។ ដឹងអី! ពេលក្លាយជាក្រមុំចាស់ ក៏ ចាញ់សម្តីលួងលោមរបស់កំលោះ ស្ទាវអាយុតិចជាងនាង១៤ឆ្នាំ ក៏យល់ព្រមរៀបការ ស្រាប់តែប្តី ក្មេងស្ទាវរាវមួយយប់ៗ គ្មាន បានដេកពួន មានកូនមិនទាន់ចេះដើរផង មានកូនក្នុងពោះទៀតហើយ…។

នាងយ៉ែម ពៅ អាយុ៣៦ឆ្នាំ រស់នៅភូមិ ត្រពាំងស្គន់ ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត បានរៀបរាប់ថា នាងជាកូនពៅ ក្នុងចំណោមបងប្អូន៥នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះចេន ញ៉េន អាយុ៧៧ឆ្នាំ។ ដោយសារកំព្រាឪពុកតាំងពីតូច ទើបនាង មានលទ្ធភាពចូលរៀនបានតែត្រឹមថ្នាក់ទី៣ ប៉ុណ្ណោះ ក៏ឈប់ទៅ។ លុះនាងចូលវ័យក្រមុំអាយុ១៦ឆ្នាំ មិន ខ្វះទេកំលោះចោមសុំក្តីប្រតិព័ទ្ធ ប៉ុន្តែនាងមិនយក ចិត្តទុកដាក់រឿងប្តីសោះ និងខ្លាចពពោះបង្កើតកូនឱ្យ រដឹក ទើបនាងបដិសេធប្រុសៗជាបន្តបន្ទាប់។ នាង ធ្លាប់ប្រកែកមិនយកបុរសពោះម៉ាយ ដែលចាស់ៗ ផ្គូផ្គង ក៏ចេះតែនៅព្រៅរហូតមានអាយុ៣៤ឆ្នាំ ក៏មានកំលោះម្នាក់ឈ្មោះឆយ វីរៈ អាយុប្អូននាងដល់ទៅ១៤ឆ្នាំឯណោះ រស់នៅឃុំស្រុកជាមួយគ្នា បានមកធ្វើស្រែក្បែរផ្ទះនាង ក៏ចាញ់ សម្រស់របស់នាង មិនខុសពីប្រុសមុនៗ។ កំលោះស្ទាវនេះ ឧស្សាហ៍ចេញ ចូលផ្ទះនាង ដូចជាធ្វើជាសុំទឹកផឹក ឬសុំចងអង្រឹងដេកសម្រាកពេលថ្ងៃ ជាដើម ដើម្បីមានឱកាសបានមើលមុខនាង តែមុនដំបូង គេមិនទាន់ ហ៊ានសួរចិត្តនាងទេ។

នាងយ៉ែម ពៅ

នាងយ៉ែម ពៅ បន្តទៀតថា លុះយូរៗទៅ គេស្គាល់ចិត្ត នាងដែលចូលចិត្តនិយាយលេងសើច ក៏សុំរាប់អាននាងស្មើ ទៅស្មើមក មិនទុកជាបងធម៌អ្វីទេ ព្រោះមានលក្ខណៈជា ស្ទាវមែន តែចរិតចាស់ទុំ។ មិនយូរប៉ុន្មាន ពេលឱកាសស្ងាត់ល្អ បន្ទាប់ពីស្គាល់នាងបាន១ខែ គេក៏ត្អូញត្អែរថា សព្វថ្ងៃ ឪពុក ម្តាយគេស្តីដណ្តឹងប្រពន្ធអាយុស្របាលគ្នាឱ្យដែរ តែគេមិន បេតី ព្រោះចិត្តស្រលាញ់មានតែលើរូបនាងម្នាក់។ គេលួងលោម សុំស្នេហ៍ពីនាងត្រង់ៗតែម្តង ដោយលើកឡើងថា ជាតិនេះ បើ មិនបាននាងធ្វើប្រពន្ធ គេសុខចិត្តទៅបួស ឬនៅលីវមួយជីវិត។ ដោយសាររូបនាងអាយុច្រើនជាងគេឆ្ងាយពេក ក៏ព្យាយាមអង្វរគេឱ្យ រកប្រពន្ធក្មេងដូចគ្នាទៅ នាងចាស់ហើយមិនសមគ្នាទេ តែគេមិនព្រម រហូត គំរាមចង់សម្លាប់ខ្លួនទៀតផង។ ហេតុតែខ្លាចគេគិតខ្លីបញ្ចប់អាយុសង្ខារ ព្រោះ តែរឿងស្នេហា ទើបនាងយល់ព្រមសែនព្រេនជាមួយគេបំពេញភ្នែកញាតិទៅ ព្រោះគ្រួសារ ក្រីក្រពេកគ្មានលទ្ធភាពរៀបការ។

លោកឆយ វីរៈ

នាងយ៉ែម ពៅ បន្តទៀតថា យប់ផ្សំដំណេកចូលមកដល់ ទើបនាងដឹងថា ប្តីស្ទាវនេះខ្លាំងណាស់ ឡើងចុះៗគ្មានបានដេក ពួនទេ។ យប់ក្រោយៗមកទៀត នាងឱ្យម្តងហើយ គេមិនស្កប់ស្កល់ នៅតែលូករាវ កេះកៀវមិនឈប់ រហូតនាងទ្រាំមិន បានសឹងតែរត់ចោលប្តី។ ទោះជាគេមកពីកាប់គាស់លើងដី ស្រែនឿយហត់យ៉ាងណា ក៏កម្លាំងនោះដូចដំរីសារ មិនដែល ភ្លេចរឿងនែបនិត្យ រហូតដល់នាងមានផ្ទៃពោះ។ លុះនាងបង្កើត បានកូនស្រី១ អាយុទើបតែជាង១ខួប មិនទាន់ចេះដើរស្រួលបួលផង នាងក៏មានផ្ទៃពោះ៤ខែទៀតហើយ។ ទោះជានាងប្រាប់ ប្តីឱ្យបន្ថយការរួមភេទ និងឱ្យចេញទៅរកការងារធ្វើនៅស្រុកឆ្ងាយ បានកម្រៃច្រើនយ៉ាងណា ក៏គេមិនព្រមទៅ នៅតែវិលៗ កេះកៀវប្រពន្ធ មិនដែលចេញទៅណាបាត់ពីផ្ទះ១ថ្ងៃទេ។ ដល់ អ៊ីចឹងទៅ នាងធុញណាស់ចង់តែបោលចោល ហើយក៏មិនដឹង ជាបោលទៅណា ក៏ទ្រាំទ្រយ៉ាងនេះទៅ។

លោកឆយ វីរៈ និងនាងយ៉ែម ពៅ

ដោយឡែក លោកឆយ វីរៈ អាយុ២២ឆ្នាំ ជាប្តី បាន ឱ្យដឹងថា លោកជាកូនអ្នកស្រែ ដោយសារជីវភាពក្រីក្រ ត្រដរ ចូលរៀនបានត្រឹមចេះអានសរសេរបន្តិចបន្តួច (ថ្នាក់ទី២) ក៏ឈប់ទៅ។ លុះអាយុ២០ឆ្នាំ ម៉ែឪរកប្រពន្ធឱ្យដែរ តែមិនត្រូវចិត្តសោះ លុះបានចេញមកធ្វើស្រែនៅភូមិត្រពាំងស្គន់ បានឃើញ ប្រពន្ធសព្វថ្ងៃនេះ ក៏ជាប់ចិត្តប្រតិព័ទ្ធបាត់មុខមិនបាន ទំនងជាគូព្រេងពីជាតិមុន។ ទោះជាដឹងថា ប្រពន្ធ បងដល់ទៅ១៤ឆ្នាំ ក៏លោកដឹងថា នាងនៅក្រមុំបរិសុទ្ធដែរ ក៏ព្យាយាមសុំស្នេហ៍ រហូតបានសែន ព្រេនជាមួយគ្នា។ នៅរាត្រីផ្សំដំណេកដំបូងនោះ លោកទទួលស្គាល់ថា ប្រពន្ធក្រមុំចាស់នេះ ពិតជានៅព្រហ្មចារី ១០០% តែម្តង ជាហេតុធ្វើឱ្យលោកស្រលាញ់នាងងប់ងុល ដេកបែកគ្នា១យប់មិនបានផង។ លោកដាក់ភ្លាម បានកូនភ្លាម ឥឡូវមានក្នុងពោះ១ទៀតហើយ ព្រោះតែស្រលាញ់ប្រពន្ធខ្លាំង ឯរឿងប្រពន្ធខឹងសម្បារឿងកេះកៀវ មិនឈប់នោះ លោកមិនបដិសេធទេ ធ្វើម៉េច បើចិត្ត ស្រលាញ់ផ្តាច់មិនបាន សូម្បីទៅធ្វើការឆ្ងាយស្រុក ក៏ ទៅមិនរួចដែរ ព្រោះមិនអាចដេកបែកគ្នាបាន។

លោកយាយចេន ញ៉ោន

លោកយាយចេន ញ៉ោន អាយុ៧៧ឆ្នាំ និងនាង យ៉ែម ម៉ុម អាយុ៣៩ឆ្នាំ ជាម្តាយ និងជាបងស្រីរបស់ នាងយ៉ែម ពៅ បានឱ្យដឹងស្របគ្នាថា តាំងពីចូលវ័យក្រមុំ មក នាងពៅ តែងប្រកែកមិនយកប្តីទេ ព្រោះខ្លាច ពិបាកពពោះ។ លុះក្លាយជាក្រមុំចាស់ ស្រាប់តែយល់ ព្រមយកប្តីស្ទាវ អាយុប្អូននាងដល់ទៅ១៤ឆ្នាំ អាច ធ្វើម៉ែគេបាន ទំនងជាគូព្រេងរបស់ពួកគេ។ ប៉ុន្តែ តាំងពីបានគ្នាមក ឮតែនាងពៅ រអ៊ូរទាំមិនស៊ីចង្វាក់ គ្នាជាមួយប្តីរឿងយប់ព្រលប់ ហើយចេះតែរករឿង លែងប្តី ឯប្តីនោះមិនព្រមទៅណាបែកប្រពន្ធ។ ឥឡូវ ពួកគេបានកូន១កន្លះទៅហើយ ក៏នៅតែនាងពៅ រអ៊ូង៉ូវៗ ខ្ជិលពពោះ មិនខុសពីចាស់ៗថា ស្អប់ជំពប់លើ។

នាង យ៉ែម ម៉ុម

គួរបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ ពុំមែនភាគី ប្រពន្ធមិនស្រលាញ់ប្តីក្មេងនោះទេ ព្រោះបើមិន ស្រលាញ់ក៏នាងមិនព្រមយកដែរ ឯរឿងរកាំរកូសនោះ មកពីនាងមានកូនខ្ចី ចំណីអាហារមិនសូវមានរសជាតិ ស្គាល់តែក្តាមខ្យងព្រឹកល្ងាច។ ឯប្តីក្មេងនៅពេញកម្លាំង ទោះជាហូបប្រហុកផ្អកក៏នៅតែខ្លាំងជានិច្ច។ ដើម្បី បញ្ចប់ភាពរកាំរកូសនេះ លុះត្រាតែប្តីអត់ធ្មត់បន្ថយ ការរួមភេទខ្លះៗទៅទើបបាន ហើយឧស្សាហ៍រកម្ហូប ឆ្ងាញ់ឱ្យប្រពន្ធប៉ូវកម្លាំង ទើបធានាថា នឹងគ្មានរឿង រអ៊ូរទាំបញ្ហាយប់ព្រលប់ទៀតទេ ខណៈដែលប្រពន្ធ មានសុខភាពល្អ កម្លាំងខ្លាំងអាចទប់នឹងកម្លាំងប្តី បាន នោះ…”៕

RELATED ARTICLES