ស្ត្រីដែលមានវ័យត្រឹម៤០ឆ្នាំប្លាយ ខ្លះនៅមានតណ្ហាក្រាស់ឃ្មឹក បើសិនជាប្តីបម្រើខ្លួន មិនស្កប់ស្កល់ ក៏បែកចិត្តរកប្រុសថ្មី ដែលពូកែបម្រើនាងជាងប្តី។ យ៉ាងណាមិញទំនងជា ជាបុរសម្នាក់នេះ ខ្លួនកាន់តែចាស់ កម្លាំងកាន់តែខ្សោយ ទើបបានជាប្រពន្ធកំពុងពេញចំណង់ រត់តាមប្រុសថ្មីបាត់ ទុកឱ្យគាត់ឈឺចិត្តស្អិតទ្រូង ដែលមិនគួរណាប្រពន្ធហ៊ានក្បត់…។
លោកតាឡេង ឈុំ អាយុ៦៨ឆ្នាំ រស់នៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី ខេត្ត តាកែវ ដែលផ្ទះរបស់គាត់តាំងនៅមិនឆ្ងាយ ប៉ុន្មានពីប្រាសាទភ្នំដា ឬអតីតរាជធានីគោកធ្លក បានរៀបរាប់រឿងរ៉ាវជីវិតថា ជាតិនេះ គាត់មាន ប្រពន្ធ២នាក់ រួចមកហើយ។ ប្រពន្ធទី១នោះ បានរៀបការពីកំលោះក្រមុំដូចគ្នា ខណៈដែលគាត់ មានអាយុ២៥ឆ្នាំ ក៏បានចាប់ដៃជាមួយភរិយា ក្រមុំឈ្មោះញ៉ែម សាត់ អាយុស្របាលគ្នា។ គាត់ និងភរិយានេះ រួមរស់ជាមួយគ្នាជិត៣០ឆ្នាំ ឯណោះ ដោយបង្កើតបានកូនប្រុសស្រី៧នាក់ ឯណោះ (ស្លាប់អស់៥) ជាមួយមុខរបរធ្វើស្រែ ចម្ការយ៉ាងសាមញ្ញ។ ជាអកុសល ប្រពន្ធទី១ នោះ មានជំងឺធ្ងន់ព្យាបាលមិនជា បានទទួលមរណ- ភាពទៅ ទុកឱ្យគាត់នៅពោះម៉ាយកាយរងាម្នាក់ ឯង។ ក្រោយមក ដោយពិបាកដេកឱបដៃពេក គាត់ក៏សម្រេចចិត្តសុំយោបល់កូនៗយកប្រពន្ធ ទី២ទៀត ជាស្រីក្រមុំឈ្មោះនួន សុខ អាយុប្អូន គាត់ដល់ទៅ២២ឆ្នាំឯណោះ។
លោកតាឡេង ឈុំ បន្តទៀតថា ការរួមរស់ ជាមួយប្រពន្ធទី២ នៅក្មេងនេះ មុនដំបូងល្អូកល្អិននឹងគ្នាណាស់ ដោយសារគាត់ពេញកម្លាំង ចេះតែដាក់បានៗ បង្កើតបានកូន៥នាក់ទៀត។ លុះគាត់ឈានដល់អាយុជាង៦០ឆ្នាំ កម្លាំងរាង ថយបន្តិច ស្រាប់តែប្រពន្ធខ្លាំងទៅៗ ធ្វើឱ្យគាត់ចុះចាញ់។ រួមរស់ជាមួយគ្នាជាង២០ឆ្នាំ គាត់ស្គាល់ចរិតភរិយាក្មេងច្បាស់ណាស់ នាងត្រូវ ការតែភាពទន់ភ្លន់ បបោសអង្អែល និងភាពស្កប់ស្កល់ទាំងបញ្ហាជីវភាព ក៏ដូចរឿងលើគ្រែ លុះគាត់ ចាស់បម្រើនាងមិនបានដូចមុន ក៏ជួបភាពរកាំរកូស។
លោកតាឡេង ឈុំ បន្តទៀតថា ក្រោយមក ប្រពន្ធនេះ បានចេញទៅធ្វើការរោងចក្រជាមួយកូនៗ ដែលធំទន្ទឹមស្មា ទុកឱ្យគាត់ចាំផ្ទះមើលកូន តូចៗកំពុងនៅរៀន។ ពេលឃ្លាតឆ្ងាយពីប្តី ស្រាប់តែនាងបែកចិត្តលួចមានសហាយ ដែលប្រុសថ្មីនោះ ឈ្មោះម៉ៅ អាយុស្របាលប្រពន្ធ ស្រុកកំណើតនៅខេត្តក្រចេះ ជាពោះម៉ាយកូន៣។ មុនដំបូងប្រពន្ធ និងសហាយនោះធ្វើការនៅភ្នំពេញ លុះត្រូវរ៉ូវគ្នា ប្រពន្ធក៏ឈប់ធ្វើការរោងចក្រ ដោយប្រាប់កូនៗ ថា ចេញទៅធ្វើសំណង់ឯខេត្តក្រចេះ ជាលេសបាន រួមរស់ជាមួយប្រុសថ្មីនោះទៅ។ ពេលនាងទៅនៅ ជាមួយសហាយនោះ ធ្លាប់បានទូរស័ព្ទមកប្រាប់គាត់ថា មកពីគាត់បម្រើនាងមិនស្កប់ស្កល់ ទើប បានជានាងរកប្តីថ្មីទៀត ឯប្តីក្រោយរបស់នាងក៏ និយាយបញ្ឈឺគាត់តាមទូរស័ព្ទ គួរឱ្យឈឺចាប់បំផុត។ ប្រពន្ធធ្លាប់មកស្រុកអើតកូនម្តងដែរ តែមិនឱ្យជួបគាត់ទេ ក៏វិលទៅខេត្តក្រចេះវិញ ហើយសព្វថ្ងៃឮថា នាងមានកូន១ទៀតហើយ ជាមួយសហាយពោះម៉ាយនោះ។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទង សុំការបំភ្លឺពីអ្នកស្រីនួន សុខ អាយុ៤៦ឆ្នាំ និង ស្វាមីក្រោយដែលរស់នៅខេត្តក្រចេះ បានទេ ដោយសារពួកគាត់ប្តូរលេខទូរស័ព្ទថ្មី មិនឱ្យ ប្តីដើមទាក់ទង។
ដោយឡែក លោកតាប៉ុក ហ៊ អាយុ៦២ឆ្នាំ អ្នកស្រីម៉ៅ អាយុ៤៩ឆ្នាំ ជាញាតិ បានឱ្យដឹងស្រប គ្នាថា អ្នកស្រីនួន សុខ រត់ចោលប្តីចាស់ទៅរួមរស់ ជាមួយប្រុសថ្មីជាង៤ឆ្នាំមកហើយ ទុកឱ្យលោកតា ឡេង ឈុំ ឈឺចិត្តស្អិតទ្រូងគ្មានពេលល្ហែល្ហើយ។ ការដែលស្ត្រីជាប្រពន្ធនោះបែកចិត្ត ពុំមែនមកពីប្តី ចាស់បម្រើមិនគ្រប់គ្រាន់នោះទេ តែថា មកពីចរិត សាវ៉ាតែម្តង ព្រោះបើរកបានប្រុសថ្មី ហើយសំងំសុខ ទៅអត់សូវអីទេ តែស្រីម្នាក់នោះ ធ្លាប់ទូរស័ព្ទបង្អាប់ ប្តីចាស់ថា មិនកើត។ ការបញ្ឈឺបែបនេះ ធ្វើឱ្យប្តីដើម ខឹងស្ទើរហុយផ្សែង តែក៏មិនអាចធ្វើអ្វីប្រពន្ធនោះ បានទេ ខណៈដែលម្នាក់រស់នៅខេត្តតាកែវ ម្នាក់ទៀត រស់នៅខេត្តក្រចេះ។
អ្នកស្រីកែវ ធឿង អាយុ៤១ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា គាត់យល់ថា ការដែលអ្នកស្រីនួន សុខ បង្អាប់ប្តីដើមថា មិនកើតនោះទំនងជាការពិត ព្រោះ បើមិនពិត ក៏គ្មានស្រីឯណាហ៊ាននិយាយដើមប្តីខ្លួន ឯងយ៉ាងនេះទេ។
រីឯបុរសៗមួយចំនួន សុំមិនបញ្ចោញឈ្មោះបាន ឱ្យដឹងស្របគ្នាថា លោកតាឡេង ឈុំ សព្វថ្ងៃគាត់ មានអាយុជិត៧០ឆ្នាំទៅហើយ និងមានកូន១០នាក់ ឯណោះ ចែកជា២សម្បុក។ បុរសដែលមានកូនច្រើន បែបនេះ ច្បាស់ជាកម្លាំងតណ្ហាថយអស់ហើយ ជួនកាលលែងងើបតែម្តង បានជាប្រពន្ធក្មេងរត់ចោល។ ចំណែកប្រពន្ធ កាលរត់ចោលប្តីនោះទើបមានអាយុ ៤០ប្លាយឆ្នាំ កំពុងពេញចំណង់តណ្ហា ដូច្នេះនាងត្រូវ ការអ្វីមកបំពេញចំណង់នេះ ដោយមិនអាចខ្វះ បានឡើយ។
គួរបញ្ជាក់ថា បើយោងតាមការរៀបរាប់របស់ បុរសៗអ្នកភូមិខាងលើនេះ អាចថា មកពីអ្នកស្រីនួន សុខ ធុញទ្រាន់នឹងប្តីចាស់បម្រើមិនស្កប់ស្កល់ ទើបដាច់ចិត្តទៅចោលបែបនេះ។ ជាការពិតហើយ ធម្មតាបុរសចំណាស់ លុះត្រាតែមានអ្វីៗទាំងអស់ ដូចជាលុយកាក់មិនខ្វះចាយ មានកម្លាំងខ្លាំងក្លា បញ្ញាឈ្លាសវៃ ទើបចងចិត្តប្រពន្ធក្មេង មិនឱ្យងាកទៅណារួច ប៉ុន្តែ បើគាត់ក្រ កម្លាំងក៏ខ្សោយផងនោះ មិនអាចចងចិត្តភរិយាក្មេងឱ្យស្មោះត្រង់រហូតបានឡើយ។ ទោះយ៉ាងណា គំនិតសាវ៉ាផិតក្បត់បែបនេះ មិនបានយូរអង្វែងទេ ដែលតាមការកត់សម្គាល់ អ្នកពង្រត់គ្នានោះចៀសមិនផុតពីការបែកបាក់ ព្រោះ ត្រូវបណ្តាសាប្តីដើម។ ជួនកាលពេលលែងលះជាមួយ ប្តីក្រោយ ប្រពន្ធនោះក៏វិលរកទ្រនំចាស់វិញ អង្វរសុំ ទោសប្តីចាស់ក៏មានដែរ ដែល “អង្គរធំ” ធ្លាប់ចុះផ្សាយ ជាហូរហែកន្លងមក…”៕