Sunday, December 22, 2024
Homeព័ត៌មានជាតិក្រមុំឱ្យភ្លក្សម្តងញ៉ាម ពោះម៉ាយតាមយកធ្វើប្រពន្ធ

ក្រមុំឱ្យភ្លក្សម្តងញ៉ាម ពោះម៉ាយតាមយកធ្វើប្រពន្ធ

ធ្លាប់តែមានប្រពន្ធមេម៉ាយ មិនស្គាល់រូបកាយក្រមុំ មានរសជាតិ យ៉ាងម៉េច លុះក្រមុំម្នាក់បើកភ្លើងខៀវ ឱ្យភ្លក្សព្រហ្មចារី ស្រាប់តែ ពោះម៉ាយម្នាក់នេះ ញៀនញ៉ាមតាមអង្វរយកនាងធ្វើប្រពន្ធ។ ចំណែក នាងក្រមុំ ដោយបានប្តីពោះម៉ាយ ពូកែថ្នម ក៏យល់ព្រមចាប់ដៃគ្នា ជាប្តីប្រពន្ធ ទោះបីជាប្តីអាយុ ច្រើនជាងនាងដូចឪពុក ក៏នៅតែស្នេហ៍…។

លោកកេត រឿន អាយុ៤២ឆ្នាំ រស់នៅភូមិ ប្ញស្សីមួយគុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានរៀបរាប់ថា លោកជាកូនទី៦ ក្នុងចំណោមបងប្អូន៧នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះសុខ វិត អាយុ៧៥ឆ្នាំ។ ដោយស្ថានភាព គ្រួសារមិនសូវជាធូរធារប៉ុន្មាន ទើបកាលពីតូច លោករៀនសូត្រមិនចប់បឋមសិក្សាផង ក៏ឈប់ទៅ ដោយងាកមកជួយកម្លាំងឪពុកម្តាយលើការងារធ្វើស្រែចម្ការវិញ។ លុះមានអាយុ២២ឆ្នាំ នៅកំលោះបរិសុទ្ធ ស្រាប់តែជាប់អន្ទាក់ស្នេហ៍ ស្រីម្នាក់ឈ្មោះភួង ចាន់ អាយុច្រើនជាងលោកដល់ទៅ៥ឆ្នាំឯណោះ នាងជាមេម៉ាយកូន៣ ប្តីលែងលះគ្នា។ ទោះជានាងមេម៉ាយកូន៣ ក៏លោកស្រលាញ់បាត់មុខមិនបាន ដូចត្រូវមន្តស្នេហ៍អ៊ីចឹង ម៉្យាង ដោយសារអ្នកមេម៉ាយឱ្យស៊ីមុន សង ក្រោយផងនោះ ទើបលោកផុងខ្លួនញៀនញ៉ាម នឹងកាមតណ្ហាសម្រេចចិត្ត រៀបការជាមួយនាងនោះទៅ។ ក្រោយមក បន្ទាប់ពីបានកូន១ ភ្លើងស្នេហ៍ក៏រលត់បន្តិចម្តងៗ មិនឆាបឆេះសន្ធោសន្ធៅដូចមុនទេ ហើយជាចុងក្រោយ ក៏លែងលះគ្នាទៅ ដោយសារប្រពន្ធមេម៉ាយនោះកាចពេកទ្រាំទ្រមិនបាន។

លោកកេត រឿន

លោកកេត រឿន បន្តទៀតថា តាំងពីពេល នោះមក លោកក៏ធ្លាក់ខ្លួនពោះម៉ាយ តែងដើរបាត់ៗពី ស្រុក ចេញទៅរកការងារធ្វើនៅតាមព្រំដែនកម្ពុជា-ថៃ ឬឆ្លងទៅស៊ីឈ្នួលគេដល់ប្រទេសថៃ តែម្តង។ ២ឆ្នាំក្រោយមក លោកក៏បានជួបនាងក្រមុំម្នាក់ឈ្មោះឈិន ចាន់ធឿន សព្វថ្ងៃអាយុ២៦ឆ្នាំ បានចេញពីស្រុកមក ធ្វើការនៅជាយដែនដែរ។ នាងក្រមុំដែលមានអាយុ តិចជាងឈានដល់ទៅ២៦ឆ្នាំនោះ មានស្រុកកំណើត នៅភូមិព្រែកដំបង ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ នាងរៀនសូត្រចេះដឹងគួរសម ដោយប្រលង ជាប់បាក់ឌុប និងចេះភាសាអង់គ្លេស ជ្រៅជ្រះ បានចេញពីស្រុក កំណើតជាមួយបងប្អូនមកដល់ ជាយដែន តែនាងមិនស៊ីឈ្នួលជួលព័ទ្ធគេនឹងកម្លាំង នោះទេ បែរជាបើកថ្នាក់បង្រៀនភាសាអង់គ្លេស ដល់ក្មេងៗទៅវិញ ក្នុងឋានៈជាអ្នកគ្រូអត់ក្របខណ្ឌ។

លោកកេត រឿន និងនាងឈិន ចាន់ធឿន

លោកនេត រឿន បន្តទៀតថា លោកនិងនាង បានឱ្យលេខ ទូរស័ព្ទគ្នាទៅវិញទៅមក ចាប់ផ្តើមទាក់ទងគ្នាទាំងយប់ទាំងថ្ងៃ លុះយូរៗទៅ ស្រាប់តែមិត្តភាពក្លាយទៅជាសេចក្តីស្នេហា។ នាងមិនប្រកាន់ថា លោកជាពោះម៉ាយ និងអាយុច្រើនដូចឪពុកនោះទេ ដោយបង្ហើរពាក្យថា អាណិតធំជាងស្រលាញ់ ធ្វើឱ្យលោកបាក់ចិត្តកួចប្រតិព័ទ្ធទៅលើនាង ស្ទើរបាត់មុខមិនបាន។ រាត្រីមួយ ពេលលោកទៅជួបនាងស្ងាត់ៗ តែ២នាក់ ដោយសារនាងបើកភ្លើងខៀវផងនោះ លោកក៏បានភ្លក្សរសជាតិក្រមុំព្រហ្មចារី រហូតដល់ញៀនញ៉ាម។ តាមពិត លោកធ្លាប់មានប្រពន្ធមែន តែប្រពន្ធនោះជាស្រីមេម៉ាយកូន៣ សាំងដូចគោចាស់ លុះប៉ះក្រមុំព្រហ្មចារី ពិបាកផ្សាំងបន្តិច ប៉ុន្តែទទួលស្គាល់ថា រសស្នេហ៍ពេលនោះឈ្ងុយឆ្ងាញ់មែនទែន។ លោកនិងនាងបានរួមរស់ជាមួយគ្នានៅជាយដែន បាន៤ខែ លុះបងៗរបស់នាងខ្លាចខុសចាស់ទុំ ក៏សែនព្រេនបាចផ្កាស្លាឱ្យទៅ។ បន្ទាប់មកក៏នាំគ្នា មកនៅស្រុកកំណើតខាងលោក កវែកកឆ្នាំងជាមួយគ្នា ដោយបង្កើតបានកូនមួយដែរ តែអកុសល កូន នោះខូចទៅហើយ។

ផ្ទះលោកនេត រឿន

ដោយឡែក នាងឈិន ចាន់ធឿន អាយុ២៦ឆ្នាំ ជាប្រពន្ធបានឱ្យដឹងតាមទូរស័ព្ទថា ពេលនេះនាងកំពុង ធ្វើការនៅរោងចក្រកាត់ដេរក្បែរស្ទឹងស្លាគូ ជាប់នឹងផ្លូវ ជាតិលេខ៣ ព្រោះមិនអាចដេកស៊ីកម្លាំងប្តីបានទេ។ នាងពិតជាស្រលាញ់ប្តីពោះម៉ាយនេះ ដោយស្មោះមែន ដោយត្រូវរ៉ូវគ្នាតាំងពីនៅជាយដែនម៉្លេះ ប៉ុន្តែដោយហេតុថា រូបនាងនៅក្មេង ឯប្តីចូលវ័យកណ្តាលទៅហើយនោះ ប្តីតែងប្រចណ្ឌនាងណាស់។ ថ្ងៃខ្លះ នាងចេញពីធ្វើការយឺតពេល ឬទៅដល់ផ្ទះយប់ព្រលប់នោះ ច្បាស់ជាប្តីរអ៊ូរទាំចោទនាងលួចមានប្រុសសហាយ មិនខាន។ កាលនៅក្រមុំ នាងមិនដែលធ្វើការរោងចក្រអ្វីទេ ព្រោះចេះភាសាអង់គ្លេសល្មមដោះទាល់បាន ក៏បើកកួរបង្រៀនភាសាអង់គ្លេសដល់ក្មេងៗ កម្រិតបឋម ប៉ុន្តែសព្វថ្ងៃ នាងមករស់នៅខាងប្តីសម្បូរគ្រូ ឯកជនខាងភាសាអង់គ្លេស ទើបនាងមិនចង់ប្រជែងជាមួយគេ ក៏មកសុំធ្វើការរោងចក្រ។ ចំណែកប្តីធ្វើស្រែ ផង ចម្ការផង ជួនកាលក៏មកធ្វើកម្មកររោងចក្រ ឬកម្មករសំណង់មិននៅស្ងៀមទេ ទាស់ត្រង់ប្តីប្រចណ្ឌបន្តិច។

លោកយាយគិន វិត

លោកកេត ទូច អាយុ៥៣ឆ្នាំ នាងកេត រុំ អាយុ៣៩ឆ្នាំ និងលោកយាយគិន វិត អាយុ៧៥ឆ្នាំ ជាបង ប្អូន និងម្តាយបានឱ្យដឹងស្របគ្នាថា សព្វថ្ងៃ ប្តីចាស់ ប្រពន្ធក្មេងនេះ រាងរកាំរកូសបន្តិច ព្រោះតែប្តីប្រចណ្ឌ ប៉ុន្តែ មិនដល់ថ្នាក់បែកបាក់គ្នានោះទេ។ នាងប្រពន្ធ នៅក្មេងបានរៀនសូត្រចេះដឹងជាងប្តី អាចធ្វើគ្រូក៏បាន ធ្វើការរោងចក្រក៏បាន ចំណែកប្តីជំនាញមិនដល់ប្រពន្ធ មានតែប្រើកម្លាំងមួយមុខប៉ុណ្ណោះ ម៉្លោះហើយតែង ប្រចណ្ឌប្រពន្ធជារឿងធម្មតាទេ។

លោកកេត ទូច

រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា សព្វថ្ងៃប្តីប្រពន្ធ១គូនេះ ចែកផ្លូវគ្នារកស៊ី ព្រលឹមចេញ ព្រលប់ចូល ហើយធម្មតា ប្តីចាស់តែងប្រចណ្ឌប្រពន្ធ ក្មេងបន្តិចហើយ។ ទោះយ៉ាងណាក៏ពួកគេចេះរក្សា ភក្តីស្នេហ៍មិនឱ្យបែកបាក់ប្រេះស្រាំបានឡើយ ព្រោះបាន សាងស្នេហ៍ទុំមុនស្រគាលនៅជាយដែនជាមួយគ្នា ពិតជា មិនអាចបំភ្លេចអនុស្សាវរីយ៍កន្លងហួសបានឡើយ។

នាងកេត រុំ

គួរបញ្ជាក់ថា រឿងរ៉ាវពោះម៉ាយបានប្រពន្ធក្រមុំ មិនសូវមានភាគីប្រពន្ធប្រចណ្ឌប្តីនោះទេ គឺមានតែប្តី ទេដែលប្រចណ្ឌប្រពន្ធ រហូតដល់និយាយចូលប្រុសណា មិនបានទេ។ កាលបើប្រចណ្ឌហួសហេតុពេក ជាហេតុ នាំឱ្យប្រេះស្រាំសុភមង្គលស្នេហ៍ តែបើមិនប្រចណ្ឌ សោះក៏មិនល្អដែរ គ្រាន់តែកុំឱ្យហួសហេតុប៉ុណ្ណោះ។ ហេតុនេះគូស្វាមីភរិយាខាងលើ ដើម្បីកុំឱ្យមានរឿងប្រចណ្ឌតទៅទៀត លុះត្រាតែបង្កើតបានកូនជាមួយគ្នា កុំឱ្យខូចទៀត ព្រោះកូនគឺជាចំណងដៃនិស្ស័យស្នេហ៍ ចងគូស្វាមីភរិយាមិនឱ្យឃ្លាតឃ្លាពីគ្នាបាន…”៕

RELATED ARTICLES