Sunday, December 22, 2024
Homeព័ត៌មានជាតិប្រពន្ធដេកឱបក្លើលើអង្រឹង ប្តីខឹងទាញកាំបិតកាប់

ប្រពន្ធដេកឱបក្លើលើអង្រឹង ប្តីខឹងទាញកាំបិតកាប់

មនុស្សដែលមានកាមរាគខ្ពស់ កាលបើដៃគូកាមកិច្ចនៅឆ្ងាយពីខ្លួន ក៏កើតរោគអផ្សុក ឯភ្លើងតណ្ហាក៏ឆាបឆេះ ពិបាកទ្រាំ ទាល់តែរកមនុស្សក្រៅពីដៃគូរបស់ខ្លួនឱ្យជួយពន្លត់ ទើបបាន ប៉ុន្តែ បើហ៊ានធ្វើយ៉ាងនេះច្បាស់ជារងគ្រោះ។ យ៉ាងណាមិញ ស្រីម្នាក់នេះ ប្តីឧស្សាហ៍ទៅចោលរាប់ខែ ក៏កើតជំងឺអផ្សុក ហៅក្លើប្រុសឱ្យជួយពន្លត់ភ្លើងតណ្ហា ចៃដន្យប្តីមកទាន់ក៏ទាញកាំបិតកាប់ ក្លាយជាសត្រូវនឹងគ្នាទៅ…។

លលោកសួន ប៊ិក អាយុ៣៦ឆ្នាំ រស់នៅភូមិវត្តអង្គ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា រូបលោកជាកូនទី២ ក្នុងចំណោមបងប្អូន៤នាក់ ឪពុកស្លាប់ នៅតែម្តាយ ឈ្មោះហាម អៀង អាយុ៦៧ឆ្នាំ។ លោកបានរៀនសូត្រត្រឹម ចប់សាលាបឋមសិក្សា ក៏ឈប់ទៅ លុះចូលវ័យកំលោះ តែងចូលព្រៃរកស៊ីកាប់ឈើលក់ ដោយសារស្រុកកំណើត នៅមិនឆ្ងាយពីតំបន់ភ្នំសម្បូរឈើ។ កាលពីកំលោះ លោកបានរៀបការជាមួយនាងក្រមុំម្នាក់ឈ្មោះជា ម៉ុម អាយុស្របាលគ្នា និងបានរួមរស់ជាមួយគ្នា បាន១៥ឆ្នាំឯណោះ ដោយ បង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងដៃនិស្ស័យ ស្នេហ៍។ លោកទទួលស្គាល់ថា ប្រពន្ធនេះមានកាមរាគខ្ពស់ណាស់ ទោះជាលោកបម្រើយ៉ាងណាក៏នាងមិនចេះស្កប់ស្កល់ ហើយក៏មិនចង់ឱ្យប្តីទៅណាឆ្ងាយពីទ្រូងរបស់នាងដែរ។ ជាពិសេស លោកដឹងចិត្តនាងថា នាងចូលចិត្តនូវអ្វីដែលប្លែក ឬថា មិនហុតសម្លកកូរដដែលៗរាល់ថ្ងៃនោះទេ ចាំបាច់ត្រូវតែមានសម្លការី ឬអន្លក់ទឹកគ្រឿងផ្លាស់ប្តូរគ្នា ទើបបាន។

នាងស៊ុន ខុម (ប្រពន្ធទី២ ) និងលោកសួន ប៊ិក

លោកប៊ិក បន្តទៀតថា ក្រៅពីមុខរបរធ្វើស្រែចិញ្ចឹមជីវិត លោកតែងចូលព្រៃរកកាប់ឈើលក់ ជាមួយអ្នកភូមិឯទៀត ដែលត្រូវស្ពាយអង្ករ ស្ពាយឆ្នាំង ដាក់អង្រឹង ទៅដេកក្នុង ព្រៃរាប់ខែក៏មានទម្រាំបានលុយទើបវិលមកផ្ទះម្តង។ ប្រឈមនឹងបញ្ហានេះ លោកដឹងថា ប្រពន្ធនៅចាំផ្ទះកើតជំងឺ អផ្សុកខ្លាំងណាស់ ព្រោះពេលប្តីនៅក្បែរ នាងកេះកៀវមិន ឈប់ ចុះទម្រាំប្តីទៅបាត់យូរ តើនាងជូរមាត់យ៉ាងណាទៅ? កន្លងមក លោកក៏ធ្លាប់ឮអ្នកស្រុករាយការណ៍ថា ពេលលោករវល់ដេកក្នុងព្រៃ ប្រពន្ធបាននាំក្លើម្នាក់ឈ្មោះភេន មកដេកកំដរស្ទើររាល់យប់ ប៉ុន្តែដោយគ្មានភ័ស្តុតាង លោកក៏មិនទាន់ជឿភ្លាមៗដែរ។ រឿងសហាយស្មន់នេះកើតឡើង៤ឆ្នាំមកហើយ គឺគេទុកលោកជា អាវែក បើលោកនៅផ្ទះក៏ដេកឱបប្រពន្ធទៅ តែបើខ្លួនចូលព្រៃ ក្លើក៏មកដេកឱបប្រពន្ធដាក់វេនគ្នា។

លោកសួន ប៊ិក

លោកសួន ប៊ិក បន្តទៀតថា ថ្ងៃមួយ លោកមិនបានទៅកាប់ឈើទេ តែបានចេញទៅរកទិញគោ នៅភូមិទឹកវិល ដោយប្រាប់ប្រពន្ធថា ត្រូវដេកផ្លូវ២ យប់ឯណោះ។ លុះចេញពីផ្ទះមិនទាន់បានទិញគោផង ក៏ជួបមិត្តភក្តិបបួលជល់កែវ លោកក៏ជល់នឹងគេទៅ រហូតស្រវឹងស្រឿងៗ ក៏វិលមកផ្ទះវិញទាំងយប់ ស្រាប់តែមកទាន់ ឃើញប្រពន្ធកំពុងដេកលើអង្រឹង ប្រកៀកប្រគងគ្នាជាមួយសហាយ របូតរបាញខោអាវ ធ្លាក់ទៅក្រោមអង្រឹង ខណៈដែលកូនៗដេកលក់ អស់។ លោកខឹងណាស់ ក៏ស្រែកបញ្ចោរកប់ៗមាត់ រួចទាញបានកាំបិតកុក ស្ទុះទៅកាប់អាក្លើ លួចស៊ីប្រពន្ធ នោះ តែកាប់ខុសមួយចម្អាម ខណៈដែលឈ្មោះភេន ស្ទុះលោតចោលអង្រឹង សល់តែខោខ្លី។ លោកព្យាយាមដេញតាម ស្រាប់តែប្រពន្ធស្ទុះមកឱបជាប់ មិនឱ្យលោកកាប់សហាយបាន បន្ទាប់មក នាងនេះ ក៏ឱបបង្វេចរត់ទៅនៅជាមួយម្តាយនាងវិញ ប៉ុន្តែ លោកមិនបានផ្តិតមេដៃលែងលះគ្នាទេ។ ក្រោយមក ក៏ដឹងថា ប្រពន្ធផិតនេះ បានទៅរួមរស់ជាមួយសហាយ យកគេជាប្តីដោយមិនចេះខ្មាសញាតិ ចំណែករូប លោកខ្ជិលសន្សំកម្មក៏សម្រេចប្តឹងលែងលះ និងបាន សែនយកប្រពន្ធទី២ ឈ្មោះស៊ុន ខុម ជាស្ត្រីមេម៉ាយកូន១ តាមស្នៀតទឹកចូលត្រចៀកយកទឹកចាក់។

នាងជា ម៉ុម​ (ប្រពន្ធដើម )

ដោយឡែក នាងស៊ុន ខុម អាយុ៣៦ឆ្នាំ ជាប្រពន្ធទី២ បានឱ្យដឹងថា នាងមានប្តីមុនឈ្មោះម៉េង ម៉ាក់ បានលែងលះគ្នាជាផ្លូវការ បន្ទាប់ពីជួបភាពរកាំរកូស។ ឥឡូវនាងសម្រេចចិត្តសែនព្រេនយកលោកសួន ប៊ិក ជាប្តីទី២ ព្រោះតែអាណិតគាត់ត្រូវប្រពន្ធផិតក្បត់ និងបានរួមរស់ជាមួយគ្នា៧ខែមកហើយ។

ផ្ទះលោកសួន ប៊ិក

រីឯនាងជា ម៉ុម អាយុ៣៦ឆ្នាំ ជាប្រពន្ធដើម បានឱ្យដឹងថា នាងសូមទទួលកំហុសដែលបានក្បត់ប្តីដើម (លោកប៊ិក) លួចលេងល្បែងស្នេហ៍ត្រីកោណ ជាមួយលោកភេន។ មូលហេតុដែលនាងធ្វើរបៀបនេះ មកពីប្តីដើមនេះ ចូលចិត្តប្រើអំពើហិង្សា គឺឱ្យ តែស្រវឹងម្តងៗទាញកាំបិតពូថៅវាយទាត់ធាក់ ធ្វើ ឱ្យនាងទ្រាំទ្រលែងបានក៏រកគូថ្មីទៀត។ ឥឡូវនាងបាន មករួមរស់ជាមួយលោកភេន យ៉ាងចំហ ដោយ បានសែនព្រេនជាមួយគ្នាបំពេញភ្នែកញាតិ មិនលេង ឆក់កណ្តៀតដូចមុនទៀតទេ។

លោកយាយសៅ សាង

លោកយាយសៅ សាង អាយុ៧៦ឆ្នាំ ជាអ្នកភូមិបានឱ្យដឹងថា នាងជា ម៉ុម មានមារយាទមិនល្អទេ ព្រោះទោះជាប្តីស្លូតកាចយ៉ាងណា ក៏យើងជាប្រពន្ធត្រូវតែស្មោះត្រង់ ប៉ុន្តែនាងលួចមានសហាយ៤ឆ្នាំ លុះប្តីតាមទាន់ជាន់កែងទើបដឹងខ្លួនថាខុស។

លោកចាន់ តារា

នាងទន់ ឃីម អាយុ២៥ឆ្នាំ និងលោកចាន់ តារា អាយុ៣២ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងស្របគ្នាថា រឿងនេះវាមានកំហុសផ្សំគ្នា គឺលោកប៊ិក អាង ប្រើកាំបិតពូថៅ ឯនាងម៉ុម អាងហៅប្រុសដេក កំដរ។ ដល់ទៅអាងរៀងៗខ្លួនបែបនេះ បានត្រឹមចែកផ្លូវគ្នាហ្នឹង ប៉ុន្តែករណីនេះអាចនាំឱ្យកូនៗបាត់បង់ ភាពកក់ក្តៅដោយសារម៉ែឪមើលមុខគ្នាលែងត្រង់។

នាងទន់ ឃីម

គួរបញ្ជាក់ថា ករណីលោកប៊ិក ទាញកាំបិតកាប់លោកភេន ជាសហាយនោះ អាចថា លោកគ្រាន់តែគំរាមទេ គឺកាប់ត្រូវតែខ្យល់ ប៉ុន្តែបើមាន បំណងកាប់មែនទែននោះ ច្បាស់ជាចោរលួចប្រពន្ធ មិនរួចជីវិតទេ។ ឥឡូវបើបានជាប្តូរគូរៀងខ្លួនទៅហើយ គួរតែនាងជា ម៉ុម ឈប់លេងល្បែងស្នេហ៍ ក្បត់ប្តីទី២ទៀតទៅ…”៕

RELATED ARTICLES