Tuesday, December 24, 2024
Homeព័ត៌មានជាតិព្រឹក​ស្អែក​ !​ CNRP ​នឹង​​ចូល​ប្រជុំ​​គណៈ​កម្ម​ការ​ទី​២ ​រដ្ឋ​សភា​ ដើម្បី​តស៊ូ​​មតិ​រឿង​ជំនួយអឺរ៉ុប

ព្រឹក​ស្អែក​ !​ CNRP ​នឹង​​ចូល​ប្រជុំ​​គណៈ​កម្ម​ការ​ទី​២ ​រដ្ឋ​សភា​ ដើម្បី​តស៊ូ​​មតិ​រឿង​ជំនួយអឺរ៉ុប

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះ  តំណាងរាស្រ្តបក្សសង្រ្គោះជាតិ ដែលជាសមាជិកគណៈកម្មការហិរញ្ញវត្ថុ នៃរដ្ឋសភា នឹងចូលប្រជុំឡើងវិញ ដើម្បីតស៊ូមតិក្នុងការពិភាក្សា អំពីជំនួយរបស់សហ គមន៍អឺរ៉ុប ។ នេះបើតាមការប្រកាសរបស់លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ។

លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់ក្រុមអ្នកគាំទ្រ និងអ្នកព័ត៌មាន នៅទីស្នាក់កណ្ដាលបក្ស កាលពីព្រឹកមិញ ថា “សមាជិកសភា បក្សសង្គ្រោះជាតិ នឹងចូលរួមកិច្ចប្រជុំគណៈកម្មការទី២ នៃរដ្ឋសភា ដើម្បីចូលរួមក្នុងការតស៊ូមតិដើម្បីការទទួលប្រាក់ជំនួយទំាងអស់ទំាងប្រាក់ជំនួយឥត សំណង និងប្រាក់ឥណទានផ្សេងៗ ឲ្យមានសមត្ថភាព និងគណនេយ្យភាព ក្នុងការយកមកប្រើប្រាស់សម្រាប់ប្រទេសជាតិ ” ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការចូលប្រជុំនៅថ្ងៃស្អែកនេះ គឺដើម្បីជំរុញឱ្យមានតម្លាភាព និងគណនីភាព ក្នុងការយកជំនួយទាំងនោះ មកគ្រប់គ្រងដឹកនាំប្រទេសជាតិ ៕

 

RELATED ARTICLES