Sunday, December 22, 2024
Homeព័ត៌មានជាតិប្រពន្ធអស់និស្ស័យ ប្តីចេះតែបង្ខំ

ប្រពន្ធអស់និស្ស័យ ប្តីចេះតែបង្ខំ

ប្តីប្រពន្ធមួយគូនេះ ពាក់មុខយក្សដាក់គ្នារាល់ថ្ងៃ ព្រោះតែប្រពន្ធប្រាប់ថា អស់និស្ស័យ ឯប្តីចេះតែ បង្ខំរួមភេទ យកសុខតែអាត្មាឯង។ លុះប្តីឡងវិញថា ប្រពន្ធត្អូញតែអ៊ីចឹង លុះដាក់ចំកន្លែង ក៏ត្រូវរ៉ូវគ្នាវិញ ក្លាយជាទម្លាប់ទៅហើយ ដែលករណីបែបនេះ ចាប់ប្រភព ពីភាពអត្តខាត់ ដោយសារមុខរបរ ធ្វើស្រែចម្ការចំណូលតិចពេក តែ បើសិនជាមានចំណូលខ្ពស់នោះ ប្រហែលពួកគេមិនទាស់គ្នាទេ…។

នាងទាល បូណា អាយុ៣៧ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បាន រៀបរាប់ថា រូបនាងជាកូនទី៥ ក្នុងចំណោមបងប្អូន ៦នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះវ៉ាន់ យ៉ុម អាយុ៦៩ឆ្នាំ។ នាងមានប្តីឈ្មោះហោន បឿន អាយុបងនាង២ឆ្នាំ ដោយបង្កើតបានកូនប្រុសស្រី២នាក់ ជារស្មីជីវិត។ តាំងពីចាប់ដៃគ្នាមក ប្តីនេះធ្វើបាបផ្លូវចិត្ត នាងមិនស្វាងទេ តែនាងស៊ូទ្រាំខាំមាត់សង្កត់ចិត្តរស់ នៅជាមួយទាំងរកាំរកូស រង់ចាំឱ្យកូនធំៗ ដុះស្លាបហើរ ចោលសម្បុកបានសិន ទើបនាងសម្រេចចិត្តថា តើត្រូវ លែងលះប្តីនេះឬយ៉ាងណា ដើម្បីរកផ្លូវទៅ

នាងទាល បូណា

អនាគត ទៀត។ ឥឡូវដល់ពេលដែលនាងត្រូវគិតគូររឿងជីវិត ហើយ ព្រោះមិនអាចទ្រាំរស់ជាមួយប្តីមានចរិតអន់ បង្កប់លោភៈទោសៈមោហៈ នេះបានឡើយ ព្រោះអស់ និស្ស័យ ទោះជារួមរស់ជាមួយគ្នា ក៏គ្មានន័យអ្វីទៀតដែរ។ កម្រមានប្តីប្រពន្ធ ស្រលាញ់គ្នា តែបើខឹងពេលណា ប្តីអាងវ៉ៃដំច្រំធាក់ ទុកប្រពន្ធដូចសត្វធាតុ ជួនកាលគេទាញដំបង សំពងនាងគ្មានប្រណី។ ភាពកក់ក្តៅ ដែលប្តីប្រគល់ឱ្យនាងមានតែជាង១ឆ្នាំ ប៉ុណ្ណោះបន្ទាប់ពីរៀបការរួច លុះនាងមានផ្ទៃពោះ ក៏ចាប់ផ្តើមទឹកភ្នែកជាបណ្តើរ រហូតមកទល់ពេល នេះ តើឱ្យនាងទ្រាំម្តេចបាន?

លោកហោន បឿន

នាងទាល បូណា បន្តទៀតថា ពេលរូបនាងឈឺថ្កាត់ ម្តងៗ ប្តីនេះ មិនដែលគិតគូរជូនទៅមន្ទីរពេទ្យ ឬ រកថ្នាំសង្កូវអ្វីទេ គឺនាងត្រូវទៅព្យាបាល ឬទៅទិញថ្នាំខ្លួនឯង។ ផ្ទុយទៅវិញ បើរឿងលើគ្រែនេះ ប្តីមិនដែលភ្លេចមួយយប់ណាទេ ទោះជានាងមិនស្រួលខ្លួន ក៏ប្តី មិនលើកលែងឱ្យដែរ ហើយទោះជានាងច្រានទ្រូងគេ ចេញ ក៏ប្តីនេះចាប់បង្ខំទាល់តែបានសម្រេច។ លុះអ្វីៗ រួចរាល់ គេដេកស្រមុកហៀរទឹកមាត់កក្លាក់ មិនខ្វល់ នឹងប្រពន្ធកំពុងបង្ហួរទឹកភ្នែកអ្វីឡើយ។ បើម៉្លឹងៗ លែងលះគ្នាឱ្យដាច់ស្រឡះទៅល្អជាង កុំនៅរងកម្ម ចងពៀរនាងតទៅទៀត នាងសុខចិត្តនៅមេម៉ាយ ប្រសើរជាងបានប្តីប្រភេទនេះ។

ផ្ទះនាងទាល បូណា

ដោយឡែក លោកហោន បឿន អាយុ៣៩ឆ្នាំ ជាប្តីបានឱ្យដឹងថា លោកសូមទទួលយក នូវការរៀបរាប់របស់ប្រពន្ធថា ជាការពិត៩០% ទៅចុះ ប៉ុន្តែលោក ក៏សុំបកស្រាយខ្លះៗដែរ ជុំវិញជម្លោះគ្រួសារនេះ។ វាមិនអាចទេ បើសិនជាប្រពន្ធមិនរួមចំណែកខុស ជាមួយនោះ ហើយក៏គ្មានប្តីឯណានៅសុខៗទៅរករឿង ប្រពន្ធដ៏ល្អនោះដែរ គឺមកពីប្រពន្ធធ្វើខុស បានជាប្តី រករឿង។ ធម្មតា ប្តីមិនអាចទ្រាំបានទេ នឹងការជេរ ប្រមាថរបស់ប្រពន្ធ បើតតាំងនឹងមាត់ក៏មិនឈ្នះស្រី ដែរ ទើបលោកប្រើដៃជើងខ្លះទៅ ដើម្បីទប់មាត់ ប្រពន្ធកុំឱ្យពូកែជេរពេក។ ម៉្យាងទៀត នាងថាប្តីតែង ចាប់បង្ខំរួមរ័ក តែរឿងនេះមិនពិតទេ លោកមិនដែល បង្ខំនាងឯណា? តែមូលហេតុ បើខឹងប្តីបន្តិច នាងមានលេសមិនស្រួលខ្លួន ត្អូញឈឺនេះឈឺនោះ តែលោកដឹងថា ប្រពន្ធឈឺពុតទេ ព្រោះនាងអាចដើរលេងផ្ទះ គេ ឬទៅលេងស៊ីគូជាមួយមិត្តភក្តិឯទៀតបាន លុះ មកដល់ផ្ទះ ឬពេលឡើងគ្រែត្អូញឈឺ តើអ្នកណាជឿ? ពេលនាងត្អូញម្តងៗ ក៏បែរខ្នងឱ្យប្តីភ្លាម ទើបលោកទ្រាំមិនបានក៏ សង្គ្រប់ខ្លះៗទៅ។ លុះប្តីដាក់ចំកន្លែង បែរជា ស្រវាឱបបាត់ឈឺអស់រលីង ហើយត្រូវរ៉ូវគ្នាវិញ។ ឥឡូវនាងចោទប្តីថា ចាប់បង្ខំ តើអ្នកណាខុសអ្នក ណាត្រូវ? នេះជាមារយាទស្រីសុទ្ធសាធ ដែលលោក ធ្លាប់ឆ្លងកាត់ស្គាល់ក្រយៅប្រពន្ធអស់ទៅហើយ។

អ្នកស្រីវ៉ាន់ រេត

អ្នកស្រីវ៉ាន់ រេត មេភូមិរង និងត្រូវជាម្តាយមីង ផងនោះ បានឱ្យដឹងថា បើតាមគាត់សង្កេត គឺពួកគេមាន កំហុសទាំងសងខាង ដោយម្នាក់ៗ និយាយយកត្រូវតែរៀងខ្លួន។ កន្លងមក ប្រពន្ធចោទប្តីថា ចេះតែបង្ខំនាង និងចូលចិត្តប្រើអំពើហិង្សា នាងប្រាប់ថា អស់និស្ស័យ នឹងគ្នាហើយ។ ឯប្តីចោទប្រពន្ធថា ឈឺលាក់ពុត ពូកែ ដើរលេងផ្ទះគេ លុះយប់ឡើងត្អូញឈឺ ទើបគេព្រមានខ្លះទៅ មិនដឹងជាជឿខាងណាទេ ទើបគាត់ឱ្យពួកគេ ខុសស្មើគ្នា។
លោកសោម ផុន អាយុ៣៩ឆ្នាំ ជាអ្នកជិតខាង បានឱ្យដឹងថា លោកមិនហ៊ានវាយតម្លៃ ឬកាន់ជើង ខាងណាទេ បានត្រឹមជួយណែនាំប្តីប្រពន្ធពាក់មុខយក្ស ដាក់គ្នានេះ ឱ្យសាមគ្គីគ្នាតែប៉ុណ្ណោះ ព្រោះអាណិត កូន។ ទោះបីជាពួកគេជួបភាពរកាំរកូស ក៏នៅតែប្រើ ឆ្នាំងចានរួមគ្នា គ្រែដំណេករួមគ្នាដដែល អ៊ីចឹងខំឈ្លោះគ្នាធ្វើអី នាំតែមានអពមង្គល ខ្មាសអ្នកភូមិតែប៉ុណ្ណឹង។

លោកសោម ផុន

គួរបញ្ជាក់ថា បើរកដើមហេតុនៃជម្លោះគ្រួសារនេះ យើងអាចសន្និដ្ឋានបានថា មកពីប្តីរកលុយមិន សូវបានឱ្យប្រពន្ធ ឯប្រពន្ធនោះក៏គ្មានមុខរបរអ្វីក្រៅពី ការដើរលេងផ្ទះញាតិមិត្ត ជួនកាលក៏ព័ទ្ធវង់លេង បៀខ្លះៗទៅ ខណៈដែលប្តីទៅចម្ការ ឬទៅស្រែ។ ធម្មតា បុរសមានអាយុក្រោម៤០ឆ្នាំ កាមតណ្ហានៅណែនខ្លួន ត្រូវតែមានអាហាររាត្រីជាប្រចាំ មិនអាចអត់បាន ឡើយ ហើយបើបុរសណាខ្លាំង អត់ចំណីហ្នឹងមួយ យប់មិនបានផង។ លុះប្រពន្ធដែលចូលចិត្តអង្គុយលេង ស៊ីគូទល់ៗល្ងាចនេះ ចុកចង្កេះ រួយដៃជើង និងគ្មាន ម្ហូបឆ្ងាញ់ប៉ូវកម្លាំងផងនោះ ក៏ធុញទ្រាន់នឹងប្តី និង មានលេសឈឺនេះឈឺនោះមិនស្វាង។ ទោះជាប្រពន្ធ ត្អូញក៏ប្តីមិនស្តាប់ដែរ ព្រោះភ្លើងតណ្ហាឆាបឆេះ ទៅហើយ លុះត្រាតែពន្លត់សិនទើបបាន ហើយបើ ប្រពន្ធច្រានទ្រូងចេញ មានតែចាប់បង្ខំ ដែលជាហេតុ នាំឱ្យជួបភាពរកាំរកូស។ ចង់ដោះស្រាយបញ្ហានេះ បាន លុះត្រាតែប្តីខំរកលុយឱ្យប្រពន្ធ ទិញម្ហូបឆ្ងាញ់ៗ ប៉ូវកម្លាំង ឯប្រពន្ធត្រូវកាត់បន្ថយការលេងល្បែង ដើម្បីសន្សំកម្លាំងទុកបម្រើប្តីពេលរាត្រី។ បើពួកគេ អាចធ្វើយ៉ាងនេះបាន នឹងគ្មានភាពរកាំរកូសទៀតទេ ហើយសុភមង្គលស្នេហ៍នឹងតាំងនៅជាអង្វែង…”៕

RELATED ARTICLES