Sunday, December 22, 2024
Homeព័ត៌មានជាតិមេម៉ាយយកប្តីកំលោះ  ត្អូញទៅលែងរួច

មេម៉ាយយកប្តីកំលោះ  ត្អូញទៅលែងរួច

ធម្មតា បុរសដែលអាយុជាង៣០ឆ្នាំ ហៅថា “វ័យខ្លាំង” គឺខ្លាំងមួយចប់ សូម្បីតែរឿងលើគ្រែក៏ខ្លាំងដែរ បើប្រពន្ធហូប មិនគ្រប់គ្រាន់ ច្បាស់ជាទន់លោង។ យ៉ាងណាមិញ អ្នកមេម៉ាយកូន៤ យកប្តីកំលោះនេះ លុះបង្កើត បានកូន៣នាក់ ថែមទៀត រកអ្វីហូបមិនសូវ បាន ក៏ត្អូញដូចព្រាបថា ទៅលែងរួចហើយ ខណៈដែលប្តីប្អូនកាន់តែ ខ្លាំងទៅៗ…។

នាងគឹម អ៊ូច អាយុ៣៩ឆ្នាំ រស់នៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានត្អូញពិបាកទាំងផ្លូវកាយ ទាំងផ្លូវចិត្តថា នាងជាកូនកសិករ ត្រូវឪពុកម្តាយស្លាប់ចោល តាំងពីអាយុ៧ឆ្នាំ រស់នៅជាមួយបងស្រី ដោយពុំបានរៀនសូត្រអ្វីនឹងគេទេ។ លុះនាង មានអាយុ១៦ឆ្នាំ ក៏ចេះមានស្នេហាដូចក្រមុំៗ ឯទៀតដែរ ដោយមានទំនាក់ទំនងស៊ីជម្រៅ អស់ព្រហ្មចារី ជាមួយកំលោះម្នាក់ឈ្មោះប៉ឹក ភីន អាយុបងនាង៣ឆ្នាំ លុះបែកការចាស់ទុំ ក៏ចាប់សែនព្រេនបង្គ្រប់កិច្ចបន្តិចបន្តួចទៅ។ នាងរួមរស់ជាមួយប្តីនេះ បង្កើតបានកូន៤នាក់ (ប្រុស២ ស្រី២) ស្រាប់តែប្តី

នាងគឹម អ៊ូច

បែក ចិត្តទៅមានប្រពន្ធចុង ចោលនាងឱ្យនៅមេម៉ាយ រកស៊ីចិញ្ចឹមកូនតែម្នាក់ឯង។ លុះនាងរងា កំព្រាឱរាបាន៣ឆ្នាំ ស្រាប់តែមានកំលោះម្នាក់ទៀត ឈ្មោះទូច សោ អាយុប្អូននាងដល់ទៅ ៦ឆ្នាំ រស់នៅភូមិជាមួយគ្នាឧស្សាហ៍ចេញចូលផ្ទះនាង និងបានលួងលោមសុំស្នេហ៍ពីនាង រហូតដល់នាងទន់ចិត្តទន់កាយប្រគល់ខ្លួនឱ្យ កំលោះភ្លក្សរសជាតិកាមទេពម្តងទៅ។ តាំងពី នាងឱ្យម្តងមក ស្រាប់តែកំលោះប្អូននេះញ៉ាម ដូចស៊ីក្តាមដុត ក៏អង្វរសុំយកនាងជាប្រពន្ធ យ៉ាងចំហ ទើបនាងសម្រេចចិត្តសែនព្រេន យកគេជាប្តីទី២ទៅ។

លោកទូច សោ

នាងគឹម អ៊ូច បន្តទៀតថា បន្ទាប់ពីចាប់ ដៃគ្នាជាគូគាប់ទ្រនាប់ចិត្តមក នាងនិងប្តីនេះ ក៏ចាប់យកមុខរបរដើររើសអេតចាយតាម ទីប្រជុំជននានា ឬវត្តអារាម យកទៅលក់គ្រាន់ បានកម្រៃទិញអង្ករច្រកឆ្នាំង។ ភ្លេចៗខ្លួន នាងបង្កើតបានកូន៣នាក់ ថែមទៀត (ស្រី២ ប្រុស១) បូកទាំងកូនសម្បុកមុនផងនោះ ត្រូវជា៧នាក់។ ពីមុន នាងនៅកម្លាំងមាំមួន ក៏ចេះបណ្តោយឱ្យប្តីប្អូននេះ ផ្តល់កំណើតឱ្យកូនជាបន្តបន្ទាប់ ព្រោះគេថា យើងក្រត្រូវបង្កើតកូន ឱ្យបានច្រើន ស្រួលដល់ចាស់ទៅបានកូនរកស៊ីចិញ្ចឹមវិញ។ ឥឡូវនាងទៅលែងរួចហើយ ព្រោះមិនសូវ

លោកទូច សោ និងនាងគឹម អ៊ូច

មានចំណីអាហារបរិបូរណ៍ មិន អាចរកសាច់ជ្រូក សាច់គោ បំប៉នកម្លាំងរាល់ ថ្ងៃបាន ជួនកាលពេលបាយម្តងៗ មានតែអំបិល ម្ជូរ ក៏បាក់កម្លាំងបន្តិចម្តងៗ ខណៈដែលប្តីកាន់តែខ្លាំង ទៅៗ។ បើកុំតែនាងទៅចាក់ថ្នាំពន្យារកំណើត កុំអីប្តីប្អូន នេះដាក់បានៗមិនខានឡើយ តែទោះយ៉ាងណា ក៏នាងស្រលាញ់ប្តីប្អូននេះណាស់ ព្រោះគេមានចិត្តស្មោះត្រង់ និងពូកែថ្នាក់ថ្នមប្រពន្ធ មិនដូចប្តីទី១នោះទេ។

លោកទូច សោ និងនាងគឹម អ៊ូច ជាមួយកូនៗ

ដោយឡែក លោកទូច សោ អាយុ៣៣ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកក៏ជាកូនកសិករដែរ ហើយ ក៏មិនបានរៀនសូត្រអ្វី ក៏ក្លាយជាមនុស្សមិនចេះអក្សរ និងរកស៊ីពឹងតែលើកម្លាំង មិនសូវចេះប្រើប្រាជ្ញា ដូចគេ។ ដើមឡើយ គ្រួសារលោកមានជីវភាពសមរម្យ នឹងគេដែរ តែក្រោយពេលឪពុកមានជំងឺ កេរអាករ ក៏ លក់គ្មានសល់ យកលុយព្យាបាលគាត់ តែមិនជា អ្នកមានគុណក៏ចែកឋានទៅ។ តាំងពីចូលវ័យកំលោះ មក លោកមើលឃើញក្រមុំចេះតែទាស់ចិត្ត លុះក្រោយមកបែរជាលង់ស្នេហ៍ អ្នកមេម៉ាយកូន៤នេះទៅវិញ។ ដោយសារតែអាណិតធំជាងស្រលាញ់ លោកក៏ ព្យាយាមលួងលោមយកខ្លួនប្រាណនាងទាល់តែបាន និងបានសែនព្រេនយកនាងធ្វើប្រពន្ធរហូតមក។

លោកទូច សោ បន្តទៀតថា តាំងពីបានប្រពន្ធ មេម៉ាយនេះមក លោកស្រលាញ់នាងខ្លាំងណាស់ ក៏ចេះតែដាក់បានៗ មានកូនឱ្យរដឹក តែប៉ុន្មានឆ្នាំសោះបានកូន៣នាក់ជាស្រេច ហើយបើកុំតែប្រពន្ធចាក់ថ្នាំ ពន្យារកំណើត កុំអីនៅតែពពោះមិនឈប់។ ឥឡូវដោយសារមុខរបររើសអេតចាយបានត្រឹមតែ ទិញអង្ករ ដោយមិនសូវបានទិញចំណីត្រីសាច់ហូបគ្រប់គ្រាន់ ដូចគេអ្នកមាន បណ្តាលឱ្យប្រពន្ធខ្សោយទៅៗ ត្អូញត្អែរមិនចង់ឱ្យប្តីលូកលាន់។ លោកអាណិតនាងណាស់ ក៏ប្រឹងទប់ចំណង់តណ្ហា មិនឱ្យញឹកដូចមុនពេកទេ តែក៏មិនអាចតមរហូតបានដែរ ព្រោះអាយុ៣៣ឆ្នាំនេះ លោកកំពុងពេញកម្លាំង តែម្តង ទោះជាហូបក្តាម ខ្យងកំពឹសក៏ខ្លាំងដែរ។

លោកយាយ ប៉ែន ង៉ាន់

នាងក្រមុំគឹម ពៅ អាយុ១៩ឆ្នាំ ជាកូនច្បងនាងអ៊ូច ជាមួយប្តីមុន បានឱ្យដឹងទាំងប្រឡាក់ដីស្រមកថា រូបនាងបានរៀនសូត្រត្រឹមថ្នាក់ទី៤ ក៏ឈប់ទៅ និង បានទៅជួយរើសអេតចាយម្តាយ តាមទីប្រជុំជននានា ជួនកាលក៏ទៅស៊ីឈ្នួលច្រូតកាត់ស្ទូងដក ដោយ មិនរើសរបរ។ ចំពោះម្តាយនាងដែលយកប្តីទី២នេះ នាងមិនជំទាស់ទេ ព្រោះឪចុងនេះស្លូតណាស់ គាត់ ស្រលាញ់ម្តាយ និងកូនៗទាំងអស់ស្មើគ្នា ទាស់តែម្តាយ ចេះតែត្អូញថា ពិបាកកូនច្រើនពេក អត់អីស៊ី។

លោកយន់ រ៉េន

លោកយន់ រ៉េន អាយុ២២ឆ្នាំ និងលោកយាយ ប៉ែន ង៉ាន់ អាយុ៧១ឆ្នាំ ជាអ្នកស្រុក បានឱ្យដឹងស្របគ្នាថា គ្រួសារមួយនេះ ពិតជាយ៉ាប់យ៉ឺនខ្លាំងណាស់ ព្រោះមុខរបររើសអេតចាយត្រឹមតែរស់ប៉ុណ្ណោះ។ ថ្ងៃខ្លះ ពួកគេដាច់បាយ ក៏បានព្រះសង្ឃនៅតាមវត្តនានា ប្រទានចង្ហាន់សេសសល់ឱ្យហូប បានឆ្អែតមួយគ្រាៗ ទៅ ទើបបានជានាងប្រពន្ធពូកែត្អូញបែបនេះ។

នាងក្រមុំគឹម ពៅ

គួរបញ្ជាក់ថា អ្នកក្រ ក៏មានតណ្ហាដូចគ្នា គ្រាន់តែ អ្នកក្រពូកែត្អូញអស់កម្លាំង ឬហេវហត់ ចំណែកអ្នក មានមិនសូវត្អូញរឿងអ៊ីចឹងនោះទេ វៀរលែងតែបុរស វ័យជ្រេ។ ហេតុនេះ បើមានលទ្ធភាព គួរតែគ្រួសារ នេះផ្លាស់ប្តូរមុខរបរ ដោយបញ្ជូនមនុស្សពេញកម្លាំង ទៅធ្វើការរោងចក្រ ឯទីក្រុងប្រហែលជាគ្រាន់បើជាង រើសអេតចាយ តែបើនៅតែប្រកបមុខរបរចាស់ហ្នឹង ស្រីជាប្រពន្ធនឹងនៅតែត្អូញទៅលែងរួចដដែលហ្នឹង ព្រោះខ្វះម្ហូបប៉ូវកម្លាំង….”៕

RELATED ARTICLES