ដូនចាស់ ម្នាក់នេះ ប្រាប់ថា គាត់មានកូនស្រីម្នាក់មេម៉ាយ២ភ្លើង តែនៅក្មេង បានយកប្តីចាស់ តែកម្មក្រាស់ត្រូវប្តីចាប់បង្ខំមួយយប់ៗគ្មានបាន ដេកពួន។ ដោយទ្រាំទ្រមិនបាន នាងនោះ ក៏ឱបបង្វេច រត់ចោលប្តីបាត់ ទុកឱ្យបុរសចំណាស់ហេងហាងគ្មានប្រពន្ធដោះ ទាល់ ក៏ព្យាយាមតាមអង្វរឱ្យស្រីថ្លៃវិលវិញ តែនាងនោះ គេចបាត់រហូត គ្រាន់តែដឹងថា កំពុងធ្វើការរោងចក្រ…។
ស្ត្រីដែលរត់ចោលប្តីនេះមានឈ្មោះសោម ធឿន អាយុ៣៦ឆ្នាំ រស់នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ចំណែក ប្តីឈ្មោះអាន អាយុ៦២ឆ្នាំ។ ដោយសារអ្នកទាំងនេះ អវត្តមាន ទើបស្ត្រីជាម្តាយបង្កើត និងជាម្តាយក្មេករៀបរាប់ជំនួស។

លោកយាយ ស នី អាយុ៦៥ឆ្នាំ ជាម្តាយរស់នៅភូមិឃុំខាង លើ បានឱ្យដឹងថា គាត់ធ្លាប់មានប្តី២នាក់ ដោយស្វាមីទី១ ឈ្មោះសោម លាង បង្កើតបានកូន៣នាក់ ត្រូវពួកប៉ុល ពត យកទៅសម្លាប់ ព្រោះប្តីជាមន្ត្រីរាជការមួយរូប។ លុះឆ្លងផុតរបបព្រៃផ្សៃនោះ គាត់ បានយកប្តីទី២ ឈ្មោះហ៊ុន ភឿន ដែលជាពោះម៉ាយ ដោយបង្កើត បានកូនស្រីម្នាក់ឈ្មោះសោម ធឿន ដែលប្តីនោះគាត់ចែកផ្លូវគ្នាដើរ ទៅហើយ។ ដោយឡែក កូនស្រីឈ្មោះសោម ធឿន ដែលជាតួឯក ក្នុងរឿងជីវិតនេះ ក៏ធ្លាប់មានប្តី២នាក់ ដូចគាត់ជាម្តាយដែរ គឺកាល នាងនៅក្រមុំមានប្តីទី១ ឈ្មោះវាសនា អាយុស្របាលគ្នា បានរៀបការ ត្រឹមត្រូវ ប៉ុន្តែ នៅពេលបង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ប្តី នោះមានជំងឺធ្ងន់ព្យាបាលមិនជា ក៏ទទួលមរណភាពចោលនាងទៅ។

លោកយាយស នី បញ្ជាក់ថា ដោយសារសម្រស់របស់នាង ស្អាតគួរសមដែរ ទោះជាមេម៉ាយ ក៏កូនស្រីនេះនៅតែមានប្រុសៗ សុំស្នេហ៍ជាហូរហែ តែនាងមិនព្រមយក។ ក្រោយមក នាងមានជំងឺធ្លាក់សជារោគ ស្ត្រី តែដោយសារខ្ជិលចំណាយលុយទៅព្យាបាលនៅមន្ទីរពេទ្យ ក៏ចេញទៅព្យាបាល ក្នុងសំណាក់ព្រះសង្ឃ១អង្គ គង់នៅវត្តភ្នំតម្ពែក ដោយមានអ្នកជំងឺដូចគ្នាជួយណែនាំ។ កាលនោះ ក៏មានបុរសម្នាក់ឈ្មោះអាន អាយុ៦២ឆ្នាំ ស្រុកកំណើតនៅស្រុកមង្គលបុរី ខេត្តតាកែវ បាន ជូនបងប្អូនគាត់ទៅព្យាបាលជំងឺក្នុងវត្តនោះដែរ។ តាអាន ជាបុរសពោះម៉ាយកូន៧ មានទាំងចៅរាប់ភ្លេច គ្រាន់តែបានឃើញនាងធឿន ក៏ចាប់ចិត្តប្រតិព័ទ្ធ រួចពឹងអ្នកជំងឺដូចគ្នា ឱ្យជួយធ្វើមេអណ្តើក។ តាអាន ជាអ្នកមានទ្រព្យសម្បត្តិគ្រាន់បើដែរ ដោយប្រពន្ធស្លាប់ចោល ក៏ព្យាយាមរកប្រពន្ធម្នាក់ទៀត កំដរភាពឯកោ។ ដោយសារតែបុរសចំណាស់ឱ្យលុយ កាក់ជួយផ្ចុងផ្តើមគ្រប់បែបយ៉ាង ទើបនាងធឿន បានជាសះស្បើយពីរោគស្ត្រី នោះទៅ ក៏ស្មគ្រ័ចិត្តយកប្តីចាស់នោះ ព្រោះតែភាពទាល់ច្រក និងជំពាក់គុណ។

លោកយាយស នី បន្តទៀតថា មុននឹងរៀបការ តាអាន ព្យាយាមយកចិត្តកូនស្រីគាត់ណាស់ ដោយ ជួយជីកអណ្តូងស្នប់ឱ្យមួយ មានទាំងបន្ទប់ទឹក បង្គន់អនាម័យ ជាកាដូដល់ប្រពន្ធក្មេង និងចេញថ្លៃ រៀបការទាំងអស់។ បន្ទាប់ពីរួមរស់ជាមួយគ្នាបាន១ខែ ស្រាប់តែនាងធឿន ឱបបង្វេចរត់ចោលប្តី ចាស់បាត់ ទុកឱ្យតាអាន ក្តៅក្រហាយ លុះតាមរកមិនឃើញ ក៏ចេញទៅនៅស្រុកកំណើតវិញ។ តាមពិត មុនរត់ចោលប្តី នាងធឿន ធ្លាប់ត្អូញត្អែរប្រាប់គាត់ជាម្តាយថា ប្តីចាស់នោះតណ្ហាខ្លាំងណាស់ ក្នុង១យប់ អាចរត់រួចពី៣ទៅ៤ដង ហើយក្នុង១ដងៗ ជិតកន្លះម៉ោងឯណោះ។ ទោះជាមិនរួមភេទ ក៏ប្តីចាស់នោះរពឹសដៃណាស់ នៅតែរាវស្ទាបកៀនកោះចន្លោះប្រហោង ប្រពន្ធក្មេង
មិនទំនេរដៃ សូម្បីដេកលក់ក៏មមើរាវស្ទាបដែរ ធ្វើឱ្យនាងធឿន មិនអាច ដេកពួនបានឡើយ។ នាងតែងខ្សឹបប្រាប់គាត់រាល់ថ្ងៃ តែគាត់ទូន្មានថា “ចេះតែទ្រាំ ទៅកូន! បានប្តីចាស់មានលុយកាក់ស៊ីចាយមិនដែលដាច់ គេធ្វើអីធ្វើទៅ!” ទោះជាគាត់ណែនាំយ៉ាងណាក៏នាងធឿន ទ្រាំបានតែ១ខែប៉ុណ្ណោះ ក៏បោលចោល ប្តីចាស់បាត់។
ស្ត្រីចំណាស់ បន្តទៀតថា មុនដំបូង កូនប្រសាមិនទាន់ចេញទៅណា ទេ ដោយរង់ចាំមើលផ្លូវប្រពន្ធវិលវិញដែរ និងព្យាយាមតាមស៊ើបសួរគ្រប់ ច្រកល្ហក លុះដឹងថា ប្រពន្ធមិនវិលវិញ កូនប្រសាក៏ចេញទៅនៅស្រុកកំណើតវិញដែរ តែបានបោះពាក្យថា បើដឹងថា នាងធឿន មកផ្ទះ ពេលណា កូនប្រសានឹងមកគ្រញេចនាងមិនឱ្យរួចខ្លួនទេ។ លុះកូនប្រសាទៅបាត់ ទើបនាងធឿន ទូរស័ព្ទមក ប្រាប់គាត់ថា សព្វថ្ងៃនាងកំពុងធ្វើការរោងចក្រនៅភ្នំពេញ មិនយកប្តីចាស់ខ្លាំងជាន់នេះវិញទេ នាងរាងហើយ ខ្លាចហើយ សុខចិត្តមេម៉ាយវិញស្រួលខ្លួនជាង។
អ្នកស្រីសោម ធី អាយុ៤២ឆ្នាំ ជាបងស្រីបង្កើត បានឱ្យដឹងថា មុនដំបូង នាងសោម ធឿន បានទៅសុំអន្តរាគមន៍ពីមេភូមិ ពីរឿងប្តីចាស់ធ្វើបាបមួយយប់ៗ មិនបានដេកពួនដែរ តែមេភូមិមិនទាន់មានចំណាត់ការផង នាងធឿន រត់ចោលប្តីបាត់។ ទោះជានាងទូរស័ព្ទប្រាប់ថា កំពុងធ្វើការរោងចក្រឯភ្នំពេញ ក៏មិនដឹង ជារោងចក្រណា សង្កាត់ណានោះទេ ទោះជារកក៏មិនឃើញដែរ។ នាងធ្លាប់មានជំងឺធ្លាក់ស លុះប្តីជិះជាន់ មិនប្រណីបែបនេះ អាចធ្វើឱ្យជំងឺចាស់រើឡើងវិញ ទើបនាងទ្រាំមិនបានក៏រត់ចោលទៅ ដោយមិនអាល័យ លុយកាក់ប្តីដែលឱ្យនាងចាយទាំងដៃៗ។

លោកតាជួប ចៀវ អាយុ៦៥ឆ្នាំ ជាសាច់ញាតិ បានឱ្យដឹងថា ករណីនាងធឿន រត់ចោលប្តីខាន់ស្លា រៀបការត្រឹមត្រូវនោះ ប្តីមានសិទ្ធិប្តឹងទារជំងឺចិត្ត ប៉ុន្តែ បើអាជ្ញាធររកឃើញថា ប្តីនោះធ្វើបាបនាងមែននោះ ទោះជាប្តឹងក៏មិនបានការអីដែរ។

គួរបញ្ជាក់ថា បុរសខ្លះមានអាយុ៦៥ឆ្នាំ ទៅ៧០ឆ្នាំ នៅតែខ្លាំង ដូចកំលោះ អាចថា មកពីគាត់ផឹកថ្នាំប៉ូវលិង្គតែម្តង ព្រោះវ័យនេះ បើគិតតាមលក្ខណៈ ធម្មជាតិមិនអាចលោតបាន៣-៤ទឹក ក្នុង១យប់ នោះទេ។ ចំពោះស្ត្រីជាប្រពន្ធ បើប៉ះប្តីចាស់ខ្លាំងហួស ហេតុបែបនេះ ទោះជាឱ្យដុល្លារចាយទាំងដៃៗ ក៏នាងទ្រាំមិនបានដែរ ហើយបើនាងមានជំងឺរោគស្ត្រីផងនោះ អាចរលាកស្បូនដល់ដំណាក់កាលកែមិនកើត ស្លាប់ចោលកូនក៏ថាបាន…” ៕