Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធមិនសូវផ្តល់ចំណី ប្តីប្រចណ្ឌនឹងកូនប្រសា

ប្រពន្ធមិនសូវផ្តល់ចំណី ប្តីប្រចណ្ឌនឹងកូនប្រសា

ជាទូទៅ កាលណាស្រីចូលដល់វ័យ អស់រដូវមិនសូវមានតណ្ហា ដូចពីក្មេង ទេ ប៉ុន្តែបុរសជាប្តីកាន់តែខ្លាំងទៅៗ បើ ប្រពន្ធមិនសូវឱ្យអាហាររាត្រី ក៏បែកគំនិត ប្រចែប្រចណ្ឌ។ យ៉ាងណាមិញ ដោយសារប្រពន្ធមិនសូវឱ្យចំណី ទើបប្តីចេះតែមួម៉ៅ ខឹងប្រចណ្ឌដល់កូនប្រសា បណ្តាល ឱ្យសុភមង្គលគ្រួសារប្រេះស្រាំ…។

នាងផាន ផុន អាយុ២៥ឆ្នាំ រស់នៅភូមិបេង ឃុំស្រើង ស្រុកប្រាសាទសម្បូណ៍ បានរៀបរាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន៥នាក់ ឪពុកឈ្មោះឌឹម ផាន អាយុ៤៧ឆ្នាំ ម្តាយឈ្មោះចិន ហឺ អាយុ៤៧ឆ្នាំ។ នាងមានប្តីឈ្មោះល.ប.ជ អាយុស្របាលគ្នា ដែលសព្វថ្ងៃ ក្រុមគ្រួសារនាងរកសេចក្តីសុខមិនឃើញទេ ព្រោះតែឪពុកប្រចណ្ឌម៉ែថា បាន លួចសហាយស្មន់ជាមួយប្តីនាង។ រឿងឪក្មេកប្រចណ្ឌ កូនប្រសានេះ អ្នកភូមិណាក៏ដឹងដែរ

លោកឌឹម ផាន និងនាងផាន ផុន

គឺឱ្យតែបានស្រា ចូលពោះ ឪពុកនាងលែងស្គាល់ខុសត្រូវ ចោទប្រកាន់ ប្រុសៗក្នុងភូមិពាសវាលពាសកាលតាមតែគាត់នឹកឃើញ។ តាមពិត ប្តីនាងស្មោះត្រង់នឹងនាងណាស់ គេ ចេះគោរពឪពុកម្តាយក្មេក ដូចឪពុកម្តាយបង្កើត ជាពិសេស គេសុខចិត្តដើរចេញ មិនហ៊ានតបតជាមួយ ឪក្មេកនោះទេ។ ជាទម្លាប់រៀងមក ឱ្យតែឪពុកស្រវឹងម្តងៗ មកដល់ផ្ទះ កូនៗរត់ចែកផ្លូវគ្នាអស់ហើយ ខ្លះត្រសុលពួនក្នុងព្រៃ ខ្លះទៅដេកផ្ទះបងប្អូន។ បើគាត់មិន ផឹកវិញ អង្គុយញឹមៗ សួរ១០ម៉ាត់មិនចង់ឆ្លើយផង តែបើត្រូវស្រា ដឹងតែចេញក្បួនកាចតែម្តង។ ពីមុន ឪពុកប្រចណ្ឌនឹងបុរសក្នុងភូមិ ឥឡូវធ្លាក់មកដល់ប្តី នាងហើយ សូម្បីតែប្តីនាងជួបនិយាយគ្នាជាមួយ ម៉ែរឿងធ្វើស្រែ ស្រាប់តែឪសង្ស័យផ្តេសផ្តាសថា ណាត់ជួបគ្នាលេងល្បែងក្តៅសាច់ទៅវិញ។

នាងផាន ផុន

នាងផាន ផុន បន្តទៀតថា សំណាងដែរ ដែល ប្តីនាងជាមនុស្សចេះពិចារណាស្គាល់ហេតុផលពី លក្ខណៈមនុស្សស្រវឹង ទើបគេមិនប្រកាន់ឪពុកក្មេក។ សព្វថ្ងៃ ដោយសារមានលំនៅផ្សេងគ្នា ទើបប្តីនាង មិនសូវហ៊ានទៅជួបម៉ែទេ បើមានការអី គេប្រើនាងមកជំនួស ដើម្បីបញ្ចៀសទំនាស់ជាមួយឪពុក។ បើ សិនជាឪពុកមិនចោលក្បួនប្រចណ្ឌនេះទេ ម្តាយ នាងអាចនឹងឈានដល់ការលែងលះមិនខាន ព្រោះ មិនអាចទ្រាំបានទៀតទេ។

ដោយឡែក អ្នកស្រីចិន ហឺ អាយុ៤៧ឆ្នាំ ជាប្រពន្ធ និងជាម្តាយ បនាឱ្យដឹងថា ជាង២០ឆ្នាំកន្លងមកនេះ គាត់រស់ក្នុងទ្រុងទុក្ខវេទនា ដូចអ្វីដែលកូនស្រីច្បងរៀបរាប់ខាងលើអ៊ីចឹង។ សព្វថ្ងៃ គាត់ស្ទើរតែលែងហ៊ាននិយាយជាមួយបុរសៗក្នុងភូមិទៅហើយ ដោយសារតែប្តីនេះ ប្រចណ្ឌហួសហេតុពេក។ តាមពិត បើគេមិនផឹកស្រាអត់អីទេ ប៉ុន្តែបើបានអាការសាហាវចូលពោះម្តងៗ ឱ្យតែមកដល់ផ្ទះ ក៏រករឿងបង្ខំប្រពន្ធរួមភេទទាំងស្អុយស្រាហួង និងញើសក្អែលធុំក្លិនដូចត្មាត។ លុះគាត់រអ៊ិះរអ៊ុះមិនព្រមឱ្យ ប្តីនេះក៏ចោទប្រកាន់ថា ទុកអាកន្លែងសម្ងាត់ហ្នឹង ឱ្យសហាយ។ សូម្បីតែកូនប្រសា ក៏ប្តីអគតិនេះ ប្រចណ្ឌដែរ រហូតគេលែង ហ៊ានចូលផ្ទះឪពុកម្តាយក្មេក។

ផ្ទះអ្នកស្រីចិន ហឺ

អ្នកស្រីចិន ហឺ បន្ថែមថា រឿងប្រចណ្ឌនោះមិនធម្មតាទេ គឺគេដេកជេរ ក្តែងៗ ផ្អើលអ្នកជិតខាងទាំងយប់អធ្រាត្រ គ្មានបានដេកពួនទេ បើគាត់ហ៊ាន តមាត់ ច្បាស់ជាប្តីនេះ ទាញដំបងដេញវ៉ៃ រត់មិនទាន់។ លុះពេលគេស្វាងស្រា សួរអ្វីក៏មិនឆ្លើយតបដែរ គេអង្គុយធ្មឹងដូចអ្នកតា ដូចជាគ្មានរឿងអ្វីកើតឡើង អ៊ីចឹង។ សូម្បីអ្នកជិតខាងមកស្តីបន្ទោសក៏នៅតែស្ងៀម សើចញឹមៗ ដាក់គេ លុះអាជ្ញាធរភូមិមកសួរនាំ ក៏នៅតែធ្វើព្រងើយ។ ប្តីនេះ គ្រាន់តែអាជ្ញាធរមូលដ្ឋានកោះហៅទៅអប់រំរាប់ ភ្លេចទៅហើយ មិនស្តាប់គេទេ ជួនកាលពេលមាន អ្នកក្រៅទៅសួរនាំ ក៏រត់គេចបាត់។ អ្នកស្រី អស់ចំណេះក្នុងការអូសទាញប្តីនេះហើយ មានតែ ទុកឱ្យនៅតាមដំណើរទៅចុះ ព្រោះកូនៗក៏ធំៗ អាចរកស៊ីខ្លួនឯងបានហើយ។ បើនៅតែរបៀបនេះទៀត គាត់នឹងរត់ចោលប្តីនេះមិនខានទេ ទុកឱ្យគេនៅម្នាក់ឯងចុះ ព្រោះបើនៅបែកគ្នាស្រណុកខ្លួនជាង។

លោកយាយហិន ហោន

អ្នកយកព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកឌឹម ផាន បានទេ ព្រោះគ្រាន់តែឃើញ យើងទៅដល់ និងដឹងថា ជាអ្នកកាសែតមកសាកសួរពីរឿងគាត់ៗ ក៏គេចចូលព្រៃ បង្ហួសទៅ សំងំឯខ្ទមចាំចម្ការបាត់ស្រមោល។

លោកយាយហិន ហោន អាយុ៧៣ឆ្នាំ និងនាងភឿន យ៉ុន អាយុ៣៩ឆ្នាំ ជាអ្នកជិត ខាងបានឱ្យដឹងស្របគ្នាថា លោកឌឹម ផាន ពិតជាស្រវឹងខូចមែន តែងរករឿងប្រពន្ធ ហើយ ប្រចណ្ឌទៅនឹងកូនប្រសា។ បុរសជាមេគ្រួសារ បើកាន់មារយាទអាក្រក់បែបនេះ បានត្រឹមកូនៗ មើលងាយតែប៉ុណ្ណោះ ប៉ុន្តែបើចេះកែប្រែ ទើបកូនគោរពវិញ។

អ្នកស្រីចិន ហឺ

លោកឌឹម ម៉ៅ មេភូមិបេង និងត្រូវជាបងបង្កើតរបស់លោកឌឹម ផាន បានឱ្យដឹងថា លោកមិនរវល់អប់រំប្អូនប្រុសនេះទេ ដោយប្រគល់ឱ្យអនុភូមិអប់រំជំនួសវិញ។ ប្អូនប្រុសម្នាក់ហ្នឹង ពិបាកប្រដៅណាស់ លោកខឹងពេកបម្រុងនឹងហៅប៉ូលិសមកចាប់វ៉ៃខ្នោះ យកទៅ ដាក់ទ្រុងដែកឱ្យមូសស៊ីដែរ តែចិត្តមិនដាច់ ក៏ចេះតែទុកឱ្យនៅតាមដំណើរ។

នាងភឿន យ៉ុន

គួរបញ្ជាក់ថា ករណីប្តីស្រវឹងចោទប្រពន្ធមានសហាយ ជាមួយកូនប្រសា ឬបុរសៗក្នុងភូមិនោះ គឺបណ្តាលមកពីពេលស្រវឹងផ្ទុះភ្លើងតណ្ហាខ្លាំង ក៏រកប្រពន្ធឱ្យជួយពន្លត់។ ចំណែក ប្រពន្ធចាញ់ក្លិនស្រា និងក្លិនក្លៀកប្តីដែលមិនងូតទឹក ក៏ច្រានទ្រូងចេញ ធ្វើឱ្យប្តីផ្ទុះកំហឹង ក៏ចោទប្រកាន់ប្រពន្ធ លើកដាក់ទៅប្រុសដទៃពាសវាលពាសកាល តាមតែនឹកឃើញ។ ចំណុចនេះ បើប្តីចេះសម្អាតខ្លួន ហើយបន្ថយការផឹក ប្រពន្ធមិនកំណាញ់ខ្លួនអ្វីទេ ហើយបើប្រពន្ធចិត្តល្អផ្តល់អាហាររាត្រីរាល់យប់នោះ ច្បាស់ជាប្តីបាត់ប្រចណ្ឌមិនខានឡើយ…៕

RELATED ARTICLES