ខណៈដែល ខ្លួនក្លាយជាស្រីមេម៉ាយកូន២ រកស៊ីចាក់សាំង ចូលចិត្តពាក់អាវ បញ្ចោញគល់សុដន់សខ្ចី ស្រាប់តែ កំលោះម្នាក់លង់ស្នេហ៍ ឱ្យតែជួបនាងម្តងៗ ភ្នែកគន់សម្លឹងកន្លែងហ្នឹង។ ដល់អ៊ីចឹងទៅ នាងក៏អាចទាក់ចិត្តកំលោះនេះធ្វើប្តីទី២ ទាល់តែបាន ប៉ុន្តែសំណាងមិនល្អ ជួបតែភាពក្រីក្រ រក១ថ្ងៃរស់១ថ្ងៃ…។
នាងសុខ ណាវី អាយុ២៦ឆ្នាំ កំពុងរស់នៅជាមួយប្តីទី២ នាភូមិកោះ ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា តាមពិត នាងមានស្រុក កំណើតនៅភូមិមហាខ្ញុង ឃុំមហាខ្ញុង ស្រុកកោះសុទិន ខេត្តកំពង់ចាម ឯណោះ ទេ តែបានរសាត់អណ្តែតមកទើរនៅភូមិឃុំនាខេត្តកំពត ជាច្រើនឆ្នាំមកហើយ។ រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះហេង ប៊ុនហ៊ាង អាយុ៥៨ឆ្នាំ។ នាងរៀនសូត្រចេះដឹងតិចតួចស្តួចស្តើងណាស់ លុះអាយុបាន១៦ឆ្នាំ ក៏បានរៀបការជាមួយកំលោះក្នុងភូមិម្នាក់ ឈ្មោះឌី អាយុ បងនាង១០ឆ្នាំឯណោះ។ តាមពិត ដើមឡើយ គ្រួសារនាងមានជីវភាពធូរធារ គួរសមដែរ តែជាអកុសល ឪពុកមានជំងឺធ្ងន់ បានលក់ដីស្រែ សម្បុកសម្បត្តិ ឯទៀត យកលុយព្យាបាលជំងឺគាត់ តែទីបំផុត ឪពុកស្លាប់ទាល់តែបាន។ លុះ ឪពុកស្លាប់ ម្តាយក៏ធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃរាប់ឆ្នាំ ជាមូលហេតុនាំឱ្យក្រ ទើបនាង ព្រមរៀបការ ដោយសង្ឃឹមបានប្តីជាបង្អែក។ ការរួមរស់ជាមួយប្តីនោះ បាន៥ឆ្នាំ បង្កើតបានកូន២នាក់ (ប្រុស១ ស្រី១) ក៏ជួបភាពរកាំរកូស លែងលះគ្នា ទៅ ធ្វើឱ្យជីវភាពកាន់តែត្រដាបត្រដួសទ្វេឡើង។

នាងសុខ ណាវី បន្តទៀតថា នាងក្លាយជាស្រីមេម៉ាយបាន៣ឆ្នាំ ក៏សម្រេច ចិត្តផ្ញើកូនឱ្យម្តាយថែរក្សា រួចចេញរកស៊ីរកកម្រៃចិញ្ចឹមកូន ដោយមិនពឹង ប្តីហេងស៊យនោះទេ។ តាមខ្សែរយៈបងប្អូន នាងក៏បានទៅធ្វើការនៅហ្គារ៉ាស់ សាំងតេលា ជាអ្នកចាក់សាំង មានទីតាំងជិតផ្សារសាមគ្គី ទីក្រុងកំពត។ ដោយសារខ្លួនមេម៉ាយយូរ គ្មានប្តីជិះជាន់ ម៉្លោះហើយសាច់ឈាមក៏ទ្រលុកទ្រលន់ មើលច្រឡំក្រមុំ រហូតមានបុរសៗមួយចំនួន ទាក់ទងសុំស្នេហ៍។ ពេលដឹងថា មានបុរសៗឱ្យតម្លៃលើ សម្រស់ខ្លួនបែបនេះ នាងក៏ចាប់ផ្តើមពាក់អាវវៀលក ចំហទ្រូង បញ្ចោញគល់សុដន់សខ្ចី ឆ្លាស់គ្នាជាមួយ អាវ ដែលក្រុមហ៊ុនចែកឱ្យពាក់។ កាលនោះមាន កំលោះម្នាក់ឈ្មោះយន អ៊ឹងកៅ អាយុបងនាង១ឆ្នាំ តែងបើកម៉ូតូ ទៅចាក់សាំងនៅកន្លែងនាងរាល់ថ្ងៃ ហើយពេលនាងឈរបាញ់ទុយោសាំង ដាក់ធុងម៉ូតូម្តងៗ កំលោះកៅ ធ្វើភ្នែកស្រលៀង សម្លឹងតែផែនទ្រូង សខ្ចីរបស់នាង ស្ទើរភ្លេចដកដង្ហើម។

នាងសុខ ណាវី បន្តទៀតថា ទោះជាចាក់សាំង រួច ក៏កំលោះនេះនៅច្រិមច្រុមៗ មិនទាន់ចេញម៉ូតូភ្លាមទេ គេបន្តសួរនាំនាងពីនេះពីនោះ បានទាំងសុំលេខទូរស័ព្ទនាងទៀតផង។ មិនយូរប៉ុន្មាន ទំនាក់ទំនងចាក់សាំងនេះ ក៏ក្លាយទៅជាសេចក្តីស្នេហាពេញបេះដូង រហូតណាត់ជួបគ្នាក្រៅពីម៉ោងធ្វើការ។ ទោះជានាងប្រាប់ត្រង់ៗថា ខ្លួនជាស្រីមេម៉ាយកូន២ ក៏កំលោះ កៅ ប្រាប់វិញថា “កកក៏បាយ មេម៉ាយក៏ស្រី កន្ទុយបារីក៏ថ្នាំ” រហូតដល់នាងសម្រេចចិត្តប្រគល់ខ្លួនឱ្យ គេទៅ។ តាំងពីនាងឱ្យភ្លក្សម្តងមក ស្រាប់តែប្រុស ថ្លើមថ្លៃនេះ ញៀនញ៉ាមសុំនាងម្តងហើយម្តងទៀត និងសម្រេចចិត្តយកគ្នាជាប្តីប្រពន្ធអត់ខាន់ស្លា បាន២ខែ បែកការដល់បងប្អូនឯស្រុក ក៏តាមហៅនាង និងប្តីកំលោះ ទៅសែនព្រេនបំពេញភ្នែកញាតិ ទើបអនុញ្ញាតឱ្យវិលមក នៅស្រុកខាងប្តីវិញ។ ពួកនាងរួមរស់ស្របច្បាប់បានជាង២ឆ្នាំហើយ សព្វថ្ងៃនាងកំពុង មានផ្ទៃពោះ៤ខែ តែអ្វីដែលនាងពិបាកចិត្តនោះនៅ ត្រង់គ្រួសារប្តីក៏ក្រដែរ សូម្បីដំបូលក៏គ្មានជ្រក ទើប នាងនិងប្តីនាំគ្នាចូលព្រៃភ្នំកំចាយ រកកាប់កូនឈើ និងប្ញស្សី មកសង់ខ្ទមប្រក់ស្លឹករស់នៅ ប្រកបរបរតាមយថាកម្ម រក១ថ្ងៃ រស់១ថ្ងៃ ពុំដឹងពេលណាទើប រួចពីភាពក្រីក្រឡើយ។
ដោយឡែក លោកយន អ៊ឹងកៅ អាយុ២៧ឆ្នាំ ជាប្តីទី២ បានឱ្យដឹងតាមទូរស័ព្ទថា លោកពិតជាស្រលាញ់នាងមេម៉ាយកូន២ នេះ ដកចិត្តមិនរួចមែន ដោយសារតែជាប់ស្នេហ៍គល់សុដន់ទ្រលុកទ្រលន់ របស់នាង។ បើលោកស្រលាញ់ស្រីណាហើយ គ្មាន អ្នកណាអាចបំបែកស្នេហ៍នេះបានទេ ឯរឿងជីវភាពក្រីក្រនោះ លោកនឹងព្យាយាមដោះស្រាយតាមលទ្ធភាព ព្រោះវាសនាមនុស្សមើលមិនឃើញទេ។

នាងហេង ម៉ុម អាយុ៣៣ឆ្នាំ នាងហេង ហួន អាយុ២៩ឆ្នាំ និងលោកឃាន់ ថៃហ្គឺរ អាយុ២២ឆ្នាំ ជាបងប្អូនខាងប្តី បានឱ្យដឹងស្របគ្នាថា ទោះជាឪពុក ម្តាយព្យាយាមបំបែកយ៉ាងណា ក៏បំបែកស្នេហ៍នេះ មិនបានដែរ ក៏បណ្តោយតាមវាសនាទៅ តាមពិត មកពី ឪពុកម្តាយចង់ឱ្យកូនកំលោះយកប្រពន្ធក្រមុំ តែបើ យកមេម៉ាយ គួរតែមេម៉ាយស្តុក លុះស្នេហ៍ប៉ះមេម៉ាយក្រីក្រ ក៏ចង់បំបែក តែមិនឈ្នះចិត្តស្រលាញ់។

រីឯអ្នកជិតខាងមួយចំនួន បានឱ្យដឹងស្របគ្នាថា សេចក្តីស្នេហាបរិសុទ្ធ ឬគូព្រេង ឱ្យតែបានជួបភក្ត្រ័ជំពាក់ចិត្ត ងាកមិនរួចទេ។ យ៉ាងណាមិញ អ្នកមេម៉ាយឈ្មោះណាវី មានស្រុកកំណើតនៅខេត្តកំពង់ចាម ឯណោះ លុះនាងរសាត់អណ្តែតមកដល់ក្រុងកំពត ធ្វើឱ្យកំលោះកៅ លង់ស្នេហ៍ដកចិត្តមិនរួច គឺមកពីគូព្រេងនេះឯង ឯរឿងមានក្រនោះមិនពិបាកដោះស្រាយប៉ុន្មានទេ បើពួកគេប្រឹងប្រែងរកស៊ីស្រុះដៃគ្នាមិនខ្ជិលច្រអូសនោះ។

គួរបញ្ជាក់ថា មន្តស្នេហ៍មេម៉ាយ គឺនៅត្រង់ ស្លៀកពាក់លេចលើលេចក្រោម ឬពាក់អាវបញ្ចោញ គល់សុដន់សខ្ចីទ្រលុកទ្រលន់នេះឯង។ ចំណុចនេះ ស្រូបទាញខ្លាំងណាស់ អាចធ្វើឱ្យកំលោះដែលមិន ធ្លាប់ស្គាល់រសជាតិតណ្ហា ងប់ងុលដកចិត្តមិនរួចទេ ជាពិសេស ក្លិនទឹកអប់ក្រអូបឆួលចេញពីកាយមេម៉ាយ បូកផ្សំជាមួយចង្វែកទ្រូងសខ្ចី កាន់តែធ្វើឱ្យកំលោះ បរិសុទ្ធងាប់ក្រឡាទៅណាមិនរួច ប៉ុន្តែចាស់ៗថា “ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត” មានន័យថា លុះត្រាតែនាងហ៊ានប្រថុយឱ្យគេសាក ទើបតោង ប្តីកំលោះនោះបាន…” ៕