Saturday, April 27, 2024
Homeព័ត៌មានជាតិផ្ទះសំណាក់ជ័យពន្លឺ មានទាំងសន្តិសុខ ម៉ូតូចាក់សោរទៀត នៅតែចោរលួចម៉ូតូបាន

ផ្ទះសំណាក់ជ័យពន្លឺ មានទាំងសន្តិសុខ ម៉ូតូចាក់សោរទៀត នៅតែចោរលួចម៉ូតូបាន

ភ្នំពេញ ៖ ផ្ទះសំណាក់យីហោ ជ័យពន្លឺ ដែលមានទីតាំងស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ពុំមានសុវត្តិភាព ដោយសារបាត់បង់ទ្រព្យសម្បត្តិ ម៉ូតូភ្ញៀវដូចជាងាយៗពេក ទោះជាមានអ្នកយាមប្រចាំក៏ដោយ ខាងម្ចាស់ផ្ទះចង់កិកកុក មិនទទួលខុសត្រូវ បង្កឲ្យឆោឡោទឹកព្រឹក កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។

ជនរងគ្រោះ ឈ្មោះ យ៉េ សុីដេត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៥ ផ្នែកអគ្គិសនី មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកម៉ូតូចោរលួចបាត់ក្នុងផ្ទះសំណាក់ ជ័យពន្លឺ ខាងលើ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CI-5279 ។ រីឯអ្នកយាមផ្ទះសំណាក់ ឈ្មោះ ឈឿន ឈិត ហៅម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ សន្តិសុខយាមផ្ទះសំណាក់ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា ខ្លួនរួមជាមួយមិត្តភក្តិម្នាក់ទៀត ឈ្មោះ សុខ វីរៈ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៥ ផ្នែកអគ្គីសនី ស្នាក់នៅភូមិភ្នំពេញថ្មី  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ភូមិអកនាគ  ឃុំសង្ឃ័រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ ពួកគេទាំង២នាក់ ចេញពីធ្វើការងារនៅផ្ទះមិត្តភក្តិនៅស្កាត់ភ្នំពេញថ្មីវិញ ជិះម៉ូតូម្នាក់មួយគ្រឿង ឆ្លៀតទៅហូបអីនៅផ្សារកុងតឺន័រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយយប់ជ្រៅទៅហើយ វេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែតុលា មិនហ៊ានទៅផ្ទះទេ ពួកគេទាំង២នាក់ សម្រេចនាំគ្នាចូលសម្រាកនៅផ្ទះ សំណាក់ ជ័យ ពន្លឺ ស្ថិតនៅក្នុងភូមិត្រពាំងល្វា១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ចតទុកដាក់ ចាក់សោម៉ូតូទាំង២គ្រឿងត្រឹមត្រូវ អ្នកមើលការសន្តិសុខយាមប្រចាំផ្ទះសំណាក់ ចាក់ទាំងសោជាប់កង់ម៉ូតូទៀត ឲ្យកូនសោទៅខ្លួនកាន់មួយ ហើយចូលដេកសម្រាកបាត់ទៅ លុះរហូតដល់វេលាម៉ោង៥និង៣០នាទីព្រឹក ចេញវិញ ចុះមកយកម៉ូតូ ស្រាប់តែបាត់មួយគ្រឿង ឃើញតែសោរមិនឃើញម៉ូតូ ទើបបង្កឲ្យឆោឡោ ម្ចាស់ផ្ទះបែរជាចង់ចោទយុវជនទាំង២នាក់ មកបង្កបញ្ហា រៀបផែនការកៀបសុីទៅវិញ ផ្អើលសមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅភាគីសងខាងទៅនិយាយគ្នានៅប៉ុស្តិ៍កាកាប ។

តាមសម្តីបុរសឈ្មោះ ឈឿន ឈិត ជាអ្នកយាមប្រចាំផ្ទះសំណាក់ ជ័យ ពន្លឺ បានឲ្យដឹងថា ក្រោយពីយុវជនទាំង២នាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ចូលសម្រាកហើយ ម៉ូតូចាក់សោរួច បិទទ្វារច្រកមុខ ហើយខ្លួនក៏ចូលដេកលក់ដែរ រហូតដល់ព្រឹកឡើង ទើបផ្អើលឆោឡោរឿងបាត់ម៉ូតូមួយគ្រឿង ។

តែទោះជាយ៉ាងណាក្តី បើពិនិត្យលើមេសោរឃើញមានស្នាមវាយ ចុះហេតុអ្វីបានជាអ្នកយាមដេកជាប់នៅកន្លែងម៉ូតូហើយ បិទទាំងទ្វាររបងទៀត ឆ្លើយថា មិនដឹងទៅវិញ ។

ក្រោយពីនិយាយលើកហេតុផលរៀងខ្លួន នៅផ្ទះកើតហេតុមិនចុះសម្រុងគ្នា ទើបនគរបាលហៅភាគីទាំង២ ទៅសាកសួរនៅប៉ុស្តិ៍កាកាប ៕

RELATED ARTICLES