ពិតជាក្លាហានមែន ដែលស្ត្រីម្នាក់នេះ បានបង្ហើបរឿងសម្ងាត់ពេលយប់ព្រលប់ថា ពេលខឹងប្តីម្តងៗ នាងអាងកៀបភ្លៅ ធ្វើឱ្យប្តីមួម៉ៅយកជើងគាស់ បានឯរឿងឈ្លោះគ្នាផ្អើលអ្នកជិតខាង។ ឥឡូវប្តីមិនពូកែគាស់ដូចមុនទេ តាំងពី ធ្លាក់ខ្លួនឈឺធ្ងន់ម្តងមក ឯប្រពន្ធ ក៏ មិនព្រួយរឿងកៀបត្បៀតទៀតដែរ ដោយខ្វល់ពីរឿងជីវភាពម្តងវិញ…។
នាងសុខ សាមិ អាយុ៣៩ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៨នាក់ ឪពុក ឈ្មោះសុខ សោន (ស្លាប់) ម្តាយឈ្មោះសុខ វេន អាយុ៦៨ឆ្នាំ និងបានរៀបការជាមួយប្តីឈ្មោះឈុន ខុន អាយុបងនាង១ឆ្នាំ បង្កើតបានកូន៦នាក់ (ស្រី ២ ប្រុស៤)។ បន្ទាប់ពីបានគ្នាជាប្តីប្រពន្ធមក ពួកនាង រស់នៅក្រោមបន្ទុកឪពុកម្តាយតែ១ឆ្នាំប៉ុណ្ណោះ ប្តីក៏ បបួលបែកផ្ទះ បន្ទាប់ពីរូបនាងមានផ្ទៃពោះកូនប្រុស ច្បង។ ដោយសារតំបន់នេះ សម្បូរឈើ ទើបប្តីនាង អាចកាប់ឈើមកសង់ជម្រកបាននៅ មិនអស់លុយកាក់ប៉ុន្មានទេ តែពេលចេញផុតពីឪពុកម្តាយ ជីវិត នាងក៏ចាប់ផ្តើមរងសម្ពាធពីប្តី។ តាមពិតមូលហេតុ ដែលប្តីចង់បែកផ្ទះ គ្មានអ្វីក្រៅពីនៅជុំម៉ែឪ ពិបាក គេចាត់ចែងវាសនានាងពេលយប់ព្រលប់នោះទេ ព្រោះ ផ្ទះចង្អៀត ឯប្តីថ្ងូរឮៗណាស់ ម៉្យាងទៀតគេចូលចិត្តដើរ លេងយប់ព្រលប់ ឬទៅស៊ីផឹកឯណាឯណី បើចូល ដល់ផ្ទះដល់កណ្តាលអធ្រាត្រ ខ្លាចម៉ែឪស្តីបន្ទោស ទើបគេមិនចង់នៅជាមួយ ដឹងអី! ពេលនាងចេញ ទៅរស់នៅតែពីរនាក់ ក៏ស្គាល់ភាពវេទនាចិត្តតែម្តង ដោយសារប្តីដើរចោលស្ទើររាល់យប់ ទុកឱ្យនាងដេក ម្នាក់ឯងទាំងខ្លាច លុះដល់កណ្តាលអធ្រាត្រ ទើបគេ មកដល់ទាំងស្អុយស្រាហួង។

នាងសុខ សាមិ បន្តទៀតថា យប់មួយពេល មកពីផឹកវិញ ប្តីនេះមិនរវល់ងូតទឹកអ្វីទេ ធុំក្លិនស្អុយ គគ្រុក ក៏បើកមុងចូលកេះកៀវនាង ដោយប្រើក្បាច់ ម៉្យាងមិនសមរម្យទាល់តែសោះ។ ពេលនោះ នាងមិន ព្រមឱ្យ ក៏ត្បៀតភ្លៅកៀបលិង្គរបស់គេមិនឱ្យត្បុល ក្បាលចូលខ្លោងទ្វារនាគរាជបានឡើយ ស្រាប់តែ ប្តីមួម៉ៅប្រឹងយកក្បាលជង្គង់គាស់ភ្លៅនាងឱ្យកន្ធែក តែនាងរឹងទទឹង ក៏ត្រូវគេធាក់ខ្ទប់ជញ្ជាំង ផ្អើលអ្នកជិត ខាងទាំងយប់ ព្រោះមិនត្រឹមតែធាក់ទេ គេជេរថែម ទៀត។ តាំងពីពេលនោះមក នាងខ្លាចប្តីនេះដូចខ្លា មិន ហ៊ានត្បៀតភ្លៅទៀតទេ ក្រែងឈឺខ្លួន និងធ្វើអ្វីៗតាម តែគេចង់បាន។ ឥឡូវនាងបានធូរទ្រូងបន្តិចហើយ បន្ទាប់ពីប្តីធ្លាក់ខ្លួនឈឺធ្ងន់មក កម្លាំងតណ្ហារបស់គេ ថយចុះ មិនដែលចាប់បង្ខំនាងទៀតទេ តែរឿងផឹកមិន ទាន់កាត់បន្ថយទេ ទើបជម្លោះនៅតែមានដដែល។

ដោយឡែក លោកឈុន ខុន អាយុ៤០ឆ្នាំ ជាប្តី បនាឱ្យដឹងថា លោកពិតជាបានធ្វើអ្វីៗដូចប្រពន្ធបាន និយាយមែន ដែលកាលនោះមកពីនាងរឹងរូសកិកកុក មិនព្រមធ្វើតាមការចង់បានរបស់ប្តី។ នាងកំណាញ់ ខ្លួនពេក ធ្វើដូចមិនមែនប្រពន្ធអ៊ីចឹង ព្រោះធម្មតាប្រពន្ធ បើប្តីត្រូវការខ្លួននាងពេលណា ត្រូវតែឱ្យពេលនោះ តែបើចេញក្បួនកៀបត្បៀតនោះ គ្មានអ្នកណាទ្រាំបាន ទេ។ កាលនោះកម្លាំងលោកមាំទាំណាស់ ធ្លាប់ធាក់ ប្រពន្ធខ្ទប់ជញ្ជាំង លុះក្រោយមកក៏ខំកែខ្លួនមិនឱ្យមាន របៀបនេះទៀតទេ។ លុះដល់លោកធ្លាក់ខ្លួនឈឺ ស្រាប់តែថយកម្លាំងតណ្ហាស្ទើរអស់ហើយ តែទោះយ៉ាងណាក៏ដោយ នៅតែអាចដេកជាមួយប្រពន្ធ យូរៗម្តងបានដែរ។

លោកឈុន ខុន បន្តទៀតថា ជម្លោះរាល់ថ្ងៃ ផ្តើមចេញពីប្រពន្ធ ដែលមើលឃើញប្តីថយកម្លាំង ពលកម្មក្នុងការរកស៊ី ធ្វើឱ្យនាងមើលស្រាល ដោយ ប្រើភាសាពិបាកស្តាប់។ យូរៗទៅនាងលែងឱ្យប៉ះពាល់ តែម្តង ដោយអាងថា លោកអត់កម្លាំងចាប់បង្ខំបាន ដូចមុន ដែលរឿងពីមុននោះ បន្ទាប់ពីលោកធាក់ផ្ទប់ ជញ្ជាំងម្តងមក នាងខ្លាចលោកណាស់ ចង់អីបានហ្នឹង ឥឡូវដោយអាងប្តីខ្សោយ ក៏លែងឱ្យពាល់តែម្តង។ បើ ប្រពន្ធចេញក្បួនហ្នឹងច្បាស់ជារកសុភមង្គលមិនឃើញ ទេ តែលោកក៏មិនលែងលះដែរ នាំតែខ្មាសកូនៗ។

លោកផែង សៀង អាយុ៥៤ឆ្នាំ និងអ្នកស្រីហ៊ិន រីម អាយុ៤២ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ធម្មតាគ្រួសារនីមួយៗ តែងមានភាពរកាំរកូស មិនមែនជារឿងប្លែកនោះទេ សូម្បីពួកគាត់ក៏មានខ្លះៗ ដែរ តែថារឿងទាត់ធាក់គ្នាខ្ទប់ជញ្ជាំងនោះ មិនធ្លាប់ មានទេ។ បើតាមពួកគាត់ឃ្លាំមើលទៅជម្លោះគ្រួសារ មួយនេះ ផ្តើមចេញពីការស្រលាញ់ជ្រុល ក៏ទៅជា ហួងហែងគ្នារហូតតណ្ហាដឹកមុខ ក៏ផ្ទុះជារឿងធំតែម្តង។ សព្វថ្ងៃ ទោះជាភាគីប្តីខ្សោយកម្លាំងក៏នៅតែ ឈ្លោះដដែលព្រោះរឿងផឹក ដែលអាចសន្និដ្ឋាន បានថា នឹងនៅតែអ៊ីចឹងរហូតចាស់កោងខ្នង។
លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា ជម្លោះប្តីប្រពន្ធ១គូនេះ លោកក៏បានដឹងដែរ ដែលផ្តើម ចេញពីការមិនចុះសម្រុងគ្នារឿងដំណេក។ កាលប្តី ធាក់ប្រពន្ធខ្ទប់ជញ្ជាំង ព្រោះរឿងត្បៀត រឿងកៀប ស្អីនោះ វាកន្លងទៅជាច្រើនឆ្នាំមកហើយ លោកបានចុះ ទៅអប់រំពួកគេដែរ តែធ្វើយ៉ាងណាក៏នៅតែប៉ុណ្ណឹង។

រីឯអ្នកជិតខាងមួយចំនួន ជាពិសេស បុរសៗ ដែលធ្លាប់ព័ទ្ធវង់ស៊ីផឹកជាមួយលោកខុន បានឱ្យដឹង ស្របគ្នាថា បុរសនេះពីមុនខ្លាំងណាស់ បើត្រូវស្រា ស្រឿងៗផងនោះ ពេលទៅដល់ផ្ទះច្បាស់ជាចាប់បង្ខំ ប្រពន្ធតាមក្បាច់ប្លែកៗមិនខាន។ លុះប្រពន្ធក្រាញ មិនព្រមឱ្យ ប្តីនេះអាងធាក់ ជួនធ្លាក់ពីលើគ្រែ ឬខ្ទប់ ជញ្ជាំង បណ្តាលឱ្យប្រពន្ធបាក់ស្បាតខ្លាចប្តីដូចខ្លា។ លុះប្តីមានជំងឺកម្លាំងចាញ់ប្រពន្ធ ក៏ស្ងប់រឿងធាក់ នោះទៅ នៅសល់តែជម្លោះតមាត់គ្នាស្ទើររាល់ថ្ងៃ ព្រោះម្នាក់ៗសុទ្ធតែចង់ឈ្នះ មិនព្រមចុះចាញ់គ្នាទេ។

គួរបញ្ជាក់ថា ករណីប្រពន្ធកៀប ប្តីគាស់យកពី ឈ្នះដៃនេះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែ ដែល ជារឿងជីវិតពិតចេញពីបទសម្ភាសន៍ មិនមែនជារឿង អាសអាភាសលេងសើចបង្កាច់បង្ខូចនោះទេ។ បញ្ហា នេះវាសាមញ្ញណាស់ គឺបើប្តីចេះថ្នាក់ថ្នមប្រពន្ធ និងមានលុយជូនភរិយាមិនដែលដាច់នោះ វាគ្មាន រឿងកៀបត្បៀតអ្វីទេ ហើយប្តីក៏មិននឿយកៀស គាស់អ្វីដែរ ច្បាស់ជាប្រព្រឹត្តទៅយ៉ាងរលូនស្ងាត់ៗ ប៉ុន្តែ បើប្តីអត់លុយឱ្យបានឯក្លិនស្អុយស្រា ឬស្អុយ ក្លៀកទៅឱ្យប្រពន្ធនោះ ច្បាស់ណាស់ថា នឹងជួបរឿង កៀបគាស់មិនខានឡើយ…”៕