Monday, December 23, 2024
Homeព័ត៌មានជាតិប្តីប្រចណ្ឌ វាយប្រពន្ធនឹងដំបងសាច់

ប្តីប្រចណ្ឌ វាយប្រពន្ធនឹងដំបងសាច់

ចាត់ទុកជារឿងប្លែកមួយដែរ ខណៈដែលបុរសម្នាក់នេះ ប្រចណ្ឌប្រពន្ធណាស់ ហើយឱ្យតែខឹងម្តងៗ ក៏ចាប់អូសប្រពន្ធចូលបន្ទប់ រួចវាយនឹងដំបងសាច់ ខ្លីកំប៉ិត។ ឯប្រពន្ធនោះ ពេលដឹងថា ប្តីខឹងចាប់ វាយបន្ធូរកំហឹង នាងមិនហ៊ានតបតទេ បានត្រឹម ទប់ទល់ស្ទើរដង្ហើមចង្រិតម្តងៗ ព្រោះតែប្តីមិនងាយ រសាយកំហឹង…។

នាងមាស អៀន អាយុ៣៤ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនទី៣ ក្នុងចំណោមបងប្អូន៦នាក់ ឪពុកស្លាប់ នៅតែម្តាយឈ្មោះខៀវ ថៃ អាយុ៧០ឆ្នាំ។ នាងមានប្តីឈ្មោះកេត ផេង អាយុ៣៥ឆ្នាំ បង្កើតបានកូន៣នាក់ (ស្រី២ ប្រុស១) ជាចំណងនិស្ស័យ។ ចរិតប្តីនាងជាមនុស្សរឹងរូសបំផុត និងពូកែប្រចណ្ឌផុតលេខ កន្លងមក តែងបង្កជម្លោះជាមួយនាងប្រចណ្ឌម្តងៗ គេមិនវាយ ដំច្រំធាក់នាងនោះទេ គឺគ្រាន់តែចោទប្រកាន់ផ្តេសផ្តាសទម្លាក់កំហុស មកលើនាង រួចគេកាត់ទោសនាងទាំងកំរោល ដោយអូសដៃចូលបន្ទប់បិទទ្វារដេញកូនចេញអស់ ទើបគេធ្វើទារុណកម្មនាងបន្ធូរកំហឹង។ គេមិនដែលប្រើដំបងព្រនង់ ឬកណ្តាប់ដៃដាល់នាងប៉ោងភ្នែកដូចបុរសខ្លះ នោះឡើយ តែគេវាយនាងនឹងដំបងសាច់ខ្លីកំប៉ិតមិនជាឈឺប៉ុន្មានទេ តែការចាប់បង្ខំវាយមិនស្គាល់ថ្ងៃ ឬយប់បែបនេះ ធ្វើឱ្យនាងធុញទ្រាន់មែនទែន ក៏ច្រានទ្រូងគេចេញតែអ៊ីចឹង កើតទៅជាការឈ្លោះប្រកែកផ្អើលអ្នកជិតខាង។

នាងមាស អៀន

នាងអៀន បន្តទៀតថា ដំបូងឡើយ គ្រួសារនាងមានជីវភាពធូរធារ គួរសមដែរ ស្រាប់តែប្តីវក់ល្បែងស៊ីសងរហូតលក់អស់កេរអាករ ទ្រព្យសម្បត្តិ យកលុយសងបំណុលគេ រួចនាំគ្នាមកជ្រកកោនជាបណ្តោះអាសន្នជាមួយម៉ែ។ ព្រោះតែប្តីបំផ្លាញហិនហោចយ៉ាងនេះហើយ ទើប នាងតែងគេចពីផ្ទះ ជាហេតុនាំឱ្យប្តីប្រចណ្ឌ សូម្បីតែពេលយប់ នាងចេញបន្ទោបង់ក្រោយផ្ទះ ក៏ប្តីនេះតាមស្រង់ក្លិនលាមកដែរ ដោយខ្លាចនាង មិនទៅជុះ បែរជាវេះទៅជួបសហាយ។ បន្ទាប់ពីធ្លាក់ខ្លួនក្រ ប្តីនាងកាត់ បន្ថយល្បែងខ្លះៗហើយ គឺនៅលេងបៀខ្លះៗជាមួយក្មេងៗ កំដរដៃ ព្រោះអត់លុយលេងធំដូចមុន។ ឯការឈ្លោះប្រកែកជេរប្រទេច ក៏មិន សូវហ៊ានដូចមុនដែរ ព្រោះខ្លាចម៉ែស្តីបន្ទោស តែអារឿងប្រចណ្ឌអូសដៃ នាងចូលបន្ទប់វាយធ្វើបាបនោះ មានតែលើសដើមទៅទៀត។ នាងទទួលស្គាល់ថា បើប្តីត្រូវស្រាទើបផុសក្តីប្រចណ្ឌខុសធម្មតា រួចមករករឿងទម្លាក់កំហុសលើនាង ជាលេសបានដៃគេអូសនាងចូលបន្ទប់។ ដំបង សាច់ខ្លីនោះវាមិនឈឺទេ គ្រាន់តែហត់នឿយប្រឹងទប់ទល់ចាញ់ក្លិន ស្រាប្តីតែប៉ុណ្ណឹង លុះគេរសាយកំហឹង ទើបដោះលែងនាងឱ្យរួចខ្លួន។

លោកកេត ផេង

ដោយឡែក លោកកេត ផេង អាយុ៣៥ឆ្នាំ ជាប្តី បានឱ្យដឹងថា លោកមិនប្រចណ្ឌអីទេ គ្រាន់តែគ្រឺតក្នាញ់នឹងប្រពន្ធតែប៉ុណ្ណោះ ពេល ឃើញនាងនិយាយលេងជាមួយប្រុសណាម្តងៗ។ លោកដឹងថា ការប្រើអំពើហិង្សាដោយការវាយដំច្រំធាក់ បណ្តាលឱ្យប្រពន្ធមាន របួសនោះជារឿងខុសច្បាប់ អ៊ីចឹងត្រូវធ្វើយ៉ាងណាកុំឱ្យនាងមានរបួស ជាំសាច់ មានតែអូសដៃចូលបន្ទប់បន្ធូរកំហឹងហ្នឹង ទើបសមនឹងកំហុស របស់នាង (សើច)។ បើសិនជាខឹងហើយ មិនបន្ធូរកំហឹងនេះចេញ ខ្លាចវាបង្កជាភ្លើងទោសៈឆេះរលាកខ្លួនធ្ងន់ធ្ងរ តែបើបន្ធូររួចរាល់ក៏ បាត់ខឹងមួយរំពេច។

លោកហ៊ន រ៉ន

លោកផេង បន្តទៀតថា រូបលោកមិនដូចបុរសមួយចំនួន ដែល ផឹកស្រវឹងចាប់ប្រពន្ធវាយបោចសក់ ព្រោះរឿង ប្រចណ្ឌនោះទេ តែមានរបៀបប្រដៅ ឬបង្ក្រាបប្រពន្ធ ដោយវិធីម៉្យាងហ្នឹង វាមិនខូចសាច់ហើយ ក៏គ្មាន សមត្ថកិច្ចចាប់វាយខ្នោះនោះដែរ។ លោកក៏ទទួល ស្គាល់ដែរថា កន្លងមក បានងប់ងុលនឹងល្បែងស៊ីសង រហូតលង់ខ្លួនអស់ទ្រព្យសម្បត្តិពីខ្លួន ដូច្នេះត្រូវ ចេះដោះស្រាយយ៉ាងណាកុំឱ្យមានអំពើហិង្សាកើត ឡើងបាន គឺមានតែកាត់បន្ថយការលេង។ ឯរឿង ប្រចណ្ឌ ព្រោះតែស្រលាញ់ បើស្រលាញ់ត្រូវតែបន្ធូរ កំហឹងក្នុងបន្ទប់កុំឱ្យគេឃើញ។

អ្នកស្រីអ៊ុយ ស៊ី

អ្នកស្រីស៊ឹម សុខរ៉ែម អាយុ៥៤ឆ្នាំ ជាម្តាយខាងប្រុស បានឱ្យដឹងថា គាត់បានអប់រំណែនាំកូនៗ កុំឱ្យញៀនល្បែងនិងកុំឈ្លោះគ្នា ប៉ុន្តែពួកគេស្តាប់តែ មួយខ្យល់ប៉ុណ្ណោះ បន្ទាប់មកក៏ដដែលវិញ។ ពួកគេ ឈ្លោះប្រកែកគ្នាមិនដែលឱ្យកូនៗនៅជិតទេ សូម្បីរូប គាត់បើដឹងថា ពួកគេប្រតោងប្រទាញគ្នាចូលបន្ទប់ ក៏គេចទៅផ្ទះគេ មិននៅស្តាប់អ្វីឡើយ នាំតែខ្មាសញាតិ។

លោករ៉ែម ថេង

លោករ៉ែម ថេង អាយុ៥៥ឆ្នាំ និងអ្នកស្រីអ៊ុយ ស៊ី អាយុ៥៨ឆ្នាំ ជាអ៊ំប្រុស អ៊ំស្រីលោកផេង បាន ឱ្យដឹងស្របគ្នាថា ក្មួយប្រុសនេះពូកែតែមាត់ទេ មិន ដែលវាយដំប្រពន្ធឱ្យមានរបួសស្នាមអ្វីឡើយ។ ពីមុន ពួកគេទាស់គ្នាពីរឿងចាញ់បៀអាប៉ោង ឥឡូវងាកមក រឿងប្រចណ្ឌម្តង តែគេឈ្លោះគ្នាឮតែមាត់កោកៗក្នុង បន្ទប់ រួចក៏ស្ងាត់ឈឹងទៅ លុះចេញមកវិញក៏សើច ដាក់គ្នា បាត់ឈ្លោះអស់រលីង។

អ្នកស្រីស៊ឹម សុខរ៉ែម

លោកហ៊ន រ៉ន សមាជិកភូមិប្រមូលផ្តុំ បានឱ្យដឹងថា លោកធ្លាប់បានចុះអប់រំច្រើនដងហើយ ចំពោះអ្នក ភូមិណាដែលញៀនល្បែងស៊ីសង ទាំងឆ្នោតកន្ទុយលេខ បៀអាប៉ោង ជល់មាន់ ព្រោះវាខុសច្បាប់។ បើ ពួកគេមិនស្តាប់ក៏មិនដឹងធ្វើម៉េចដែរ មានតែរលាយ ទ្រព្យដូចគ្រួសារលោកផេង អ៊ីចឹង ធ្លាប់ឈ្លោះគ្នាពីរឿង ចាញ់ល្បែង ឯរឿងប្តីចាប់ប្រពន្ធវាយនឹងដំបងសាច់ នោះ លោកមិនដឹងទេ ព្រោះមើលមិនឃើញ។

គួរបញ្ជាក់ថា បុរសមួយចំនួនមានកាមរាគខ្ពស់ ឯប្រពន្ធមិនសូវមានតម្រេក ទើបគេប្រឌិតរឿងប្រពន្ធ មានសហាយ ដើម្បីជាលេសដាក់កំហុសប្រពន្ធ។ ឯប្រពន្ធកាលបើប្តីចោទប្រកាន់ថា ទុកតែអាម៉្យាងហ្នឹង ឱ្យសហាយ ខ្លាចមានអពមង្គលក្នុងគ្រួសារ មានតែ បន្ទន់ឥរិយាបថជាមួយប្តី ពោលគឺបើប្តីអូសដៃចូល បន្ទប់ក៏អត់ប្រកែកអ្វីដែរ។ លុះអ្វីៗរួចរាល់ក៏ត្រូវរ៉ូវ គ្នាវិញ បន្ទាប់មកប្តីតាំងរករឿងដដែលៗ ធ្វើយ៉ាងណា ឱ្យតែប្រពន្ធមានកំហុស បានដៃគេប្រតោងប្រទាញ ចូលបន្ទប់ ដែលតាមពិត គឺជាល្បិចរបស់ប្តីតណ្ហា ក្រាស់តែប៉ុណ្ណោះ…”៕

RELATED ARTICLES