Friday, April 19, 2024
Homeព័ត៌មានជាតិអ៊ុំ គន្ធា ចូលលេងហ្គេមបាញ់ត្រី ត្រូវសមត្ថកិច្ចចាប់ខ្លួន

អ៊ុំ គន្ធា ចូលលេងហ្គេមបាញ់ត្រី ត្រូវសមត្ថកិច្ចចាប់ខ្លួន

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី៣នាក់ ត្រូវគណៈបញ្ជាឯកភាពខណ្ឌឫស្សីកែវ សហការកម្លាំងប៉េអឹមខណ្ឌ និងចូលរួមសម្របសម្រួលដោយលោកគុជ កំឡុង ព្រះជាអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជាក់ស្តែង ខណៈចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតបានទូហ្គេមបាញ់ត្រីបានចំនួន២ទូ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្ទះគ្មានលេខ លើលូទឹកស្អុយ ផ្លូវភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យប្រុសស្រីទាំងប្រុសស្រីទាំង៣នាក់ខាងលើនោះ ត្រូវបានគេស្គាល់ម្នាក់់ឈ្មោះអ៊ុំ គន្ធា ជាតារាចំរៀងជើងចាស់ ស្នាក់នៅសង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ។ ចំណែក២នាក់ទៀត មិនត្រូវបានស្គាល់ឈ្មោះទេ។ ម្ចាស់ផ្ទះមានឈ្មោះទិន យូឡុង ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅកើតហេតុខាងលើ គេចខ្លួនបាត់។

លោកប្រាជ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានប្រាប់ឲ្យដឹងថា នៅក្នុងប្រតិបត្តិកានេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានសហការជាមួយកម្លាំងប៉េអឹមឫស្សីកែវ ធ្វើការស្រាវជ្រាវរហូតដល់ការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើនេះ ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ព្រមទាំងដកហូតទូហ្គេមបាញ់ត្រីចំនួន២ទូ និងឧបករណ៍សម្រាប់ប្រើប្រាគ្រឿងញៀនមួយចំនួន។

ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៣នាក់ រួមទាំងទូហ្គេមបាញ់ត្រីចំនួន២ទូរួចមកកម្លាំងគណៈបញ្ជាការឯកភាពយើងបានបញ្ជូនទៅឃុំជាបណ្តោះអាសន្ននៅសាលាខណ្ឌឫស្សីកែវដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ជាធរមាន៕

RELATED ARTICLES