Monday, December 23, 2024
Homeព័ត៌មានជាតិប្តីខ្សោយក្រលៀន បង្ខំប្រពន្ធឱ្យជួយត្រែះ

ប្តីខ្សោយក្រលៀន បង្ខំប្រពន្ធឱ្យជួយត្រែះ

បុរសម្នាក់នេះ ផឹកស្រា-ស មិនស្វាង រហូតធ្លាក់ខ្លួនឈឺខ្សោយក្រលៀន ចំណែក កេរឪចែកក៏លែងសូវងើប កន្លះខែ ទើបរួមរ័កបានម្តង តែងបង្ខំប្រពន្ធឱ្យជួយបញ្ឆឹក លុះប្រពន្ធមិនធ្វើតាមក៏កើតជាជម្លោះ។ ករណីបែបនេះ លុះត្រាតែរកថ្នាំព្យាបាលឱ្យទាន់ខ្លួននៅក្មេង តែបើទុក បន្តិចទៀត ច្បាស់ជាពិបាកកែកុន ឬ ងាប់ស្តូកមិនខានឡើយ…។

នាងភឿន សុភឿ អាយុ២៨ឆ្នាំ រស់នៅភូមិចំរើន ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងជាកូនកំព្រា ឪពុកស្លាប់ចោល តាំងពីតូច នៅតែម្តាយឈ្មោះជឿន រុំ អាយុ៥៥ឆ្នាំ។ នាងបានរៀបការជាមួយបុរសម្នាក់ឈ្មោះឆេង អេន អាយុបងនាង៣ឆ្នាំ ដោយបង្កើតបានកូនប្រុសម្នាក់ ក្រោយចាប់ដៃគ្នាជាច្រើនឆ្នាំ ព្រោះតែប្តីខ្សោយ ក្រលៀន ប្រមោយកេរឪចែកមិនសូវងើប ទើបរកកូន បន្តពូជស្ទើរមិនបាននឹងគេបែបនេះ។ ការចុះ

នាងភឿន សុភឿ

ខ្សោយ កម្លាំងរួមភេទនេះ គឺមកពីប្តីផឹកស្រា-ស ខ្លាំងពេក តាំងពីនៅកំលោះ បណ្តាលឱ្យសមត្ថភាពផ្លូវភេទចុះ ខ្សោយ។ តាំងពីរៀបការរួចមក ជួនកាល១ខែ មិន បានរួមរ័កម្តងផង ព្រោះទោះជាដឹងថាខ្លួនខ្សោយ ក៏ ប្តីនៅតែផឹកមិនឈប់ ជួនកាលកន្លះខែស្រវឹងធ្លាក់ ភ្នែករហូត។ នាងធ្លាប់ណែនាំប្តីយ៉ាងណាក៏គេមិន ស្តាប់ដែរ តែងរករឿងឈ្លោះប្រកែកវាយដំនាង សូម្បីតែម្តាយនិងប្អូនៗ ក៏ប្តីនេះហ៊ានឈ្លោះប្រកែក ជេរបញ្ចោរដែរ។

លោកឆេង អេន

នាងភឿន សុភឿ បន្តថា បើផឹកហើយ ប្តីនេះ ដឹងតែបង្កបញ្ហាវាយទាំងមនុស្ស កម្ទេចទាំងរបស់របរប្រើប្រាស់ក្នុងផ្ទះគ្មានសល់។ នាងធ្លាប់ត្រូវដំបងប្តីប៉ុន្មាន ដងហើយ តែកម្មមិនទាន់អស់ លែងគ្នាមិនដាច់ ក៏ចេះតែទ្រាំខាំមាត់សង្កត់ចិត្ត រហូតពេលនេះ។ តាំងពីរួម រស់ជាមួយគ្នាមក នាងរងទុក្ខរហូត ព្រោះតែបានប្តីមិនស្របតាមបំណង មានរបស់ដូចគេដែរ តែប្រើការមិនកើត បានត្រឹមប្រចែប្រចណ្ឌ នាំរឿងឈ្លោះមិនចេះចប់។ គេផឹកតាំងពីនៅកំលោះរហូតមានប្រពន្ធធ្លាក់ខ្លួនឈឺ ធ្ងន់ខ្សោយក្រលៀន ប្រដាប់ភេទលែងសូវងើប តែងបង្ខំនាងឱ្យជួយបញ្ឆឹះត្រដុស ឬត្រែះតាមតែគេបញ្ជា បើនាងរឹងទទឹងមិនធ្វើតាម សូម្បីតែរួយដៃ ក៏គេមិនលើកលែងដែរ តែងបង្កជម្លោះទាំងយប់អធ្រាត្រ។ កាលដំបូង នាងមានកម្លាំងចេះតែអាចជួយប្តីបានរាល់យប់ លុះមានកូនកម្លាំងចុះខ្សោយ ព្រោះគ្មានម្ហូបឆ្ងាញ់ប៉ូវកម្លាំង លុះប្តីប្រើពេក ចាំបាច់ត្រូវតែបែរខ្នងដាក់ ធ្វើឱ្យប្តីផ្ទុះកំហឹងប្រចណ្ឌ ទាំងទទឹងទិស ចោទនាងចិត្តមិនបាននឹងប្តី។ និយាយរួម ១ខែ ទើបប្តី លោតរួចម្តង ឬពីរដង ចាត់ទុកថាគ្រាន់បើហើយ ហើយការលោតរួចនោះ ដោយសារនាងជួយបញ្ឆឹក។ ទោះជាខ្លួនខ្សោយយ៉ាងណាក៏ ប្តីនេះចង់លោតរាល់យប់តែម្តង ដោយបង្ខំឱ្យនាងជួយ តែជួយយ៉ាងម៉េច បើនាងខ្សោយកម្លាំងដែរ មានតែទាស់គ្នាអ៊ីចឹងទៅ។

ផ្ទះនាងភឿន សុភឿ

ដោយឡែក លោកឆេង អេន អាយុ៣១ឆ្នាំ ជាប្តី បានឱ្យដឹង តាមទូរស័ព្ទខណៈលោកបាននាំបងប្អូនថ្លៃ និងម្តាយក្មេកទៅចម្ការ ថា ពេលស្រវឹងម្តងៗ លោកមិនបានដឹងថា ខ្លួនបានធ្វើសកម្មភាពអ្វី ជាមួយប្រពន្ធនោះទេ។ លុះស្វាងមកវិញ ក៏បាត់ការ ចងចាំអស់ទៅ ដូច្នេះបើប្រពន្ធថាយ៉ាងណា គឺយ៉ាងនោះ ហើយ លោកមិនបដិសេធទេ ប៉ុន្តែក្រោយពីមាន ការអប់រំរបស់បងប្អូនមាមីងក្នុងគ្រួសារមក លោកបានលះបង់គំនិតមិនល្អចោលហើយ ដោយព្យាយាមកាត់បន្ថយការផឹកស៊ី ដើម្បីកុំឱ្យមានជម្លោះក្នុងគ្រួសារតទៅទៀត។

លោកប៉ុន ហៀង

ឆ្លើយតបនឹងការលើកឡើងរបស់ប្រពន្ធ ដែលបានរៀបរាប់រឿងផ្លូវភេទ ដោយការបង្ខិតបង្ខំនោះ លោកឆេង អេន បំភ្លឺថា លោកមិនបានបង្ខំនាងឱ្យជួយទេ តែធម្មតាប្តី ប្រពន្ធត្រូវតែមានទំនាក់ទំនងគ្នារឿងលើគ្រែ គ្មានអ្នកណាចៀសរួចឡើយ ដូច្នេះថាលោកបង្ខំក៏មិនត្រូវដែរ ព្រោះ នេះជាតួនាទីនាងជាប្រពន្ធត្រូវបម្រើប្តី។ លោកមិនដែលបង្ខំប្រពន្ធរួមភេទទេ ព្រោះយូរៗទៅរួចម្តង ឯរឿងប្រពន្ធថា លោកបង្ខំនាងឱ្យជួយបញ្ឆឹកស្អីនោះ លោកសូមមិនឆ្លើយទេ។

អ្នកស្រីជឿន រុំ ជាម្តាយក្មេកបានឱ្យដឹងថា កន្លងមក គាត់ធ្លាប់ប៉ះទង្គិចខ្លះៗដែរ ជាមួយកូនប្រសា ព្រោះតែគេផឹកស្រវឹងរករឿងប្រពន្ធ ដៀលទាំងរូបគាត់ទៀត។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ឃើញថា កូនប្រសាបានកែប្រែច្រើនហើយ គេប្រឹងប្រែងការងារ មិនសូវដើរផឹកដូចមុនទៀតទេ ឯរឿងជម្លោះ អ្វីផ្សេងពីនេះ គាត់មិនដឹងទេ។

អ្នកស្រីជឿន រុំ

អ្នកស្រីយូ ផុន ជាអ្នកជិតខាងជាប់របងផ្ទះគ្នាបានឱ្យដឹងថា ជម្លោះគ្រួសារក្មួយអេន ក៏មិនខុសពីគ្រួសារគាត់ដែរ គឺបណ្តាលមកពីរឿងផឹកដូចគ្នា។ ឯរឿងសម្ងាត់យប់ព្រលប់នោះ គាត់មិនដឹងទេ ព្រោះពួកគេលាក់លៀមតែពីរនាក់ប្តីប្រពន្ធ លុះឃើញអ្នកកាសែតមកសួរនាំ ស្រាប់តែឮនាងប្រពន្ធទម្លាយចេញខ្ទេច។

លោកប៉ុន ហៀង មេភូមិចំរើន បានបំភ្លឺថា ជម្លោះគ្រួសារមួយនេះ ផ្តើមចេញ ពីស្រា បើភាគីប្តីអាចកាត់បន្ថយរឿងស្រាបាននឹង មានសុភមង្គលហើយ។ សព្វថ្ងៃស្រាកំពុងបំពុលសង្គមខ្លាំងណាស់ សូម្បីក្មេងៗនៅជំទង់មិនទាន់ជ្រុះ ពន្លៃពីក្បាលផង ចេះជួបជុំគ្នាជល់កែវ លុះស្រវឹងក៏ចេះកាប់ចាក់គ្នា បង្កការ រំខានដល់អាជ្ញាធរ។ ឯរឿងលោកអេន ផឹកស្រា-ស រហូតដល់បាត់បង់សមត្ថភាពផ្លូវភេទនោះ គេលាក់លៀម មិនឱ្យអ្នកណាដឹងទេ គឺមានតែប្រពន្ធម្នាក់ប៉ុណ្ណោះដែលដឹង ដូច្នេះលោកសូមមិននិយាយរឿងនេះទេ។

អ្នកស្រីយូ ផុន

គួរបញ្ជាក់ថា ការបាត់បង់សមត្ថភាព បណ្តាលមកពីគ្រោះថ្នាក់ធ្ងន់ ដូចជាឈើរលំសង្កត់ ដួលបាក់ចង្កេះ ជាដើម សូម្បីតែការផឹកស្រា-ស ហួសកម្រិត ស្រវឹងត្រប៉ែរាល់ថ្ងៃក៏ខ្សោយក្រលៀនដែរ។ ធម្មតាប្រពន្ធ ដែលមានវ័យនៅក្មេងតែងមានតម្រូវការផ្លូវភេទ ផ្តល់កំណើតដល់កូនតែបើប្តីខ្សោយលោតមិនរួច បែបនេះ ច្បាស់ជាជួបភាពរកាំរកូសមិនខាន។ ចំណែកបុរស ទោះជាប្រដាប់ប្រដាមិនងើបរឹង ក៏ចិត្តនៅតែចង់រួមរ័កជានិច្ច តែងបង្ខំប្រពន្ធឱ្យជួយត្រែះ ដូចករណីខាងលើ តែបើប្រពន្ធធុញ ទ្រាន់លែងរវល់ជួយ បានត្រឹមពាក់មុខយក្សដាក់គ្នាតែប៉ុណ្ណឹងឯង…”៕

RELATED ARTICLES