Monday, December 23, 2024
Homeព័ត៌មានជាតិយាយអស់តណ្ហា តាចង់ឡើងឋានសួគ៍

យាយអស់តណ្ហា តាចង់ឡើងឋានសួគ៍

ជាក្រឹត្យក្រមធម្មជាតិតាក់តែងមកបញ្ជាក់ថា ស្ត្រីភេទ ចាប់ពីអាយុ៥០ឆ្នាំឡើងទៅ ដែលជាវ័យអស់រដូវភាគច្រើន អស់ចំណង់តណ្ហា ប៉ុន្តែបុរស លុះត្រាតែ នោមដាក់ផេះលែងហុយ ទើបអស់ចំណង់ កាមកិលេស។ យ៉ាងណាមិញ ប្តីប្រពន្ធវ័យសក់ ស្កូវនេះ យាយត្អូញអស់តណ្ហា ឯតានៅតែអន្ទះសាចង់នាំយាយ ទៅលេងឋានសួគ៌ ជាហេតុផ្ទុះជម្លោះ ព្រោះយាយមិនព្រមទៅ…។

ស្ត្រីវ័យចំណាស់ ឈ្មោះសំអាន លីន អាយុ៥៤ឆ្នាំ រស់នៅភូមិប្រមូលផ្តុំ ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ទាំងមួហ្មងថា គាត់មានប្តីឈ្មោះឡំ ធាង អាយុ៥៧ឆ្នាំ បង្កើតបានកូនប្រុសស្រី៦នាក់ ដែលកូនខ្លះមានគូស្រករ មានទាំងចៅឱ្យគាត់ពទៀតផង។ សព្វថ្ងៃគាត់ ដាក់ខ្លួនដាក់កាយជាជីដូនគេទៅហើយ តែប្តីគាត់ នៅតែមានចរិតចាស់ស្ទាវ ធ្វើខ្លួនទៅតាមការអូសទាញ របស់ស្រាថ្នាំ យកក្មេងៗស្រករក្រោយជាក្លើ នាំជម្លោះ ចូលផ្ទះមិនលស់ពេល។ ប្តីសក់ល្បាយអាចម៍ខ្លានេះ លេខមួយខាងរញ៉ាំរញ៉ូវ រអ៊ូរទាំ គាត់ធ្វើអ្វីក៏មិនត្រូវ ចិត្តគេដែរ ជាពិសេស ប្តីនេះមិនព្រមស្កប់ស្កល់សោះ អារឿងលើគ្រែ ស៊ីមិនធាត់អត់មិនស្គមហ្នឹង។ អ្នកស្រី ចំណាស់នេះទៅហើយ ចង់តែដេកបែកគ្រែម្នាក់ឯង ព្រោះធុញទ្រាន់នឹងរឿងលោកិយ តែប្តីនេះមិនព្រម ចែកកន្លែងគ្នាសោះ ឱ្យតែមកពីផឹកវិញ កេះកៀវគ្មាន បានដេកពួនទេ។ កន្លងមកធ្លាប់ឈ្លោះគ្នា ទាំងយប់ អធ្រាត្រដែរ ព្រោះតែគាត់មិនព្រមទៅកៀងទាអាឡេវ ជាមួយប្តី ស្រាប់តែប្តីចោទប្រកាន់ថា គាត់មានគំនិតក្បត់ ចង់ទុកអាម្តុំហ្នឹងឱ្យប្រុសក្មេង។

អ្នកស្រីសំអាន លីន

អ្នកស្រីសំអាន លីន បន្តទៀតថា តាមពិត គាត់ ស្មោះត្រង់តែប្តីម្នាក់ហ្នឹងតាំងពីរៀបការមក ធ្លាប់ទាំង ល្អូកល្អិនជាមួយគ្នា រហូតបានកូន៦នាក់ ចៅរាប់ភ្លេច លុះក្លាយជាយាយគេទៅហើយនោះ វានឿយណាយហើយ កុំថាល្អូកល្អិន ត្រឹមប៉ះសាច់គ្នាមិនបានផង វាក្តៅដេកមិនលក់ទេ។ ចំណែកប្តីវិញ អាយុក្បែរ៦០ ឆ្នាំទៅហើយ កាន់តែខ្លាំងទៅៗ មិនចាញ់កាលនៅក្មេង ហើយបើនៅតែខ្លាំងអ៊ីចឹង ច្បាស់ជាគាត់ទ្រាំមិនបានទេ ត្រូវលែងលះក៏លែងដែរ។ បើការដេកនោះយូរៗ ម្តងមិនអីទេ ចេះតែទ្រាំបាន តែប្តីនេះដឹងតែទាមទាររាល់យប់តែម្តងលុះគាត់ច្រានទ្រូង ចេញស្រាប់តែគេខឹងសម្បា ចោទសុទ្ធតែប្រពន្ធនេះមានប្រុសក្មេងឯណាទៅវិញ។

លោកឡំ ធាង

អ្នកស្រីសំអាន លីន បន្ថែមទៀតថា អាយុល្មមរកទានសីលទៅហើយ អ្នកស្រី ស្គាល់បុណ្យបាបអាក្រក់ល្អសខ្មៅ អ្វីថ្លៃថ្នូរ អ្វីថោកទាបច្បាស់ណាស់។ ផ្ទុយទៅវិញ ប្តីនេះមិនព្រមលះបង់ នាំជម្លោះចូលផ្ទះមិនចេះខ្មាសកូនៗ និងញាតិជិតខាង ដែលខ្លះគេ លួចនិយាយក្រោយខ្នងថា ចាស់ព្រើល ចំណាស់នេះហើយនៅតែឈ្លោះគ្នារឿងលើ គ្រែ គួរឱ្យអាម៉ាស់មុខខ្លាំងណាស់។

លោកហ៊ន រ៉ន

ដោយឡែក លោកឡំ ធាង អាយុ៥៧ឆ្នាំ ជាប្តី បានឱ្យដឹងថា មួយរយៈចុងក្រោយ នេះ ប្រពន្ធមានចរិតប្លែក ទើបលោកចេះតែមួម៉ៅ។ រឿងអីប្រពន្ធទើបមានអាយុ៥៤ឆ្នាំ ត្អូញអស់កិលេសតណ្ហានោះមិនសមទេ វាមិនដែលធុញទ្រាន់អីសព្វបើប្តីលូកលាន់ បន្តិចបន្តួច តាមទម្លាប់ពីក្មេង។ លោកក៏មិនដែលបង្ខិតបង្ខំអ្វីដែរ គឺសុំតាមសម្រួល ដូចផ្សំដំណេកកាលពីកំលោះក្រមុំហ្នឹង ហេតុម្តេចបានជាប្រពន្ធនិយាយថា លោកបង្ខំ ទៅវិញ? លោកក៏បានដើរស៊ើបសួរក្លើម្រាក់ ដែលមានវ័យស្រករគ្នា ដូចជាក្លើម្នាក់នោះ អាយុ៥៨ឆ្នាំ ប្រពន្ធគេអាយុ៥៥ឆ្នាំ លោកក៏សួរថា តើយប់ព្រលប់យ៉ាងម៉េច? ក្លើនោះក៏ប្រាប់ត្រង់ៗថា “មានអី! ប្រពន្ធអញនៅប្រើការបានដូចនៅពីក្មេងអ៊ីចឹង!” ផ្ទុយទៅវិញ ប្រពន្ធលោក អាយុតិចជាងប្រពន្ធក្លើនោះផង បែរជាត្អូញត្អែររឿងអស់តណ្ហា ដូចជាមិនទំនងសោះ។
លោកឡំ ធាង បន្ថែមទៀតថា ព្រោះតែហេតុនេះហើយបានជាលោកចេះតែ មួម៉ៅហ្នឹង សុំស្រួលៗមិនឱ្យទេ អាងឡូឡាឱ្យកូនៗឮ ក៏កើតជាជម្លោះទាំងយប់អធ្រាត្រ អ៊ីចឹងទៅ។ រូបលោកជាប្រុសនៅតែមានអារម្មណ៍ស្រលាញ់ប្រពន្ធជានិច្ច ចុះហេតុ អ្វីប៉ះបន្តិចមិនបាន ជួនកាលគ្រាន់តែលូក ស្រាប់តែប្រពន្ធស្រែកដូចខ្ទួយទិចនោះ ធ្វើដូចមិនមែនប្តីប្រពន្ធអ៊ីចឹង។

លោកញឹក ណូ

លោកញឹក ណូ អាយុ៦១ឆ្នាំ និងអ្នកស្រីសាន់ គឿន អាយុ៥៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ជម្លោះចាស់ៗ គឺអ៊ីចឹងឯង ពួកគាត់ខ្មាសអៀនអ្នកជិតខាងមិនហ៊ានប្រាប់ត្រង់ៗទេ ទុករហូតមានការយល់ច្រឡំ។ រឿងច្រឡំនេះ គេស្មានថា ជម្លោះបណ្តាលមកពីការរកស៊ី លុះដឹងថា ប្តីកេះកៀវប្រពន្ធមិនឱ្យ ក៏ហួសចិត្តតែម្តង។ ចំពោះពួកគាត់ក្រែងតែនោមដាក់ផេះលែងហុយ ទើបអស់តណ្ហា តែបើត្រឹមវ័យកណ្តាលបែបនេះនៅតែអាចទៅរួច ផ្ទុយពីអ្នកស្រីសំអាន លីន ទើបមានអាយុ៥៤ឆ្នាំ សោះ ត្អូញអស់តណ្ហាទៅហើយ។
លោកហ៊ន រ៉ន សមាជិកភូមិ បានឱ្យដឹងថា គ្រួសារខាងលើនេះ រស់នៅក្បែរ ផ្ទះរបស់លោកដែរ ទើបរឿងអ្វីក៏លោកបានដឹងទាំងអស់។ ជម្លោះនោះដូចអ្វីដែល ភាគីប្រពន្ធរៀបរាប់មិនខុសទេ គឺមកពីភាគីប្រពន្ធអស់រដូវស្ងួតតណ្ហា ឯប្តីនៅកម្លាំងយក្ស។ កាលនៅក្មេង គ្រួសារនេះមិនដែលឈ្លោះគ្នារឿងអ៊ីចឹងៗទេ ទើបតែប៉ុន្មានឆ្នាំនេះ បែកគំនិតទាស់គ្នារឿងយប់ព្រលប់ ដែលជារឿងពិបាកដោះស្រាយបំផុត។

អ្នកស្រីសាន់ គឿន

គួរបញ្ជាក់ថា ស្ត្រីមានសុខភាពមិនល្អឆាប់អស់តណ្ហាណាស់ តែបើស្ត្រីអភិជន មានទ្រព្យសម្បត្តិសុខភាពមាំមួន ជួនកាលអាយុ៧០ឆ្នាំ ក៏នៅមានចំណង់ផ្លូវភេទដែរ។ នៅក្នុងរឿងជាតកមួយ បានតំណាលពីតួអង្គព្រះពោធិសត្វ មានអាយុ៥០ឆ្នាំ ជាគ្រូអាចារ្យទិសាបាមោក្ខ នៅនគរតក្កសិលា។ អាចារ្យនោះមានកូនសិស្សកំលោះម្នាក់ អាយុជាង២០ឆ្នាំ ទៅសុំរៀនវិជ្ជាការរហូតចេះចប់ក៏សុំរៀន “ក្បួនមាយាស្រី” ទៀត។ អាចារ្យក៏ប្រាប់ថា ក្បួនមាយាស្រី គាត់មិនចេះទេ ក៏ប្រាប់សិស្សកំលោះឱ្យទៅសុំ រៀនពីម្តាយដែលមានអាយុជាង៨០ឆ្នាំ។ ឯយាយជាម្តាយរបស់អាចារ្យនោះ តាំងពីបានសិស្សកំលោះមកនៅជាមួយ ក៏លង់ស្នេហ៍កំលោះ រហូតហ៊ានសម្លាប់ កូនឯងផ្គាប់ចិត្តប្រុសស្នេហ៍ ប៉ុន្តែកំលោះនោះដឹងខ្លួនក៏ទៅរាយការណ៍ប្រាប់អាចារ្យ ជាគ្រូ ដោយប្រើល្បិចយកដើមចេកទៅគ្របធ្វើដូចមនុស្សដេកលក់ ហើយឱ្យ យាយនោះ ចូលទៅកាប់។ ហេតុតែកាមតណ្ហាគ្របសង្កត់ យាយនោះក៏លីដាវទៅ កាប់ដើមចេកដោយស្មានថា ជាកូន ប៉ុន្តែមិនទាន់បានកាប់ផង គាត់ក៏ដួលស្លាប់ទៅ ខានបានប្តីកំលោះ៘ ដែលរឿងនេះបង្ហាញថា ស្រីខ្លះអាយុ៧០-៨០ ក៏នៅមានតណ្ហាដែរ…”៕

RELATED ARTICLES