Sunday, May 5, 2024
Homeព័ត៌មានជាតិប្រពន្ធរអ៊ូពេលរួមរ័ក ប្តីធាក់៣ជើង

ប្រពន្ធរអ៊ូពេលរួមរ័ក ប្តីធាក់៣ជើង

ការរួមសម្ព័ន្ធមេត្រី ស្វាមីភរិយា លុះត្រាតែស្រុះស្រួល គ្នា ជួយចូកជួយចែវ មិនរអ៊ូរទាំរញុំរញ៉ូវ ទើបទទួល បានសុភមង្គល តែ បើប្រឹងតែប្តី ឯប្រពន្ធរំអុករអួយ នោះ ច្បាស់ជាមានបញ្ហាមិនខាន។ យ៉ាងណាមិញ នារីជាប្រពន្ធ នេះត្រូវប្តីធាក់៣ជើង ដោយសារពេលរួមរ័ក នាងរអ៊ូរទាំពេក ជាហេតុនាំឱ្យមានអពមង្គល ក្នុងគ្រួសារ…។

នាងឡាយ ថុន អាយុ៣៣ឆ្នាំ រស់នៅភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងមានឪពុកឈ្មោះឡាយ ឈិត (ស្លាប់) ម្តាយឈ្មោះជាប ឡាក់ អាយុ៧៩ឆ្នាំ និងមានប្តីឈ្មោះ ខៀត ម៉ៅ អាយុ៤០ឆ្នាំ ដោយបង្កើតបានកូន៥នាក់ (ប្រុស២ ស្រី៣)។ ប្តីនាងជាមនុស្សចិត្តច្រើន និង កោងកាច មិនចូលចិត្តស្តាប់ហេតុផលអ្វីទេ ទើបជម្លោះ គ្រួសារចេះតែកើតមានមិនចេះចប់។ ទោះជាធ្លាប់បាន អាជ្ញាធរមូលដ្ឋានចុះមកអប់រំ ម្តងជាពីរដងរួចមក ហើយក្តី ក៏ប្តីនេះមិនព្រមកែខ្លួនសោះ គឺធ្វើអ្វីចង់តែ ឈ្នះ និងពូកែលើកខ្លួនឯងណាស់ ជាពិសេស ពូកែ ខាងចាប់កំហុសប្រពន្ធ សូម្បីតែពេលនាងក្រៀមក្រំ មិននិយាយស្តី ក៏ប្តីនេះចោទប្រកាន់បង្កើតរឿងឱ្យបាន ឈ្លោះ ទើបអស់ចិត្ត។ សព្វថ្ងៃនាងមានអារម្មណ៍ខ្លាច ប្តីនេះណាស់ ទើបមិនសូវហ៊ានដើរហើរទៅណាឆ្ងាយទេ សូម្បីផ្ទះបងប្អូនក្នុងភូមិក៏មិនហ៊ានទៅលេងដែរ ដោយខ្លាចប្តីរករឿង ឬចោទប្រកាន់ថា ហាច់រកប្រុស ឈ្មោល។ នាងទ្រាំប៉ុណ្ណឹងហើយនៅតែប្តីរករឿង បានទៀត ដោយគេវាយដំច្រំធាក់នាងគ្រាន់តែនាង ចេញទៅផ្ទះម្តាយមីងសុំបន្លែមកស្ល គេចោទថា នាង ស្កាត់ទៅជួបសហាយ។

នាងឡាយ ថុន

នាងឡាយ ថុន រំព្ញកការឈឺចាប់ថា យប់មួយ ដោយអន់ចិត្តប្តីផឹកស្រាស្រវឹង ជេរដៀលនាងពីថ្ងៃ លុះយប់ឡើង នាងក៏ រអ៊ូខ្លះៗទៅ រឿងគេវាយហើយអង្អែលខ្នង ធ្វើមើលតែរូបនាងជាក្មេងបៀមដៃ។ មិនត្រឹមតែរអ៊ូទេ នាងបានទាំងច្រានទ្រូងគេចេញទៀតផង ស្រាប់តែ ប្តីច្រឡោតតោតតូងធាក់នាង៣ជើង នៅក្នុងមុងទាំងយប់ និងជេរបន្ថែម ផ្អើលអ្នកជិតខាង។ គេរំលោភសិទ្ធិនាងជាប្រពន្ធខ្លាំងណាស់ តែនាងជើង ខ្លីពេកមិនដឹងជារត់ទៅណាឱ្យរួចពីកណ្តាប់ដៃប្តីនេះទេ។

លោកខៀត ម៉ៅ

នាងថុន រៀបរាប់មកដល់ត្រឹមនេះក៏ស្ងាត់មាត់ដូចគេចុក នៅពេលឃើញ ប្តីចូលមកដល់ ដែលអាចសន្និដ្ឋានបានថា នាងប្រពន្ធនេះខ្លាចប្តីដូចខ្លា។

ដោយឡែក លោកខៀត ម៉ៅ អាយុ៤០ឆ្នាំ ជាប្តី បានឱ្យដឹងថា លោក ធ្លាប់មានជម្លោះជាមួយប្រពន្ធមែន ប៉ុន្តែមិនធ្លាប់វាយធ្វើបាបនាងដូចអ្វីដែល នាងបានលើកឡើងនោះឡើយ។ កន្លងមក ជម្លោះគ្រួសារ គឺផ្តើមពីការ និយាយមិនស្តាប់គ្នា ហើយប្រពន្ធនេះមិនធ្វើតាមការណែនាំរបស់ លោកជាប្តី ទើបរឿងរ៉ាវវាចេះតែកើតឡើងមិនចេះចប់។ ធម្មតាទេ សង្គមគ្រួសារនីមួយៗ តែងមានភាពរកាំរកូសអ៊ីចឹងហើយ ប៉ុន្តែ លោកមិនបានបង្កស្នាមរបួសឱ្យប្រពន្ធទេ តែទទួលស្គាល់ថា ជួនកាលក៏ភ្លាត់មាត់ជេរបញ្ចោរខ្លះទៅ និងប្រើដៃស្រាលៗ ដើម្បីគំរាមឱ្យនាងខ្លាច។ បើរវល់តែគោរពសិទ្ធិនារីនោះ មិនដឹងជា ឆ្នាំណាអាចពត់ប្រពន្ធនេះបានទេ ច្បាស់ជាជាន់ក្បាលប្តីមិនខានឡើយ។ លោកក៏យល់ដឹងពីច្បាប់ស្តីពីអំពើហិង្សានោះដែរ តែពេលទ្រាំមិនបានក៏ជ្រុលបន្តិចបន្តួច គ្មានកំហុសអ្វីដល់ថ្នាក់ ប្តឹងដាក់គុកច្រវាក់នោះទេ។

ផ្ទះនាងឡាយ ថុន

លោកម៉ៅ បន្ថែមទៀតថា ការដែលប្រពន្ធចោទ ប្រកាន់ថា លោកធាក់នាង៣ជើងក្នុងមុង ព្រោះមិន ព្រមឱ្យរួមភេទនោះ លោកមិនបដិសេធទេ តែធាក់ ថ្នមៗ ដូចប្រលែងគ្នាហ្នឹង ព្រោះពេលនោះ នាង រអ៊ូង៉ូវៗថ្លង់ពេក។ ប្រពន្ធក៏លើកកំហុសស្រាលទៅជាធំ ដែលគួរពិចារណាផង បើសិនជាលោក មានបំណងអាក្រក់នោះ ប្រហែលជានាងខ្ទប់ជញ្ជាំង បាក់ឆ្អឹងខ្ទេចទៅហើយ ព្រោះ ទម្ងន់ជើងលោកធ្លាប់ឡើងភ្នំ ដើរកាត់ព្រៃរាប់គីឡូ ទប់មិនបានទេ។ ដូច្នេះបើប្រពន្ធចង់រកសុភមង្គល តទៅទៀតត្រូវគោរពស្តាប់បង្គាប់ប្តី ឈប់រអ៊ូរទាំ ច្រានទ្រូងប្តីចេញដូចមុនទៀត ព្រោះលោកជាប្តីស្រប ច្បាប់ មិនមែនគូសហាយនោះទេ។

អ្នកស្រីវ៉ាន់ រ៉េន

លោកសុខ រើ អាយុ៥៣ឆ្នាំ និងនាងជឿន គីម អាយុ៤៨ឆ្នាំ ជាអ្នកក្បែរខាង បានឱ្យដឹងស្របគ្នាថា ជម្លោះគ្រួសារនេះ ពួកគាត់មិនវាយតម្លៃខាងណា ខុសខាងណាត្រូវនោះទេ ប៉ុន្តែក៏ធ្លាប់ជួយឃាត់ឃាំង ពួកគេកុំឱ្យឈ្លោះគ្នាដែរ។ ធម្មតាភ្លើងកំពុងឆេះត្រូវតែ មានអ្នកជួយជះទឹកពន្លត់ ទើបវាមិនរាលឆេះខ្លាំង ឯរឿងខុសត្រូវនោះជាផ្ទៃក្នុងគ្រួសារគេទេ។

លោកសុខ រើ

អ្នកស្រីវ៉ាន់ រ៉េន អនុភូមិស្លែង បានឱ្យដឹងថា អ្នកស្រី សង្កេតឃើញគ្រួសារមួយនេះឈ្លោះគ្នាញឹកញាប់ណាស់ ប៉ុន្តែអាជ្ញាធរមិនធ្លាប់ជួយដោះស្រាយ ឱ្យទេ ព្រោះគ្មានអ្នកណាប្តឹង។ ម៉្យាងទៀតលោកម៉ៅ ក៏មិនដែលវាយប្រពន្ធឱ្យចូលដេកពេទ្យដល់ម្តងណា ទេ បានត្រឹមគំរាមប៉ុណ្ណោះ លុះប្រពន្ធមិនចូលចិត្ត ការគំរាម ក៏ចាប់កំហុសប្តី ធ្វើរឿងតូចឱ្យក្លាយជា រឿងធំយ៉ាងនេះទៅ។

រីឯអ្នកភូមិមួយចំនួនសុំមិនប្រាប់ឈ្មោះ បានឱ្យ ដឹងស្របគ្នាថា លោកម៉ៅ ពិតជាធាក់ប្រពន្ធ៣ជើង មែន តែធាក់លេងៗហ្នឹង ដោយសារប្រពន្ធមិនព្រម ឱ្យលូកលាន់។ បើសិនជាប្តីនោះធាក់ខ្លាំង ចូលពេទ្យ បាត់ទៅហើយ តែនាងប្រពន្ធចាប់កំហុសប្តីត្រង់ ចំណុចហ្នឹង ហើយបើរកដើមភ្លើង បើកុំតែនាងរអ៊ូ រទាំច្រានទ្រូងគេចេញ ក៏អត់អីដែរ។

នាងជឿន គីម

គួរបញ្ជាក់ថា សុភមង្គលស្នេហ៍គូស្វាមីភរិយា មាន ច្រើនប្រការដូចជា ១.មិនជំពាក់បំណុលគេ ២. មានប្រាក់ចាយវាយមិនខ្វះ ៣.សុខដោយរស់លើផ្ទះ ធំទ្រនំខ្ពស់ មានយសសម្បត្តិ និងទ្រព្យសម្បត្តិ។ ក្រៅពីចំណុចទាំង៣នេះ ការរួមភេទជាមួយគ្នាប្រកប ដោយការយោគយល់ ឬប្រពន្ធចេះជួយចូកជួយចែវ មិនវឹងស្តូកដូចគល់ឈើ គឺជាប្រភពធំបំផុតនាំមក នូវសុភមង្គលគ្រួសារ។ ហេតុនេះ គ្រួសារខាងលើ បើ ចង់បានសុភមង្គល លែងទាស់ទែងខ្វែងគំនិតគ្នាត ទៅទៀត លុះត្រាតែភាគីប្រពន្ធស្គាល់ចំណុចទី៤ នេះ គឺឈប់រអ៊ូរទាំពេលប្តីត្រូវការចំណីរាគា ឯភាគី ប្តីក៏ត្រូវចេះថ្នាក់ថ្នមប្រពន្ធសន្សឹមៗកុំបង្ខិតបង្ខំ។ បើធ្វើបានតែមួយចំណុចហ្នឹង ទោះជាហូបកំពឹស ក្តាម ខ្យងរាល់ថ្ងៃ ឬដេកក្នុងខ្ទមស្លឹកក៏មានសុភមង្គលដែរ…”៕

RELATED ARTICLES