Sunday, May 5, 2024
Homeសង្គម និងជីវិតមានវិបត្តិជាមួយប្តី លោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំង តែត្រូវបាន...

មានវិបត្តិជាមួយប្តី លោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំង តែត្រូវបាន…

ស្ត្រីម្នាក់សង្ស័យឈ្លោះប្រកែកជាមួយប្តីបានសម្រេចចិត្តជិះម៉ូតូឌុបទៅលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមុខព្រះបរមរាជវាំង ស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

ស្ត្រីប៉ុនប៉ងលោតទឹកមិនបានសម្រេចមានឈ្មោះ បុប្ផា អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ជ័យ
ជំនះ ខណ្ឌដូនពេញ។

តាមប្រភពពត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញស្ត្រីម្នាក់មិនដឹងថា មានវិបត្តរឿងអីទេ គ្រាន់តែសាច់ញាតិបានអះអាងថា មានវិបតិ្តរឿងគ្រួសារជាមួយប្តី ក៏បានសម្រេចចិត្តជិះម៉ូតូឌុបពីជ្រោយចង្វារ ទៅលោតទឹកសម្លាប់ខ្លួននៅមុខព្រះបរមរាជវាំង បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាចោមរោមមើលបានមួយសន្ទុះទើបមានសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះ មកដល់កន្លែងកើតហេតុ ភ្លាមៗនោះស្រ្តីដែលលោតទឹកបានឃើញសមត្ថកិច្ចមកដល់ ក៏បានហែលទឹកឡើងមកគោកវិញ រួចជិះរ៉ឺម៉កម៉ូតូជាមួយបងប្អូនទៅផ្ទះវិញ។

បើតាមស្រ្តីដែលប៉ុនប៉ងលោតទឹកមិនបានសម្រេចបានអោយដឹងថា រូបគាត់មិនមានបំណងចង់លោតទឹកសម្លាប់ខ្លួននោះទេ គឺគាត់ចុះទៅមាត់ច្រាំងទន្លេដើម្បីចុះទៅបេះដៃកំប្លោកក៏រអិលជើងដួលធ្លាក់ចូលក្នុងទន្លេតែម្តង ។

បន្ទាប់ពីមានការភ្ញាក់ផ្អើលភ្លាមៗឃើញសាច់ញាតិមកដល់កន្លែងកើតហេតុបាននាំស្រ្តីដែលលោតទឹកសម្លាប់ខ្លួនមិនបានសម្រេចនេះត្រឡប់ទៅផ្ទះវិញ ហើយសាច់ញាតិគ្រាន់តែ បង្ហើបប្រាប់ថា មានវិបត្តិជាមួយប្តី ៕

RELATED ARTICLES