ភ្នំពេញ ៖ ម៉ាស្សាមួយកន្លែង បានយកលុយភ្ញៀវចំនួន៣៥០ដុល្លារ នារីម៉ាស្សាឆ្លើយថា មិនយក សមត្ថកិច្ចនាំមកសាសួរ បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០នឹង៥០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នៅហាងម៉ាស្សាយីហោស្រីពេជ្រ តាមបណ្តោយផ្លូវបេតុង ទៅវត្តអង្គតាមិញ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងសង្ស័យមាន៣នាក់ ទី១ឈ្មោះសឿន ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរថៅកែហាង ម៉ាស្សាកោសជប់ខាងលើ ទី-២ឈ្មោះ ស៊ុន វណ្ណី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្រ ភូមិកើតហេតុខាងលើ ទី-៣ឈ្មោះ លី ល័ក្ខ ភេទស្រីអាយុ២៧ឆ្នាំ មុខរបរកោសជប់ ស្នាក់នៅផ្ទះកោសជប់ស្រីពេជ្រ ។ ជនរងគ្រោះទី-១ឈ្មោះ
អ៊ឹង ឡងឌី ភេទប្រុស អាយុ២៨ឆ្នាំមុខរបរដេសាឡុង ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ទី-២ឈ្មោះ អឿន សុខគីម ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរអ៊ីណុកស្នាក់នៅភូមិថ្មគោលសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីជនរងគ្រោះ បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះ២នាក់បានចូលម៉ាស្សាទាំង២នាក់ ដោយដោយខាងម៉ាស្សាតម្រូវអោយដោះសម្លៀកបំពាក់ខាងក្រៅ ដើម្បីស្រួលម៉ាស្សា លុះបន្ទាប់មកបានម៉ាស្សាហើយ ជនរងគ្រោះបានចេញទៅផ្ទះវិញបាត់ ។ បន្ទាប់មកលុះប្រហែល១ម៉ោង ក្រោយមកជនរងគ្រោះឈ្មោះអ៊ឹង ឡង់ឌី បានប្រាប់ទៅជនរងគ្រោះថា ខ្លួនបាត់លុយចំនួន១៥០$។
ហើយជនសង្ស័យខាងលើបានប្រកែកថា កន្លែងម៉ាស្សាគាត់មិនដែលយកលុយភ្ញៀវទេ ព្រោះកន្លែងម៉ាស្សាខាងលើទើបនឹងបើកបាន៤ថ្ងៃតែប៉ុណ្ណោះ បន្ទាប់មកជនរងគ្រោះបានទៅប្តឹង ទៅសមត្ថកិច្ចមកជួយអន្តរាគមន៍។ លុះសមត្ថកិច្ចមកជួយអន្តរាគមន៍បានសំរាប់សំរួលជាច្រើនម៉ោង ហើយជនសង្ស័យបដិសេធរហូត បន្ទាប់មកទៀតជនរងគ្រោះត្រូវជាមិត្តភក្តិដែលមកជាមួយ ឈ្មោះ អឿន សុខ គីម ឆ្លើយថា បាត់លុយដែរ ហើយអស់ចំនួន២០០$ បន្ទាប់មកកំលាំសមត្ថកិច្ចនាំជនសង្ស័យមកសាកសួរនៅប៉ុសិ៍្ត ហើយសមត្ថកិច្ចសួរយ៉ាងណាជនសង្ស័យឆ្លើយបដិសេធរហូត។
ជាចុងក្រោយជនសង្ស័យបានសំរាប់សំរួលជាមួយជនរងគ្រោះ នឹងសងតែចំនួន១៥០$ រឿងម្នាក់ទៀតដែលបាត់គឺគាត់មិនទទួលខុសត្រូវឡើយ ហើយជនរងគ្រោះអឿន សុខគីម បានខឹងយ៉ាងខ្លាំង ហើយគាត់ថា អញ្ចឹងដូចគាត់មិនបានចូលម៉ាស្សាទៅចុះ ហើយគាត់មិនប្តឹងទៅជនសង្ស័យឡើយ។
ក្រោយពេលកើតហេតុជនសង្ស័យបានសងទៅលើជនរងគ្រោះ ចំនួន១៥០$ បញ្ចប់រឿងនៅប៉ុសិ៍្ត៕