Monday, December 23, 2024
Homeព័ត៌មានជាតិសុំប្រពន្ធទៅបួស ព្រោះខ្លួនងាប់សរសៃ

សុំប្រពន្ធទៅបួស ព្រោះខ្លួនងាប់សរសៃ

បុរសម្នាក់នេះ ពីមុនខ្លាំងណាស់រឿងលើគ្រែ លុះស៊យអ្វីជួបគ្រោះថ្នាក់ចរាចរណ៍ ក៏ងាប់សរសៃបន្តពូជ។ ពេលប្រពន្ធរក រឿងរអ៊ូរទាំរាល់ថ្ងៃ គាត់ទ្រាំលែងបាន ក៏សុំលាទៅសាងផ្នួស តែប្រពន្ធមិនឱ្យ ទៅ ចង់ទុកឱ្យនៅមើលមាន់ទា កើតជាភាពរកាំរកូស រកសុភមង្គលមិនឃើញ តែបើកុំខូចម៉ាស៊ីន ប្រហែលជាមិនជួប ផលវិបាកយ៉ាងនេះទេ…។

លោកអ៊ុន ឃន អាយុ៤២ឆ្នាំ រស់នៅភូមិល្បើក ឃុំល្បើក ស្រុកឈូក ខេត្តកំពត បានរៀបរាប់ថា លោកមានឪពុកឈ្មោះស្វាយ សុខ អាយុ៧២ឆ្នាំ ម្តាយឈ្មោះហួត ណុំ អាយុ៧០ឆ្នាំ លោកជាកូនទី៥ ក្នុងចំណោមបងប្អូន៩នាក់។ ដោយសារ ភូមិឋានដែលលោករស់នៅជាសមរភូមិប្រទាញប្រទង់ កាលពីសម័យសង្គ្រាម ទើបលោកគ្មានឱកាសបាន រៀនសូត្រនឹងគេទេ ក្លាយជាមនុស្សមិនចេះអក្សរ រហូតមក។ ពេលធំពេញវ័យ លោកតែងដើរស៊ីឈ្នួល លីសែង និងធ្វើកម្មករសំណង់គ្រប់ច្រកល្ហក រកកម្រៃ ជួយគ្រួសារ រហូតមានវ័យ២០ឆ្នាំ ក៏មានទំនាក់ទំនង ស្នេហាជាមួយ

លោកអ៊ុន ឃន និង អ្នកស្រីម៉ុច ខន

នារីម្នាក់ឈ្មោះម៉ុច ខន អាយុស្របាលគ្នា និងត្រូវរ៉ូវគ្នា រហូតចាស់ទុំរៀបចំផ្សំផ្គុំឱ្យទៅ។ តាំងពីបានចាប់ដៃគ្នាកវែកកឆ្នាំងមក ប្តីប្រពន្ធលោក ស្រលាញ់គ្នាល្អូកល្អិន ដោយបង្កើតបានកូន៤នាក់ (ប្រុស ២ ស្រី២) ជាចំណងនិស្ស័យផងដែរ។ ជាអកុសល លុះចូលមកដល់ឆ្នាំ២០១៥ លោកចេញពីផ្ទះទៅធ្វើស្រែ ក៏ត្រូវរថយន្តបុករបួសជើងឆ្វេង យ៉ាងដំណំ លុះមុខរបួសសះជា បែរជាសរសៃមិនដំណើរការ លេបថ្នាំយូរៗទៅ ក៏ស្វិតងាប់ទាំងប្រដាប់បន្តពូជ ទោះជាប្រឹងត្រេះយ៉ាងណា វានៅតែទន់រឡិករឡាក់ ងាប់ស្តូកប្រើការលែងកើត។

លោកអ៊ុន ឃន បង្អាញសង្ប បំរុងទៅបួស

លោកអ៊ុន ឃន បន្តទៀតថា កន្លងមក លោកព្យាយាមរកថ្នាំប្ញសឈើតាម ចាស់ៗប្រាប់មកដាំទឹកផឹកដែរ តែថ្នាំទាំងនោះមិនអាចជួយកែកុនឱ្យអាប្អូនតូច ស្ទុះស្ទាដំណើរការបានឡើយ។ តាំងពីងាប់សរសៃមក លោកធ្វើការធ្ងន់លែងកើត ទុកឱ្យប្រពន្ធរកស៊ីចិញ្ចឹម ឯដីស្រែចម្ការបានលក់យកលុយព្យាបាលជំងឺ គ្មានសល់ ១អំពកទេ។ ទោះជាខ្លួនបាត់បង់សមត្ថភាពផ្លូវភេទ ក៏ចំណង់តណ្ហានៅតែមាន តែងប្រើប្រពន្ធឱ្យជួយត្រេះ ជួយបញ្ឆឹកដែរ តែទៅមិនរួច ក៏កើតជាការមួម៉ៅក្តៅក្រហាយ ឈ្លោះប្រកែកគ្នាស្ទើររាល់យប់។ លោកតូចចិត្តណាស់ ពេលប្រពន្ធរអ៊ូរទាំម្តងៗ ក៏សម្រេចចិត្តសុំលានាងទៅបួសនៅវត្តក្បែរនេះ ប៉ុន្តែ ប្រពន្ធចេះតែឃាត់ឃាំងថា ឱ្យនៅចាំផ្ទះមើលមាន់ទា ធ្វើបាយទឹកគ្រាន់បើជាងទៅបួសយកសុខតែខ្លួនឯង។ ជួនកាលក៏ត្រូវប្រពន្ធជេរច្រាសឆ្អេះស្ទើរដាច់សាច់ រហូតដល់លោកតូចចិត្តអាណិត ខ្លួនចង់ធ្វើអត្តឃាត តែមិនដាច់អាល័យពីកូន ក៏ស៊ូខាំមាត់លេបកំហឹងមកទល់ពេលនេះ រស់ពិបាកជាងស្លាប់ទៅទៀត។

អ្នកស្រីម៉ុច ខន

ដោយឡែក អ្នកស្រីម៉ុច ខន អាយុ៤២ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា កាលពីមុន ប្តីនេះមានកម្លាំងគ្រប់គ្រាន់ ទោះជានឿយហត់យ៉ាងណាក៏គេមិនភ្លេចរឿងការងារ យប់ព្រលប់នោះឡើយ។ តាំងពីគ្រោះថ្នាក់ចរាចរណ៍ឡានបុករបួសជើងមក ប្តីនេះ ខូចជើងម្ខាង លេបតែថ្នាំផ្សះ លុះលេបយូរៗទៅ ក៏ខូចសរសៃប្រដាប់បន្តពូជ មិន អាចដំណើរការបានដូចមុនទៀតទេ។ ដល់ធ្វើអីគេមិនកើត ប្តីនេះបែកគំនិតប្រចណ្ឌ ខុសរឿង តែងដៀលប្រពន្ធថា លួចមានប្រុសថ្មី បណ្តាលឱ្យអ្នកស្រីមកពីធ្វើការនឿយហត់ ធុញទ្រាន់ពេក ក៏តមាត់ខ្លះៗទៅ។ ជួនកាលប្តីនេះ សុំអ្នកស្រីចេញទៅបួស ប៉ុន្តែអ្នកស្រីជាប់និស្ស័យជាមួយគ្នាជាង២០ឆ្នាំទៅហើយ មិនអាចកាត់ផ្តាច់ និស្ស័យជាប្តីប្រពន្ធបានឡើយ ក៏ព្យាយាមឃាត់គេមិនឱ្យទៅបួស ដោយសុំឱ្យនៅតែ ផ្ទះធ្វើបាយទឹក ដេញមាន់ទា ប្រសើរជាង។
អ្នកស្រីម៉ុច ខន បន្តទៀតថា សព្វថ្ងៃ ទោះជាប្តីប្រចណ្ឌយ៉ាងណា ក៏អ្នកស្រីធ្វើមិនដឹងឮ និងព្យាយាមពន្យល់ទៅគេថា បើសិនជាប្រពន្ធនេះមានសហាយ ប្រហែល រត់តាមសហាយបាត់ទៅហើយ មិនមែននៅទ្រាំទ្រវេទនាស៊ីអត់ស៊ីឃ្លានជាមួយគ្នាទេ។ លុះគាត់ពន្យល់យ៉ាងនេះ ប្តីរាងស្ងាត់ប្រចណ្ឌបន្តិចដែរ លុះយប់ឡើងក៏ព្យាយាម កេះកៀវលូកលាន់ ហើយទោះបីជាអ្នកស្រីជួយចែវយ៉ាងណា ក៏ម៉ាស៊ីនភ្លើងហ្នឹង វាខូចទៅហើយ ទោះជាបញ្ឆោះ ឬរវៃយ៉ាងណាក៏មិនឆេះដែរ។

នាងខាន់ ភឿន

នាងខាន់ ភឿន អាយុ៣៦ឆ្នាំ និងនាងអ៊ុន ថែង អាយុ៣៥ឆ្នាំ ជាសាច់ញាតិ ខាងប្រពន្ធ បានឱ្យដឹងស្របគ្នាថា គ្រួសារនេះ ពីមុនស្រលាញ់គ្នាល្អូកល្អិនណាស់ ទោះជាអត់ឃ្លានយ៉ាងណា ក៏ពួកគាត់ចេះតស៊ូជាមួយ គ្នា។ តាំងពីប្តីបងស្រីត្រូវឡានបុកមក បងប្រុសនោះ រាងវង្វេងម្តងៗ ចេះតែរករឿងប្រពន្ធ ជួនកាលក៏ចោទ ប្រពន្ធមានសហាយជាមួយប្រុសនេះ ប្រុសនោះ តាមតែនឹកឃើញ។ សព្វថ្ងៃប្តីចេះតែទាមទារចេញ ទៅបួស តែបងស្រីចេះតែឃាត់ ហើយបើនៅតែជួប ភាពរកាំរកូសយ៉ាងនេះ ទៅថ្ងៃអនាគត មិនដឹងជា យ៉ាងណាទេ។

នាងអ៊ុន ថែង

គួរបញ្ជាក់ថា បុរសដែលចង់សាងផ្នួស លុះត្រាតែ មានកាយសម្បទាគ្រប់គ្រាន់ មិនពិកល្យពិការ វង្វេង វង្វាន់ ទើបបួសបាន នេះជាវិន័យពុទ្ធប្បញ្ញត្តិចារទុក មក។ មនុស្សពិការជាង៣០ប្រភេទ ដូចជាខ្វាក់ខ្វិន គថ្លង់ ក្ងែងក្ងង់ គមគាក់ប៉ាក់ពៀច ព្រះមិនឱ្យបួសទេ ព្រោះសង្ឃពិការដើរប៉ាក់ពៀច បើនិមន្តបិណ្ឌបាត ច្បាស់ជាមានក្មេងក្មាងធ្វើត្រាប់តាម នាំឱ្យកើតពៀរ វេរាដល់ក្មេងទាំងនោះ។ ចំពោះលោកអ៊ុន ឃន ដែល ត្រូវរថយន្តបុកខូចជើងម្ខាង និងស្វិតប្រដាប់បន្តពូជ នោះ ក៏ចូលក្នុងភាពពិការដែរ មិនអាចសាងផ្នួសបាន ឡើយ តែអាចសុំសីល៥ ចាំសីល៨ ដាក់ខ្លួនដាក់ កាយជាឧបាសកបាន។ ហេតុនេះ គួរលោកឧស្សាហ៍ ទៅវត្តអារាមសមាទានសីលនឹងគេទៅ ក្រែងអានិសង្ស សីលជួយទ្រទ្រង់ឱ្យជាសះស្បើយដូចដើម និង ជួយកម្ចាត់រោគប្រចណ្ឌពីខ្លួនបាន គឺនៅពេលនោះ ហើយ នាំឱ្យសុភមង្គលក្នុងគ្រួសារលោករស់រានឡើងវិញ…”៕

RELATED ARTICLES