ស្ត្រីម្នាក់នេះ អះអាងថា ប្តីគាត់ពិកល្យពិការ ងាប់ប្រដាប់ មិនកើតជាខ្មោចសេះអីទេ នៅ តែប្រឹងកេះកៀវប្រពន្ធមិនឈប់ លុះប្រពន្ធធុញ ទ្រាន់រអ៊ិះរអ៊ុះ ក៏ត្រូវប្តីចោទថា មានសហាយ។ រឿងរ៉ាវបែបនេះ មិនខ្វះទេ ដោយហេតុថា បុរស ទោះជាប្រដាប់បន្តពូជប្រើការលែងកើត ក៏នៅ មិនទាន់អស់កិលេសតណ្ហា តែងប្រើប្រពន្ធឱ្យជួយ លុះនាងមិនជួយបានត្រឹមទាស់ គ្នាទាំងយប់…។
អ្នកស្រីជួន ចាន់ អាយុ៤៩ឆ្នាំ រស់នៅភូមិកោះទន្សែ ឃុំ ទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានរៀបរាប់ទាំង តូចចិត្តថា រូបគាត់ជាកូនស្រីច្បង ក្នុងចំណោមបងប្អូន៩នាក់ ដែល ឪពុកម្តាយនៅរស់ទាំងពីរ ក្នុងវ័យជរា។ ដោយសារខ្លួនធំដឹងក្តីក្នុង របបខ្មែរក្រហម ទើបគាត់មិនបានរៀនសូត្រអ្វីទេ លុះស្រុកទេស បានរំដោះ ក៏យកកម្លាំងក្នុងការរកស៊ីចិញ្ចឹមជីវិត ព្រោះតែខ្លួនមិន ចេះអក្សរ។ លុះចូលវ័យ១៨ឆ្នាំ ក៏មានទំនាក់ទំនងស្នេហាជាមួយ កំលោះម្នាក់ឈ្មោះកៅ ពុត អាយុប្អូនគាត់២ឆ្នាំ រស់នៅភូមិជាមួយគ្នា រហូតចាស់ទុំដឹងឮ ក៏រៀបចំផ្សំផ្គុំ
ឱ្យទៅ។ តាំងពីរៀបការរួចមក ប្តីប្រពន្ធគាត់មិនចេះរកស៊ីលក់ដូរដូចគេទេ គឺក្រៅពី មុខរបរធ្វើស្រែ តែងទៅស៊ីឈ្នួលរែកដីឱ្យគេទាំងពីរ នាក់។ ទោះជានឿយហត់យ៉ាងណា ក៏ប្តីនេះផឹកស្រា ថ្នាំលើកកម្លាំងរាល់ថ្ងៃ មិនដែលភ្លេចរឿងលើគ្រែនោះ ទេ ចំណែករូបគាត់នៅតែបម្រើប្តីជានិច្ច រហូតបង្កើត បានកូន១១នាក់ ពគ្នាមិនរួច ព្រោះមិនទាន់រឹងដៃជើង ផង ប្តីកេះកៀវមិនឈប់ លុះបើកផ្លូវឱ្យក៏មានផ្ទៃពោះ បានកូនឱ្យរដឹក។ ជាអកុសល កូនៗទាំងនេះចិញ្ចឹមធំ ល្មមៗ ក៏មានជំងឺឈឺស្លាប់ជាបន្តបន្ទាប់ មកទល់ សព្វថ្ងៃនៅសល់តែកូនប្រុស១ ស្រី១ ប៉ុណ្ណោះ។
អ្នកស្រីជួន ចាន់ បន្តទៀតថា លុះចូលមកដល់ ឆ្នាំ២០១៤ ប្តីបានចេញទៅធ្វើកម្មករសំណង់ នៅភ្នំពេញ ដោតឌុយខ្សែភ្លើងមិនប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនីឆក់ ត្រូវមេការដឹកទៅមន្ទីរពេទ្យ។ ក្រោយពីព្យាបាលមួយ រយៈ ប្តីក៏ក្លាយជាពិការក្ងែងក្ងង់ដៃជើង ដើរចែវគាស់ៗ ដូចអុំទូក ខូចដល់ប្រដាប់ភេទរួញក្រញង់ នៅប៉ុន១ ថ្នាំងដៃ។
ទោះជាខូចខាតកេរឪចែកយ៉ាងណាក្តី ក៏ ប្តីនេះនៅតែរពឹសដៃ ព្រលប់មិនទាន់កេះកៀវប្រពន្ធ ឱ្យជួយត្រេះ ជួយបញ្ឆឹក។ ទោះជាគាត់ជួយលញ់ត្រដុស យ៉ាងណាក៏អាប្អូនតូចនោះ មិនងើបដែរ លុះគាត់ដកដៃ ចេញលែងជួយ ធ្វើឱ្យប្តីនេះ មួម៉ៅក្តៅក្រហាយ ជេរប្រទេចគាត់ទាំងយប់ថា ទៅលួចមានប្រុសថ្មី បាន ជាមិនជួយប្តី ខណៈដែលអ្នកស្រីចេញទៅស៊ីឈ្នួល គេបាត់ពីផ្ទះ ព្រលឹមចេញ ព្រលប់ចូល។
អ្នកស្រីជួន ចាន់ បន្តទាំងតូចចិត្តទៀតថា ដោយ ធុញទ្រាន់នឹងប្តីពេក គាត់បានចេញទៅធ្វើសំណង់ គ្រប់ទីកន្លែង យូរៗចូលផ្ទះម្តង ក៏នៅតែប្តីនេះកេះកៀវមិនឈប់ និងនៅតែមានលេសចោទប្រពន្ធថា យកនំអាកោទៅឱ្យប្រុសធ្វើកម្មករដូរគ្នាឆី បានជាមិន រវល់នឹងប្តី។ គេជេរប្រទេចគាត់ផ្អើលអ្នកភូមិ ធ្វើឱ្យ អ្នកស្រីពិបាកចិត្តពេក ក៏ចេះផឹកស្រា-ស បំបាត់ទុក្ខខ្លះ ទៅ។ ថ្មីៗនេះ អ្នកស្រីទើបនឹងចូលផ្ទះ ក្រោយពេល ចេញទៅធ្វើសំណង់មួយរយៈ នៅទីក្រុង ក៏ត្រូវប្តីនេះ ប្រចណ្ឌហួសហេតុ តែម្តងនេះ គាត់មិនតបទេ សុខ ចិត្តលេបថ្មលេបក្រួសទៅចុះ ហើយក៏មិនរវល់ចេញ ទៅរកស៊ីនាំពិបាកខ្លួនដែរ បើដាច់បាយក៏ដាច់ទៅចុះ ឱ្យប្តីនេះភ្ញាក់ខ្លួន ព្រោះប្រពន្ធទៅរកលុយសោះថា យកនំអាកោទៅឱ្យប្រុសឈ្មោល។
ដោយឡែក លោកកៅ ពុត អាយុ៤៧ឆ្នាំ ជាប្តី បានឱ្យដឹងថា រូបលោកជាកូនកសិករក្រីក្រ មិនបានរៀនសូត្រអ្វីទេ លុះមានអាយុ១៥ឆ្នាំ ក៏ប្រកបរបរដើរ ស៊ីឈ្នួលរែកដីឱ្យគេ រហូតដល់មានប្រពន្ធ ក៏នៅតែប្រកបមុខរបរនេះ។ កាលនៅក្មេង ទោះជាលោក រែកដី តាំងពីព្រលឹមទល់ព្រលប់ ក៏នៅតែមានកម្លាំង អាចបំពេញសេចក្តីត្រូវការដល់ប្រពន្ធ មិនដែល ខកចិត្តម្តងណាឡើយ រហូតបង្កើតបានកូនឱ្យរដឹក ដល់ទៅ១១នាក់ឯណោះ តែកូនចិញ្ចឹមមិនគង់ នៅ រស់តែ២នាក់។ លុះចូលមកដល់ឆ្នាំ២០១៤ លោក ចេញទៅធ្វើការកម្មករសង់ផ្ទះថ្មនៅភ្នំពេញ ត្រូវខ្សែ ភ្លើងឆក់ក្ងែងក្ងង់ដៃជើង និងងាប់រួញអាប្អូនតូច នៅប៉ុនមួយថ្នាំងដៃ ប្រើការលែងកើត។ ទោះជាខូច គ្រឿងម៉ាស៊ីន ក៏កិលេសតណ្ហាមិនទាន់អស់ ទើប លោកតែងបង្ខំប្រពន្ធ ឱ្យជួយត្រេះបញ្ឆឹក ស្រាប់តែ ប្រពន្ធរអ៊ូរទាំមិនជួយចូកជួយចែវ ធ្វើឱ្យលោក ខឹងខ្លាំងណាស់។ មិនត្រឹមតែមិនជួយទេ តែប្រពន្ធនេះ បានទាំងដើរចោលប្តីរាប់ខែ ទើបវិលមកផ្ទះម្តង ហើយឌឺដងឱ្យលោកថា ប្រដាប់លោកប្រើលែងកើត គេត្រូវរកប្រុសថ្មីទៀត ទើបបាន។ សម្តីនេះធ្វើឱ្យលោក មួម៉ៅក្តៅក្រហាយ ទើបជួបតែភាពរកាំរកូសរហូតមក។
លោកយាយកៅ បេន អាយុ៨៣ឆ្នាំ និងអ្នកស្រី កៅ ស៊ីណើ អាយុ៥៣ឆ្នាំ ត្រូវជាម្តាយនិងបងស្រី លោកកៅ ពុត បានឱ្យដឹងស្របគ្នាថា គ្រួសារនេះ តាំងពីប្តីត្រូវខ្សែភ្លើងឆក់មក ឃើញតែឈ្លោះគ្នាមិន ស្វាង។ លុះពួកគាត់ដេញដោលទៅ គឺមកពីកូនប្រុស និងប្អូននោះប្រដាប់ងាប់ស្តូក តែងប្រើប្រពន្ធឱ្យជួយ លុះប្រពន្ធរអ៊ូរទាំក៏ផ្ទុះជម្លោះ។ កន្លងមក ប្រពន្ធតែង ចេញទៅធ្វើសំណង់បាត់រាប់ខែ ដោយបន្ទុកថែរក្សា ប្តីនាង ត្រូវធ្លាក់មកលើគាត់ជាម្តាយ និងបងស្រី ព្រោះកៅ ពុត រកស៊ីអ្វីលែងកើតទៅហើយ សូម្បីងូត ទឹកក៏ជួយដងទឹកឱ្យដែរ។ លុះពេលថ្មីៗនេះ ប្រពន្ធ វិលចូលផ្ទះវិញ នៅមើលថែប្តី ក៏នៅតែឈ្លោះគ្នាមិន ឈប់ ដែលពួកគាត់មិនដឹងជួយដោះស្រាយយ៉ាង ម៉េចកើតទេ។
រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនេះ កាលពីមុនស្រលាញ់គ្នាល្អូកល្អិន ព្រោះ ប្តីមិនទាន់ពិការ ដាក់បានៗ បង្កើតកូនឱ្យរដឹក ពគ្នាមិន រួចទេ។ លុះប្តីងាប់ប្រដាប់ក៏ប្រេះស្រាំសុភមង្គល អស់រលីង ទើបប្រពន្ធចេះតែរកស៊ីក្រៅ ទៅបាត់រាប់ខែ លុះអស់ផ្លូវទើបចូលផ្ទះ ដែលពួកគាត់ជឿថា មកពី ប្រពន្ធសៅគ្រី ពិតមែន បានជាប្តីប្រចណ្ឌ។
គួរបញ្ជាក់ថា រឿងរ៉ាវខាងលើនេះ ដោះស្រាយ មិនចេញទេ ព្រោះប្តីខូចប្រដាប់ ឯប្រពន្ធចេញបាត់ៗ ពីផ្ទះ មិនត្រេកអរនឹងការជួយប្តី។ គូស្វាមីភរិយានេះ មានកំហុសដូចគ្នា ត្រង់ប្តីខូចម៉ាស៊ីនទៅហើយនៅតែ បង្ខំប្រពន្ធឱ្យជួយបញ្ឆោះ ឯប្រពន្ធជួយមិនកើត មិនចេះ ប្រើពាក្យលួងលោម បែរជាបោលចោលប្តី ហើយ បើនៅតែរបៀបនេះ អាចនឹងមានដល់ការលែងលះ គ្នាមិនខាន…”៕