Monday, December 23, 2024
Homeព័ត៌មានជាតិបុរសឡើងត្នោត ចូលភ្លក្សនាងខារ៉ាអូខេ

បុរសឡើងត្នោត ចូលភ្លក្សនាងខារ៉ាអូខេ

ព្រោះតែចង់សាករសជាតិតណ្ហាក្រៅផ្ទះ បុរសឡើងត្នោតម្នាក់នេះ ក៏ប្រមូល លុយបានមកពីការលក់ទឹកត្នោតជូរ ចូល ទៅបន្ធូរឆ្នុកក្នុងហាងខារ៉ាអូខេ។ ដឹងអី! ប៉ះស្រីតណ្ហាក្រាស់ បង្ខំប្រុសឱ្យបម្រើនាង ចង់លៀនអណ្តាត ធ្វើឱ្យបុរសនេះ ខ្លាចក្ស័យលើបង្គង ក៏បោលទៅផ្ទះវិញ ត្រូវប្រពន្ធស្វាគមន៍៣កំផ្លៀង និងដេញឱ្យដេកក្រៅមុង ទះមូសទល់ភ្លឺ…។

នាងយាន សឿង អាយុជាង៣០ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា រូបនាងជាកូនទី៣ ក្នុងចំណោមបងប្អូន៤នាក់ ឪពុក ស្លាប់ នៅតែម្តាយឈ្មោះនូ ភឿ អាយុ៦៩ឆ្នាំ។ នាងបានរៀបការជាមួយបុរសម្នាក់ ឈ្មោះស្រី សារឿត អាយុស្រករគ្នា ដោយបង្កើតបានកូន៣នាក់ (ប្រុស២ ស្រី១)។ ចាប់តាំងពីភប់ប្រសព្វគ្នាមក ក្រៅពីមុខរបរធ្វើស្រែចម្ការ ប្តីនាងប្រកបរបរឡើងត្នោតផងដែរ ដោយច្នៃជាទឹកត្នោតជូរសម្រាប់លក់យកកម្រៃ មិនសូវស្ងួតហោប៉ៅទេ។ ប្តីនាងស្លូតណាស់ មិនដែលប្រើអំពើហិង្សាមកលើនាងឡើយ តែទាស់ត្រង់ខិលខូចរឿងស្រីញីបន្តិច ដូចពាក្យចាស់ថា “មឹះៗកេះឆ្នាំងបាយធ្លុះ” មិនខុសមែន។ អ្វីដែលនាងខឹងមិនបាត់នោះ ត្រង់ប្តីមាន មិត្តភក្តិខិលខូច ឱ្យតែស្រវឹងទឹកត្នោតជូរម្តងៗ ព្រោះគេផលិតផង ផឹកខ្លួនឯងផង ក៏ត្រូវគេបបួលទៅ ចូលហាងខារ៉ាអូខេជាហូរហែ។ បើត្រឹមតែចូលច្រៀងលេងនោះ មិនអីទេ តែប្តីនេះចូលលេងស្រីខូច ក្រោមស្លាក ខារ៉ាអូខេ ក្បត់ចិត្តនាង បើនាងណែនាំអប់រំ គេដឹងតែ ខឹងគំរាមលែងលះ ជួនកាល គេធ្វើអីនាងមិនកើត ក៏ ពន្លះចានឆ្នាំងខ្ទេចខ្ទីអស់។

លោកស្រី សារឿត

នាងយាន សឿង បន្តទាំងតូចចិត្តថា រាល់ថ្ងៃឱ្យ តែនាងធ្មេចភ្នែក ក៏ស្រមៃឃើញប្តីឱបស្រីខារ៉ាអូខេនៅ នឹងមុខ ធ្វើឱ្យនាងអស់អារម្មណ៍មិនចង់ដេកក្បែរ ឯសេចក្តីស្នេហាធ្លាប់មានពីមុន ក៏ថយចុះមួយកម្រិត ដែរ។ នាងធ្លាប់ប្រដៅគេ៣កំផ្លៀង រួចមកហើយ ពេល គេមកពីកម្សាន្តក្នុងហាងខារ៉ាអូខេ តែប្តីនេះមិនរាងចាលសោះ ឱ្យតែនាងប្រហែសបន្តិច ក៏ប្រមូលលុយ លក់ទឹកត្នោតជូរ បោលក្បាលចូលហាងខារ៉ាអូខេ មិនខានឡើយ។ នាងបារម្ភណាស់ ខ្លាចតែប្តីនេះចម្លង រោគមកឱ្យស្លាប់ចោលកូនទេ តែមិនដឹងធ្វើម៉េច មាន តែទ្រាំតាមយថាកម្មទៅចុះ។

នាងយាន សឿង

ដោយឡែក លោកស្រី សារឿត ជាប្តី បានឱ្យដឹងថា លោកក៏ដឹងថា ខ្លួនមានកំហុសដែរ ដែលក្បត់ចិត្ត ភរិយាទៅចូលហាងខារ៉ាអូខេ វក់ស្នេហ៍ស្រីរកស៊ីផ្លូវភេទ នោះ បណ្តាលឱ្យប្រពន្ធគ្រាំគ្រាចិត្ត។ ទោះយ៉ាងណាក៏ នាងមិនគួរសើរើរឿងចាស់មករំព្ញកនោះទេ ត្រូវទុក ឱកាសឱ្យប្តីកែខ្លួនសិន ប៉ុន្តែនាងមិនចេះយោគយល់ ឱ្យតែខឹងអីបន្តិចក៏សើរើរឿងប្តីទៅប្រាប់អ្នកដទៃ មិន ទុកមុខមាត់ឱ្យប្តីសោះ ព្រោះរឿងស្រីញីខ្លះៗនោះ ប្រុស សម័យឥឡូវចាត់ទុកជារឿងធម្មតា។ កាលពីខែមុន លោកនិងមិត្តភក្តិ២-៣នាក់ បានណាត់គ្នាផឹកទឹកត្នោត ជូរ នៅផ្ទះរបស់លោក ព្រោះលោកជាអ្នកឡើងត្នោត ផលិតទឹកត្នោតជូរលក់ តែបើប៉ះមិត្តភក្តិមកលេងផឹក មិនយកលុយទេ។ បន្ទាប់ពីផឹកស្រវឹងមក មិត្តភក្តិទាំង នោះ ក៏បបួលឡើងម៉ូតូចេញទៅច្រៀងខារ៉ាអូខេ នៅ ទីរួមស្រុក ហើយដោយសារខ្លួនមិនធ្លាប់ខិលខូច លុះ នាងៗលូកលាន់ស្ទាបអង្អែលទ្រូង ហុចទាំងថ្ពាល់ឱ្យ ផងនោះ ធ្វើឱ្យលោកទ្រាំមិនបាន ក៏បណ្តោយឱ្យនារី ម្នាក់ដឹកដៃចូលបន្ទប់។ ពេលនោះ លោកមានលុយ រាយៗ ពីការលក់ទឹកត្នោតជូរ ក៏ត្រូវដងត្រូវផ្លែគ្នា ជាមួយនាងនោះ ដែលមានអាយុប្រហែលជាង២០ឆ្នាំ និងសាកសួរទៅ ដឹងថា នាងជាស្រីមេម៉ាយកូន១ ប្តីលែងក្បាលចោល ក៏រត់មករកស៊ីលក់ខ្លួន។

ផ្ទះនាងយាន សឿង

លោកស្រី សារឿត ប្រាប់ដោយមិនលាក់លៀមថា នាងនោះក៏បាននាំលោកទៅដល់ឋានសួគ៍លោកិយភ្លាម តែពេលលោកអស់កម្លាំងលោតលែងរួច ស្រាប់តែនាងនោះបញ្ឆឹកឱ្យលោកបញ្ចោញសកម្មភាព បន្ត ដើម្បីគាបយកលុយទឹកត្នោតជូរឱ្យអស់។ នាងនោះតណ្ហាក្រាស់ណាស់ ណាមួយចង់បានលុយ សរុបច្រើនទឹកផង ក៏ធ្វើឱ្យលោកទន់លោង សុំចុះចាញ់ កណ្តាលទី ផ្ទុយពីមិត្តភក្តិលោកដែលចូលដេកជាមួយ ស្រីផ្សេងនៅបន្ទប់ជាប់គ្នានោះខ្លាំងណាស់។ បានជា លោកខ្សោយ ព្រោះឡើងដើមត្នោតរាល់ថ្ងៃ មិនសូវ បានសម្រាកឱ្យពេញភ្នែកទេ បន្ទាប់ពីស៊ូបានតែ២ទឹក ក៏ដកលុយឱ្យនាងនោះតាមតម្លៃព្រមព្រៀងគ្នា តែ នាងនោះចង់បានច្រើន ក៏គាបឱ្យឡើងឋានសួគ៍១ទឹក ទៀត។ លោកអស់កម្លាំងស្ទើររលំទៅហើយ ក៏ងាក ឆ្វេងស្តាំ រួចស្រវាបានខោអាវឱបចេញពីបន្ទប់ រត់មក ផ្ទះវិញទាំងយប់ ដោយមិនបានប្រាប់មិត្តភក្តិឡើយ។ គ្រាន់តែចូលដល់ផ្ទះភ្លាម និងគ្រាន់តែដឹងថា លោក រត់ចេញពីហាងខារ៉ាអូខេ ក៏ត្រូវប្រពន្ធវាត់៣កំផ្លៀង យ៉ាងចាស់ដៃ និងដេញលោកឱ្យដេកក្រៅមុង ទះមូស ១យប់។ ប៉ុណ្ណឹងហើយនាងមិនស្ងប់ចិត្តទៀត លុះព្រឹកឡើងក៏ហៅចាស់ទុំមកអប់រំប្តី ធ្វើឱ្យលោកអាម៉ាស់មុខ តែក៏សន្យាថា ឈប់ទៅភ្លក្សនាងខារ៉ាអូខេ ទៀតហើយ សុំតែប្រពន្ធជួយលាក់លៀមផង ដឹងអី! នាងនៅតែបកអាក្រាតប្តី ទើបលោករៀបរាប់ប្រាប់ អ្នកកាសែតឱ្យខ្ទេចតែម្តងទៅ។

លោកអ៊ាម ភាង

លោកគា សឿ អាយុ៣៥ឆ្នាំ និងលោកពៅ ស្អាត អាយុ២២ឆ្នាំ ជាមិត្តភក្តិលោកសារឿត បានឱ្យដឹងស្រប គ្នាថា ជម្លោះក្នុងគ្រួសារនេះ ភាគច្រើនដើមភ្លើងចេញ ពីប្រពន្ធជាអ្នកបង្កាត់។ រឿងប្តីចូលភ្លក្សស្រីខារ៉ាអូខេ នោះ វាកន្លងហួសយូរដែរហើយ ឯប្តីក៏ស្បថថា លែង ទៅជិត ក៏នៅតែប្រពន្ធសើរើមកនិយាយ ទើបនាំឱ្យ ជម្លោះកើតឡើងមិនចេះចប់។

លោកគា សឿ

លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា ដើមហេតុមកពីប្រពន្ធខឹងប្តីក្បត់ចិត្តនាង យកលុយ លក់ទឹកត្នោតជូរទៅដូរសេចក្តីសប្បាយជាមួយស្រី ខារ៉ាអូខេ។ លោកក៏បានជួយសម្របសម្រួលពួកគេឱ្យ ត្រូវគ្នាវិញដែរ តែពួកគេមិនទាន់អស់កំហឹង ជាពិសេស ប្រពន្ធចេះតែរំព្ញករឿងប្តីរត់មកផ្ទះទាំងយប់ ឯប្តីនឹក ឃើញរឿង៣កំផ្លៀង ក៏តតាំងគ្នាមិនចេះចប់។

លោកពៅ ស្អាត

គួរបញ្ជាក់ មុខរបរឡើងត្នោតយ៉ាប់ណាស់ ចំណែកលុយលក់ទឹកត្នោតជូរនោះ ក៏សុទ្ធតែលុយរាយ ចាយទក់អស់ទៅហើយ គួរតែបុរសឡើងត្នោតសន្សំ ទុកទិញរបស់របរប្រើប្រាស់ គ្រាន់បើជាងយកទៅភ្លក្ស នាងខារ៉ាអូខេ។ តែបើគិតឱ្យសព្វៗទៅសម័យនេះ ប្រុសណាក៏ដូចប្រុសណា មិនថាអ្នកមានឡានទំនើប នោះទេ សូម្បីអ្នកឡើងត្នោតក៏ចេះសៅគ្រីដែរ ដែល ស្តែងឱ្យឃើញថា ចំណីតណ្ហានេះ កន្លែងណាក៏មាន លក់ដែរ តាំងពីក្រុងដល់ស្រុកស្រែ។ ហេតុនេះបើ អ្នកមិនដែលភ្លក្សនាងខារ៉ាអូខេ គួរកុំចង់សាកអី  នាំឱ្យប្រេះស្រាំដល់សុភមង្គលគ្រួសារ…”៕

RELATED ARTICLES