ភ្នំពេញ ៖ ទើបតែថ្ងៃអុំទូកថ្ងៃទីមួយសោះ កន្លែងផ្ញើរម៉ូតូមួយកន្លែងនៅសង្កាត់ទន្លេបាសាក់ បានធ្វើអោយបាត់មូតូរបស់ភ្ញៀវអស់ចំនួន៥គ្រឿង សរុបទាំងយប់និងថ្ងៃ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១និង៥០នាទីរំលងអាធ្រាត្ រឈានចូលថ្ងៃទី៣ ខែវិច្ឆកា ឆ្នាំ២០១៧ នៅចំណុចអគារប៊ូឌីងចាស់ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ទីតាំងផ្ញើរម៉ូតូមួយកន្លែងដែលគេបានជួលយកទីតាំងកន្លែងអគារប៊ូឌីងចាស់ យកធ្វើជាចំណតផ្ញើរម៉ូតូ ត្រូវបានបងប្អូនម្ចាស់ម៉ូតូទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ទន្លេបាសាក់ អោយសមត្ថកិច្ចជួយអន្តរាគមន៍ បន្ទាប់ពីពួកគាត់ជាជនរងគ្រោះបានផ្ញើរម៉ូតូនៅទីនោះ ដើម្បីដើរលេងកម្សាន្តនៅក្នុងពិធីបុណ្យអុំទូក តែពេលត្រឡប់មកយកម៉ូតូវិញ បែរជាមិនឃើញម៉ូតូរបស់ខ្លួន នៅសល់តែចុងសំបុត្រ ។
ជនរងគ្រោះដែលយកម៉ូតូទៅផ្ញើរនៅចំណតខាងលើ បានបាត់ម៉ូតូទាំងយប់និងថ្ងៃសរុបទាំង អស់៥គ្រឿង បាននាំគ្នាទៅដាក់ពាក្យបណ្តឹង ហើយម្ចាស់ចំណតបានសន្យាថា នឹងសងម៉ូតូវិញ តែសុំសងដោយស្ងាត់ៗ តែម្ចាស់ម៉ូតូមិនព្រម បានទៅដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ទាក់ទិននឹងករណីខាងលើនេះ ជនរងគ្រោះដែលជាម្ចាស់ម៉ូតូបានសំណូមពរឲ្យប្រជាពលរដ្ឋ ដែលមកដើរលេងបុណ្យអុំទូកមេត្តាប្រុងប្រយ័ត្នចំពោះទីតាំងផ្ញើរម៉ូតូដែលខ្វះការទទួលត្រូវ ធ្វើឲ្យបាត់ម៉ូតូដូចពួកគាត់ទៀត ៕