Monday, December 23, 2024
Homeព័ត៌មានជាតិចង់ភ្លក្សរសជាតិស្នេហ៍ ក្រមុំភ្លេចម៉ែរត់តាមប្រុសថ្លៃ

ចង់ភ្លក្សរសជាតិស្នេហ៍ ក្រមុំភ្លេចម៉ែរត់តាមប្រុសថ្លៃ

កំលោះក្រមុំសម័យនេះ ឱ្យតែត្រូវដងត្រូវផ្លែគ្នា គាប់ជួននៅឆ្ងាយពីភ្នែកម៉ែឪផងនោះ ក៏នាំគ្នាលេង ផ្លូវកាត់ ឬពង្រត់គ្នាទៅសាងទ្រនំស្នេហ៍កាមទេព។ ជាក់ស្តែង កំលោះក្រមុំ១គូនេះ គ្រាន់តែជួបគ្នាភ្លាមស្រលាញ់ភ្លែត រហូតខាង ស្រីឱបបង្វេចរត់តាមប្រុសថ្លៃ ត្រូវបានអ្នកស្រុករិះគន់ថា មកពីនាង ចង់ភ្លក្សរសជាតិស្នេហ៍ ក៏ភ្លេចម៉ែភ្លេចឪ តែក៏បង្ហាញថា មកពីនាងស្នេហ៍ស្មោះ បានជាសុខចិត្តកាត់កេរ្តិ៍ ខ្មាសរត់តាមសង្សារ…។

យុវជនទោល វណ្ណា ហៅត្រេន អាយុ១៨ឆ្នាំ រស់នៅ ភូមិស្រង៉ែ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បនារៀបរាប់ថា រូបគេជាកូន ទី៣ ក្នុងចំណោមបងប្អូន៧នាក់ ដែលឪពុកម្តាយ ចែកឋានអស់ហើយ ទុកឱ្យបងប្អូនគេក្លាយជាកូន កំព្រា។ រូបគេបានរៀនសូត្រត្រឹមថ្នាក់ទី៤ ប៉ុណ្ណោះ ក៏ឈប់ទៅ ព្រោះកាលនោះ ឪពុកម្តាយកំពុងមានជំងឺ និងស្លាប់ជាបន្តបន្ទាប់ ទើបគេមិនអាចបន្តការសិក្សា បាន។ គេរស់នៅជាមួយជីដូន និងបងប្អូនជួយចិញ្ចឹម រហូតដល់អាយុ១៧ឆ្នាំ ក៏ចេញពីស្រុកកំណើតទៅរកស៊ី នៅស្រុកឆ្ងាយៗ ដូចជាខេត្តរតនគិរី មណ្ឌលគិរី ជាដើម។ ក្រោយមកក៏ធ្លាក់មកដល់រាជធានីភ្នំពេញ ប្រកបរបរបើកម៉ូតូរ៉ឺម៉កដឹកគ្រឿងសង្ហារិមក្រុមហ៊ុន ទៅបោះតាមដេប៉ូនានា ទទួលបានផលកម្រៃល្មមចិញ្ចឹម ខ្លួនរស់។ គ្រឿងសង្ហារិមទាំងនោះ សុទ្ធសឹងជាគ្រឿងជ័រ ឬប្លាស្ទិកតាំងលម្អផ្ទះ ដូចជាកញ្ច្រែង ទ្រនាប់កែវ អង្រុតជ័រ និងវត្ថុច្នៃប្រឌិតផ្សេងៗទៀត ជាច្រើន ប្រភេទ។ ថ្ងៃមួយ គេដឹកគ្រឿងជ័រ យកទៅបោះឱ្យម៉ូយនៅផ្សារច្បារអំពៅ ក៏បានជួបនារីម្នាក់ឈ្មោះ ស្រីម៉ៅ អាយុប្អូនគេ១ឆ្នាំ ដែលជាអ្នកទទួលយកទៅលក់បន្ត។ នាងក្រមុំនេះ មានស្រុកកំណើត នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯណោះ តែបានចេញរកស៊ីរកកម្រៃជួយគ្រួសារ។ តាំងពី បានស្គាល់គ្នាមក រវាងអ្នកបើករ៉ឺម៉ក និងម៉ូយក្រមុំនេះ តែងទាក់ទង គ្នាតាមទូរស័ព្ទរាល់ថ្ងៃ ចាប់ផ្តើមពីមិត្តភាពក្លាយទៅជាសេចក្តីស្នេហា ពេញបេះដូង។ ទោះជាស្រលាញ់គ្នាដល់កម្រិតណាក្តី ក៏ពួកគេគ្មាន ឱកាសទំនេរនាំគ្នាដើរលេង ដូចសង្សារគេឯទៀតទេ ព្រោះម្នាក់ៗ រវល់រកស៊ីងាកខ្លួនមិនរួច ព្រោះរូបគេខ្លាចថៅកែបន្ទោស ឯស្រីថ្លៃ ខ្លាចឪពុកម្តាយស្តីថា ក៏បានត្រឹមតែជួបគ្នាតាមទូរស័ព្ទប៉ុណ្ណោះ។

នាងស្រីម៉ៅ

យុវជនទោល វណ្ណា ហៅត្រេន បន្តថា តាមពិត ស្រីសង្សារ បានមករស់នៅជាមួយជីដូនឯច្បារអំពៅ ចាប់មុខរបរលក់គ្រឿងជ័រ តែក្រោយមក ដោយលក់ដូរមិនសូវបានចំណេញ ទើបម្តាយ របស់នាងទូរស័ព្ទហៅឱ្យវិលទៅស្រុកវិញ។ នៅពេលនាងទៅដល់ស្រុក ធ្វើឱ្យរូបគេសែនស្តាយជាពន់ពេក ព្រោះខ្លាចស្រីថ្លៃត្រូវម៉ែ លើកឱ្យមានប្តី ទើបគេព្យាយាមទូរស័ព្ទលួងលោមនាងឱ្យវិលមក ភ្នំពេញវិញ ឬមកនៅជាមួយគេក៏បានដែរ ដើម្បីបង្ហាញភាពស្មោះត្រង់។ ហេតុតែនាងមានបេះដូងដ៏បរិសុទ្ធ ក៏សុខចិត្តរត់ចោលផ្ទះ វិលមកដល់ភ្នំពេញវិញ នៅវេលារសៀល។ គេបានទៅទទួលនាង ដល់ចំណតរថយន្ត ដោយសេចក្តីនឹករលឹកជាពន់ពេក និងបាននាំ នាងមកដល់ផ្ទះឯស្រុក នៅពេលព្រលប់។ បងប្អូន ក៏ដូចជាជីដូន របស់គេក៏មិនថាអីដែរ ព្រោះគេបានប្រាប់ការពិតឱ្យដឹងជាមុនរួចទៅហើយថា ស្រីម៉ៅ ជាសង្សារមានពូជអម្បូរត្រឹមត្រូវ ពុំមែនជាស្រី ហក់លោតរបូតខ្ចៅ ហាច់តាមប្រុសនោះទេ។

យុវជនទោល វណ្ណា ហៅត្រេន

វណ្ណា ហៅត្រេន បន្តទៀតថា បន្ទាប់ពីងូតទឹកសម្អាតកាយ ហូបបាយរួចរាល់ គេក៏នាំនាងចូលដំណេក ដែលពេលនោះហើយ ដែលពួកគេបានប្តូរសាច់ឈាមគ្នា ភ្លក្សរសជាតិកំលោះក្រមុំ។ ស្រីម៉ៅ អៀនណាស់ ទម្រាំតែឱ្យព្រហ្មចារីមកគេៗត្រូវចំណាយ ពេលបបោសអង្អែល លួងលោមជូតទឹកភ្នែកឱ្យនាងកន្លះម៉ោង ឯណោះ ទើបនាងបើកផ្លូវ។ បានជានាងយំ ព្រោះខ្លាចម្តាយកាត់កាល់ចោល ឯខ្លួនប្រាណមិនស្តាយទេ ដោយសារនាងស្រលាញ់ រូបគេស្មោះ បានជាប្រថុយកាត់កេរ្តិ៍ខ្មាសរត់តាមប្រុស។ រូបកាយដ៏បរិសុទ្ធរបស់នាងធ្វើឱ្យគេពេញចិត្ត និងស្រលាញ់នាងទ្វេឡើង រហូតមកទល់ពេលនេះ ពួកគេនៅតែសំងំសាងស្នេហ៍មិនទាន់វិល ត្រឡប់ទៅធ្វើការងារវិញទេ។ ទោះជាពួកគេដើរកន្លងប្រពៃណីខ្មែរ ក៏ចេះគិតគូរដល់អនាគតដែរ ដោយតាំងចិត្តថា នឹងរកលុយសែនព្រេន ឬរៀបការទាល់តែបាន ព្រោះបើគ្មានខាន់ស្លា ខ្លាចត្រូវបណ្តាសាចាស់ទុំ នាំឱ្យព្រាត់ប្រាសគ្នា។

ផ្ទះខាងប្រុស

បន្ទាប់ពីខាងប្រុសផ្តល់សម្ភាសចប់ អ្នកយកព័ត៌មានយើងក៏ងាកទៅសួរនាងស្រីម៉ៅ អាយុ១៧ ឆ្នាំម្តង ស្រាប់តែនាងដាក់មុខ កេះក្រចកអៀនប្រៀន សួរមិនឆ្លើយ។ ឥរិយាបថនេះ ស្របនឹងការរៀបរាប់ របស់ប្រុសថ្លៃ ដែលថា នាងអៀនណាស់ ទោះជារត់ តាមប្រុស ក៏នាងនៅតែអៀនដូចពង្រូល ទើបយើង មិនបានចម្លើយរបស់នាងមកចុះផ្សាយ។

លោកយាយណែត សៅ អាយុ៧៨ឆ្នាំ លោកតាឆាយ ឆេង អាយុ៨០ឆ្នាំ ជាជីដូនជីតាខាងប្រុស បានឱ្យដឹងស្របគ្នាថា ពួកគាត់មិនបំបែកបំបាក់គូសង្សារនេះទេ តែក៏ព្រួយបារម្ភណាស់ដែរ ខ្លាចមាន ការប្តឹងផ្តល់ពីបទចៅគាត់ចាប់ពង្រត់ស្រី និងចាប់ រំលោភ។ តាមពិត ចៅទាំងពីរនេះ ស្រលាញ់គ្នាយូរ ហើយ លុះខាងស្រីវិលទៅស្រុកវិញ អាល័យសង្សារ ពេក ក៏ឱបបង្វេចស្កាត់ជួបគ្នា និងបានរួមរស់ជាមួយ គ្នាដោយអត់ខាន់ស្លា។ ពួកគាត់ក៏បានទូរស័ព្ទទាក់ទង ទៅឪពុកម្តាយខាងស្រីនៅប៉ោយប៉ែត រួចហើយ ដោយ ព្យាយាមសម្របសម្រួលមិនឱ្យមានការប្តឹងផ្តល់គ្នាទេ និងរង់ចាំម្តាយខាងស្រីមកដល់សិន ទើបគិតគូរ រឿងរៀបការបាន តែចៅស្រីនេះ អៀនប្រៀនខ្លាំងណាស់ មិនសូវនិយាយស្តីទេ។

លោកតាឆាយ ឆេង

លោកអ៊ុក ស៊ីណារ៉ា អាយុ២៧ឆ្នាំ ជាបងថ្លៃ បានឱ្យដឹងថា លោកពេញចិត្តនឹងចរិយាសម្បត្តិនាង ស្រីម៉ៅ ណាស់ ព្រោះនាងចេះរកស៊ី និងស្រលាញ់ សង្សារដោយស្មោះអស់ពីដួងចិត្ត។ លោកថា ខ្វះអី កំលោះៗនៅស្រុករបស់នាងចោមសុំស្នេហ៍ តែនាង មិនស្រលាញ់ ក៏សុខចិត្តរត់មករួមរស់ជាមួយវណ្ណា ដែលស្តែងឱ្យឃើញថា បើនាងមិនស្មោះត្រង់ គឺមិន ដែលសុខចិត្តប្រថុយខូចឈ្មោះយ៉ាងនេះទេ តែបើ រៀបការរួចទៅលែងខូចឈ្មោះទៀតហើយ សំខាន់ ឱ្យតែមានលុយ។

លោកយាយណែត សៅ

រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា ស្រីម៉ៅ រត់មកនៅជាមួយវណ្ណា ហៅ ត្រេន ១ខែ ហើយ ពួកគេស្រលាញ់គ្នាណាស់ មិនអាចបំបែក បានទេ។ ចាស់ទុំទាំងសងខាងត្រូវតែគិតគូររៀបចំទុក ដាក់ពួកគេឱ្យមានខាន់ស្លាឆាប់ៗទៅ ដើម្បីទុកឱកាសឱ្យ ពួកគេហ៊ានចេញរកស៊ីឱ្យពេញមុខ តែបើអត់ខាន់ស្លា យ៉ាងនេះ គ្នាមិនហ៊ានចេញទៅណាទេ។

លោកអ៊ុក ស៊ីណារ៉ា

គួរបញ្ជាក់ថា សម័យនេះ ករណីកំលោះក្រមុំ ពង្រត់គ្នា ភាគច្រើនជាកម្មកររោងចក្រ ឬសំណង់ ដោយសារតែឪពុកម្តាយយកលុយជាធំ ក៏នាំគ្នាលេង ផ្លូវកាត់ ពុំមែនពួកគេមិនស្គាល់ប្រពៃណី ទំនៀមទម្លាប់បុរាណនោះទេ តែភាគច្រើនចេះរក្សាភក្តីភាព បានល្អ និងគ្រាន់បើជាងកូនអ្នកមានទ្រព្យខ្លះ ដែលម៉ែឪ រៀបការឱ្យគគ្រឹកគគ្រេង លុះមិនបានប៉ុន្មានក៏លែងលះ គ្នា រកប្តីប្រពន្ធថ្មីតែរៀងខ្លួន…”៕

RELATED ARTICLES