Monday, December 23, 2024
Homeព័ត៌មានជាតិប្រពន្ធចោទប្តីបង្ខំរួមភេទ ប្តីថាមកពីប្រពន្ធបញ្ឆឹក

ប្រពន្ធចោទប្តីបង្ខំរួមភេទ ប្តីថាមកពីប្រពន្ធបញ្ឆឹក

ប្តីប្រពន្ធអត់កូន១គូ ពេលឈ្លោះគ្នាយប់ ព្រលប់មិនអស់ចិត្ត ក៏ទាស់ទែងគ្នាពីមុខមេភូមិ និងអ្នកយកព័ត៌មានយើងទៀត ដោយភាគី ប្រពន្ធចាស់ ចោទប្តីក្មេងថា បង្ខំរួមភេទមួយ យប់៣-៤ដង ឯប្តីក៏ឡងវិញថា មកពីប្រពន្ធ រពឹសដៃ ចេះតែបញ្ឆឹកអាអូនតូចរបស់គេ ឱ្យខឹងច្រឡោតទ្រាំមិនបាន ក៏ដោះស្រាយបន្ធូរកំហឹង តែបើប្រពន្ធ កុំប៉ះមានអី!…។

អ្នកស្រីម៉ុម ខេន អាយុ៤៩ឆ្នាំ រស់នៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា កាលនៅក្រមុំ ឪពុកម្តាយបានរៀបចំទុក ដាក់ឱ្យគាត់មានប្តីឈ្មោះជួប ប៊ិន អាយុស្របាលគ្នា ដោយបង្កើតបានកូនម្នាក់ ប៉ុន្តែជាអកុសល កូននោះ ក៏ខូចទៅ ហើយមិនយូរប៉ុន្មាន ប្តីនោះក៏ស្លាប់ទៅទៀត ទុកឱ្យគាត់ធ្លាក់ខ្លួនមេម៉ាយរហូតមក។ ក្រោយមក គាត់ក៏សម្រេចចិត្តយកប្តីទី២ ឈ្មោះពេជ្រ ឃីន អាយុ តិចជាងគាត់១ជួរ (១២ឆ្នាំ) ដែលជាបុរសពោះម៉ាយ ប្រពន្ធលែង និងបានកវែកកឆ្នាំងជាមួយគ្នាជាច្រើនឆ្នាំ កន្លងមក គ្មានកូនតពូជទេ។ តាមពិត គាត់មានស្រុក កំណើតនៅខេត្តស្ទឹងត្រែង ឯណោះទេ តែប្តីទី១មាន ស្រុកកំណើតនៅភូមិនេះ ក៏ចេញមកនៅខាងប្តី ហើយ ក៏ធ្លាប់ត្រូវប្តីទី១នោះ ប្រើអំពើហិង្សាវាយធ្វើបាបជា រឿយៗ។

លោកពេជ្រ ឃីន

គាត់រំព្ញកឱ្យអស់ទៅចុះ កាលនោះសូម្បីគាត់នៅ អាំងភ្លើងពេលសម្រាលកូន ក៏ប្តីវាយបង្ខំរួមភេទដែរ លុះគាត់ទ្រាំមិនបាន ក៏រត់ទៅស្រុកវិញមួយរយៈ ក៏លេចប្តីតាមទៅអង្វរមកវិញ ដោយគេសន្យាថា ឈប់ធ្វើយ៉ាងនេះទៀតហើយ។ ដោយអាណិតកូន ទើបគាត់យល់ព្រមវិលមកវិញ តែជាអកុសល កូនក៏ស្លាប់ ប្តីក៏ស្លាប់ជា បន្តបន្ទាប់ទុកឱ្យគាត់រស់ឯកោគ្មានអ្វីជាបង្អែក។

អ្នកស្រីម៉ុម ខេន បន្តទៀតថា គាត់មេម៉ាយបាន៥ឆ្នាំ មិនខ្ចីវិលទៅ ស្រុកវិញទេ ដោយទ្រាំនៅប្រកបរបររកស៊ីតាមសម្មាអាជីវោ ក៏បានជួប បុរសពោះម៉ាយឈ្មោះពេជ្រ ឃីន ដែលលែងលះប្រពន្ធមកប្រកបរបររក ត្រីតាមដងអូរ ក្នុងភូមិរបស់គាត់។ មុនដំបូងត្រឹមតែរាប់អានគ្នាជាបងប្អូនធម៌ទេ លុះឃើញមុខគ្នារាល់ថ្ងៃយូរៗទៅ ស្រាប់តែប្អូនធម៌សុំស្នេហ៍ ពីគាត់ត្រង់ៗតែម្តង ដោយបង្ហើបថា គេអត់ប្រពន្ធ យូរពិបាកទ្រាំណាស់ និងអាណិតគាត់មេម៉ាយអត់កូន បើយកគ្នាទៅច្បាស់ជាបានកូនបន្តពូជ ជាមិនខាន។ ដោយចិត្តស្រលាញ់គេខ្លះផងនោះ ជាពិសេស ចង់បានកូន គ្រាន់ប្រើនឹងគេ ទើបគាត់យល់ព្រមសែនព្រេនយកប្អូនធម៌នេះជាប្តីទៅ។

អ្នកស្រីម៉ុម ខេន

អ្នកស្រីម៉ុម ខេន បន្តទៀតថា គ្រាន់តែចាប់ផ្តើមផ្សំដំណេកភ្លាម ប្តីទី២នេះ បានបង្ហាញចរិតល្មោភកាមឱ្យឃើញភ្លាម ដោយគេចាប់បង្ខំគាត់ មួយយប់នោះគ្មានបានដេកពួនទេ។ ថ្ងៃក្រោយមកទៀតឱ្យតែលក់ត្រីបាន លុយគេទៅផឹកស៊ីប៉ូវកម្លាំង លុះមកដល់ផ្ទះតែងបង្ខំគាត់៣-៤ដងក្នុង មួយយប់ បើគាត់មិនព្រមឱ្យគេចោទថា ទុកអាម៉្យាងហ្នឹងឱ្យ សហាយ។ ប្តីនេះ ដល់ទៅធ្វើខ្លាំងអ៊ីចឹងពេកទៅ ទើបគ្មាន សត្វលោកណាមកចាប់ជាតិជាមួយគាត់ទេ ធ្វើឱ្យគាត់ ដាច់ពូជ ដែលសព្វថ្ងៃ អាយុជិត៥០ឆ្នាំទៅហើយ ផុតក្តីសង្ឃឹមតែត្រឹមនេះ។
ដោយឡែក លោកពេជ្រ ឃីន អាយុ៣៧ឆ្នាំ ជាប្តីបានឱ្យដឹងថា លោកមិនជំទាស់នឹងការលើកឡើង របស់ប្រពន្ធនោះទេ ព្រោះទោះជាលោកប្រកែក ក៏គ្មានអ្នកស្រុកណាជឿខាងប្តីដែរ គេជឿតែប្រពន្ធ ហ្នឹង។ លោករំព្ញកថា លោកធ្លាប់មានប្រពន្ធដើម ឈ្មោះប្រាក់ ញ៉េប ហើយមិនមែនប្រពន្ធលែងនោះទេ គឺលោកជាអ្នកលែងប្រពន្ធ ដោយសាររកលុយឱ្យនាងនោះ លេងល្បែងស៊ីសង មិនបាន។ ពេលលោកមករកស៊ីចាប់ត្រីដល់ភូមិនេះ ក៏មាននិស្ស័យស្នេហ៍ជាមួយប្រពន្ធ ស្មើម៉ែនេះ និងមើលឃើញពីឆាកជីវិតអភ័ព្វស្នេហ៍ដូចគ្នា ក៏សម្រេចចិត្តចាប់ដៃគ្នាជាប្តី ប្រពន្ធទៅ។ តាមពិតជម្លោះផ្ទៃក្នុងគ្រួសារ ផ្តើមចេញពីប្រពន្ធដែលអាងខ្លួនចាស់ជាងប្តី ជួនក៏ជេរប្រទេច ដៀលត្មះប្តីអីអើអាអញ ចង់ដាច់សាច់។ ប្រពន្ធធ្លាប់ទាំងបណ្តេញ លោកឱ្យចុះចេញពីផ្ទះទៀតផង តែលោកមិនដាច់ចិត្តបោះបង់ចោលក៏ស៊ូទ្រាំរហូត មកទល់ពេលនេះ។

ផ្ទះអ្នកស្រីម៉ុម ខេន

បុរសជាប្តីបន្តទៀតថា យប់ខ្លះបើប្រពន្ធត្រជាក់ចិត្ត តែងដេកឱបអង្អែលបញ្ជឹកអាអូនតូចរបស់ លោកលេង និងសើចឱ្យកក្អឹកធ្វើឱ្យកេរឪចែកស្ទុះ ច្រឡោតក៏ចាត់ចែងបន្ធូរកំហឹង។ លុះពេលលោកកំពុង បន្ធូរតណ្ហា គាប់ជួនប្រពន្ធខ្នក់ចិត្តតែបន្តិច ក៏បញ្ឈប់ ប្តីកណ្តាលទីធ្វើឱ្យលោក ទប់មិនបានក៏ស្រូតដំណើរ ដោយបង្ខំខ្លះៗអ៊ីចឹងទៅ រហូតដល់ត្រើយ ទើបឈប់។ ឯរឿងប្រពន្ធចោទថា បង្ខំធ្វើបាបមួយយប់ ៣-៤ដង នោះ មិនមែនចេះតែយ៉ាងហ្នឹងរាល់យប់នោះទេ គឺ យូរៗម្តង អាស្រ័យបានម្ហូបឆ្ងាញ់ និងត្រូវស្រាស្រឿងៗ តែបើស្រវឹងខ្លាំងដេកដូចងាប់ហើយគ្មានធ្វើអីកើតទេ។ ប្រពន្ធហ្នឹងក៏ខុសដែរ ព្រោះពេលប្តីកំពុងដេក លក់ក៏មកបញ្ឆឹកឱ្យទ្រាំលែងបាន ទោះជាអត់ងងុយ យ៉ាងណាក៏ទ្រាំបម្រើនាង មិនគួរប្រពន្ធនេះ ហែកកេរ្តិ៍ប្តី មិនចេះខ្មាសគេ។

លោកអ៊ាម ភាង

លោកអ៊ាម ភាង មេភូមិខ្យង បានឱ្យដឹងថា កន្លងមក លោកតែងជួយសម្របសម្រួលប្តីប្រពន្ធ នេះឱ្យត្រូវរ៉ូវគ្នាវិញជាហូរហែ ព្រោះលោកមិនលម្អៀង ខាងណាទេ គឺស្មើគ្នាតែម្តង។ ប្តីប្រពន្ធនេះឈ្លោះគ្នាតែ រឿងសម្ងាត់ហ្នឹង ជួនកាលហែកកេរ្តិ៍គ្នាទាំងយប់ផ្អើល អ្នកជិតខាង នាំអំពល់ទុក្ខដល់លោកឯណេះទៀត។

អ្នកស្រីសែន ហាង

អ្នកស្រីសែន ហាង អាយុ៥៦ឆ្នាំ និងនាងរ៉ែម ម៉ុម អាយុ២៥ឆ្នាំ ជាអ្នកជិតខាងបានឱ្យដឹងស្របគ្នាថា ប្តីប្រពន្ធនេះដៀមដាមគ្នាមិនចេះខ្មាសគេទេ ផ្ទុយពីពួកគាត់មានប្តីកេះកៀវដែរ តែមិនហ៊ាននិយាយ ទេ ព្រោះជារឿងកំបាំងដឹងតែគ្នាពីរនាក់។ ជម្លោះអ្នកទាំងពីរនេះ គ្មានគ្រូអាចារ្យណាមកណែនាំអប់រំបានទេ គឺបើយប់ណាត្រូវគ្នា ក៏ស្ងាត់ឈឹងទៅ តែបើមិនត្រូវគ្នា ក៏ដៀលគ្នាទាំងយប់ក្លាយជាទម្លាប់ទៅហើយ។

នាងរ៉ែម ម៉ុម

គួរបញ្ជាក់ថា ប្តីប្រពន្ធទាស់គ្នាពីរឿងប្តីថា មកពីប្រពន្ធបញ្ឆឹកទើបខ្លួនទ្រាំមិនបាន ក៏ឡើងបើកបរ យានអវកាស ឯប្រពន្ធចោទថា បង្ខំគ្មានបានដេកពួន នោះ “អង្គរធំ” ធ្លាប់ចុះផ្សាយជាហូរហែដែរ មិនមែន មានតែតួអង្គពីរនាក់ខាងលើនេះទេ។ ករណីនេះ គឺបណ្តាលមកពីពួកគេ គ្មានកូនគ្រាន់ប្រលែងលេង លុះដល់ពេលយប់ ប្រពន្ធចង់បានកូនក៏លូកដៃទៅ ប្រលែងអាអូនតូចរបស់ប្តី។ ឯប្តីទ្រាំមិនបានក៏ចាត់ ចែងតាមដំណើរទៅ តែបើបង្ខំខ្លាំងពេក ប្រពន្ធចាស់ ទប់មិនជាប់ក៏ច្រានទ្រូងប្តីចេញ ឯប្តីមិនទាន់ដល់ឋានសួគ៌ ក៏ប្រឹងស្រូតទាំងបង្ខំ កើតទៅជាជម្លោះជេរ បញ្ចោរគ្នាកណ្តាលអធ្រាត្រក៏មាន។ ចង់បញ្ចប់បញ្ហា នេះបាន លុះត្រាតែប្តីប្រពន្ធនេះ រកសុំកូនខ្ចីគេមក ចិញ្ចឹម គឺយកទារក ទារិកា នៅបៅទឹកដោះគោ មក បំបៅ ទើបគ្មានឱកាសបញ្ឆឹកគ្នា និងមិនអាចចាប់បង្ខំ បានទៀត ព្រោះរវល់ថែទាំកូនដូចគ្នា…”៕

RELATED ARTICLES