Monday, December 23, 2024
Homeព័ត៌មានជាតិរៀបការរួចក្រពេក ផ្សំដំណេកក្បែរគោ

រៀបការរួចក្រពេក ផ្សំដំណេកក្បែរគោ

ទោះជាគោ បន្ទោបង់លាមក ទឹកនោម ឆ្អេះង៉ោងយ៉ាងណា ក៏វាមិនរំខាន ដល់គូស្វាមីភរិយាថ្មី ដែលមកប្រជ្រៀត ផ្សំដំណេកក្នុងក្រោលក្បែរវានោះឡើយ។ នេះហើយជីវិតគូស្នេហ៍ស្មោះភក្តី ពេល ជួបភាពក្រីក្រត្រដរមិនរួច មិនអាចរក គ្រែពូកខ្នល់ខ្នើយ កង្ហារបក់ ឬម៉ាស៊ីន ត្រជាក់បានឡើយ គឺមានតែក្រោល គោនេះហើយ ជាទ្រនំសុខសាន្ត របស់ពួកគេ…។

នាងកាន់ សុខ អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងដូង ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា រូបនាងជាកូនពៅ ដែលមានតែបង ប្រុសម្នាក់ ឪពុកឈ្មោះកាន់ ជា អាយុ៦៥ឆ្នាំ ម្តាយ ឈ្មោះសួន ស៊ីម អាយុ៦២ឆ្នាំ ជាកសិករ។ បន្ទាប់ពី ឈប់រៀនត្រឹមចេះអានសរសេរមក នាងនៅតែផ្ទះ ជួយធ្វើស្រែចម្ការឪពុកម្តាយ លុះមានវ័យ២០ឆ្នាំ ក៏ចេញទៅធ្វើការរោងចក្រ នៅសង្កាត់កំបូល ដើម្បីរកកម្រៃជួយគ្រួសារដ៏ក្រីក្រ។ នាងទៅធ្វើការឆ្ងាយផ្ទះ ក៏មានទំនាក់ទំនងស្នេហា ជាមួយកំលោះម្នាក់ឈ្មោះស៊យ សំអូន អាយុប្អូននាង១ឆ្នាំ ជាអ្នកភូមិគោកចារ

លោកស៊យ សំអូន និងនាងកាន់ សុខ (កាលថ្ងៃរៀបការ)

ឃុំស្រុកជាមួយគ្នា។ នាងមិនលាក់បាំងអ្វីទេចំពោះ ប្រវត្តិស្នេហ៍នេះ ដោយបញ្ជាក់ថា យប់មួយ ក្រោយពី ចេញពីធ្វើការថែមម៉ោង និងទើបបើកប្រាក់ខែផងនោះ សង្សារបានបបួលនាងទៅរកញ៉ាំស៊ុប និងសាច់គោ អាំងនៅហាងមួយ មិនឆ្ងាយពីរោងចក្រ។ ហេតុតែ និស្ស័យស្នេហ៍ នាងក៏យល់ព្រមទៅតែពីរនាក់គេ ទាំងអារម្មណ៍ភ័យអរៗ ព្រោះមិនដែលដើរចូល គ្នាសោះ។ មុនដំបូង នាងញ៉ាំទឹកក្រូចទេ លុះបន្ទាប់មក ក៏បែរមកញ៉ាំស្រាបៀរ ABC តាមបំណងគូស្នេហ៍ ដែលប្រាប់ថា បានជាជ្រុលផឹកត្រូវកុម្មង់អាធុនថ្លៃ ក្រែងអនាគតងើបត្រដែត។ ត្រូវស្រាបៀរដាក់ទឹកកក ត្រជាក់ស្រេងអស់២កំប៉ុង ក៏ស្ពឹកមុខ ឯសង្សារចេះតែខិតមកជិត និយាយសរសើរនាងថា ស្អាតណាស់ ទន្ទឹមនឹងដៃរបស់គេលូករាវ ឱ្យរសឹប ជួនអង្អែលភ្លៅ ជួនកញ្ចឹងករបស់នាងឡើងព្រឺរោមខ្ញាកៗ។

លោកស៊យ សំអូន និងនាងកាន់ សុខ (រស់នៅក្រោលគោ)

នាងកាន់ សុខ បន្តទៀតថា តាមពិត សមត្ថភាពពួកនាងមិន សមមកផឹកស៊ីបង្ហិនលុយយ៉ាងនេះទេ តែសង្សារថា ចង់ឱ្យវា ឆ្លងតាមអ្នកមាន ព្រោះអ្នកមានផឹក ABC បើផឹកទឹកក្រូច រត់មិន ទាន់គេទេ។ ជាងនេះទៀត បន្ទាប់ពីផឹកក្លែមស្រឿងៗរួចមក ក៏ ឈានដល់ម៉ោង១០យប់ នាងមិនហ៊ានវិលទៅផ្ទះជួលវិញទេ ក៏ ត្រូវសង្សារបបួលឡើងដេកផ្ទះសំណាក់។ នាងគិតថា ពេលនេះ ច្បាស់ជាសង្សារនាងយកព្រហ្មចារីបានមិនខានទេ ទើបនាង ព្យាយាមអង្វរគេថា “បើស្រលាញ់ពិតចាំរៀបការសិនទៅអូន មិនកំណាញ់ខ្លួនទេ តែពេលនេះកុំទាន់អាលអីបង!” ហេតុតែជា ប្រុសមានស្នេហ៍ភក្តី គេក៏មិនបង្ខំនាងដែរ បានត្រឹមដេកឱប និងថើបខ្លះៗ ប៉ុណ្ណោះ រួចក៏លង់លក់យ៉ាងសែនសុខ។ រំលងបាន១អាទិត្យ សង្សារទ្រាំលែងបាន ក៏រំអុកឪពុកម្តាយគេឱ្យចូល ស្តីដណ្តឹងនាងតាមប្រពៃណី ប៉ុន្តែហោរាគន់គូរថា ខែឆ្នាំមិនល្អ ឆុងគ្នា បើយកគ្នាទៅ រកស៊ីមិនឡើង ទើបធ្វើឱ្យរាំងស្ទះដល់សេចក្តីស្នេហា។ ពេលនោះពួកនាងពិបាកចិត្តណាស់ លែងខ្ចីធ្វើការ រោងចក្រ ដោយនាំគ្នាវិលមកស្រុក ត្រៀមធ្វើអត្តឃាតទាំងពីរនាក់ បណ្តាលឱ្យចាស់ទុំទាំងសងខាងទាល់ចំណេះ ក៏ព្រមព្រៀងគ្នា រៀបការខ្នាតតូចឱ្យបានគ្នាជាប្តីប្រពន្ធទៅ។

គ្រោលគោ កន្លែងរស់នៅរបស់គូស្នេហ៍ទាំងពីរ

នាងកាន់ សុខ បន្ថែមទាំងមុខជូរថា គ្រួសារទាំងសងខាង រស់នៅក្រោមខ្ទមស្លឹករខេករខាកដូចគ្នា ស្ទើរតែរកកន្លែងដេក មិនបាន លុះរៀបការរួចរាល់ ម៉ែឪនាងគិតនាំគ្នាដើរចេញពីខ្ទម ដោយប្រគល់គ្រែពួកគាត់ឱ្យប្តីប្រពន្ធនាងផ្សំដំណេក។ តែដោយអាណិតម៉ែឪពេក នាងមិនឱ្យពួកគាត់ចេញទេ ដោយសម្រេចចិត្ត រៀបចំក្រោលគោធ្វើជាកន្លែងផ្សំដំណេកបណ្តោះអាសន្នសិន ដោយប្រមូលកំណាត់ឈើទៅរៀបផ្ទាល់ដី និងបាំងកន្ទេលមួយ ឱ្យគោដេកម្ខាង ពួកនាងដេកម្ខាង។ យប់នោះ នាងបានប្រគល់ ព្រហ្មចារីជូនប្តីសម្លាញ់ដោយមិនស្តាយស្រណោះ ដោយទទួល អារម្មណ៍ថា ទោះជាគោបក់កន្ទុយប៉ះរបាំងកន្ទេល និង ជុះអាចម៍ប៉ក់ៗ ជួនក៏បាញ់នោមឆៗ ឆ្អេះង៉ោងយ៉ាង ណា ក៏មិនរំខានដល់សុភមង្គលស្នេហ៍នេះដែរ។ ជាង១ខែកន្លងមកនេះ ពួកនាងមិនទាន់រកកន្លែងថ្មី បាននៅឡើយ គឺនៅតែដេកក្បែរគោ ហិតក្លិនអាចម៍គោ រាល់យប់ ធ្វើម៉េចបើកើតមកជាកូនអ្នកក្រយ៉ាងនេះ មានតែតស៊ូទៅ។

លោកកាន់ ជា

ដោយឡែក លោកស៊យ សំអូន អាយុ២០ឆ្នាំ ជាប្តី បានឱ្យដឹងថា គេមានឪពុកឈ្មោះស៊យ បឿ ម្តាយឈ្មោះផាង គេមានបងប្អូន៨នាក់ ក្នុងនោះរូបគេជាកូនទី៣។ រឿងស្នេហារវាងរូបគេ និងភរិយា សម្លាញ់នេះ ពិតដូចអ្វីដែលនាងរៀបរាប់មិនបំផ្លើស ទេ គឺកាលធ្វើការរោងចក្របានប្រាក់ខែម្នាក់ ជាង១០០ ដុល្លារដែរ ក៏បបួលគ្នាចូលផឹកម្តងឱ្យស្គាល់ជាតិ ABC និងឡើងផ្ទះសំណាក់ម្តងដែរ ដើម្បីឱ្យជាប់ចំហាយ អ្នកមាន។ គេពិតជាមិនហ៊ានបង្ខំសង្សារមែន ទោះ ជាស្រវឹងស្រឿងៗយ៉ាងណាក៏ដោយ តែក្លិនក្លែប ក្រអូបប្រហើររបស់ស្រីថ្លៃ ធ្វើឱ្យគេទ្រាំលែងបាន ក៏ជម្រាបម៉ែឪឱ្យចូលស្តីដណ្តឹងរៀបការ រហូតដល់ បានសម្រេចដូចបំណង។ អនុស្សាវរីយ៍នារាត្រីទី១ ផ្សំដំណេកក្បែរគោនោះ ទោះមេឃរលំភ្នំរលាយ ក៏គេមិនអាចបំភ្លេចបានដែរ ហើយទោះជាធុំក្លិន អាចម៍ និងទឹកនោមគោ ឆេះឆួលច្រមុះយ៉ាងណាក៏ មិនអាចមករំខានសុភមង្គលស្នេហ៍ របស់ពួកគេបាន ឡើយ។ សព្វថ្ងៃពួកគេត្រូវចូលបម្រើការងាររោងចក្រ វិញ ដោយតាំងចិត្តថា នឹងខំសន្សំលុយសង់ផ្ទះឱ្យ បាននៅសមរម្យ ដោយបំពាក់គ្រែពូកខ្នល់ខ្នើយឱ្យ ដូចផ្ទះសំណាក់ ព្រោះរាសីមនុស្សមើលមិនឃើញទេ អ្វីៗវាចេះពីរៀន មានពីរក។

អ្នកស្រីសួន ស៊ីម

លោកកាន់ ជា និងអ្នកស្រីសួន ស៊ីម ជាឪពុក ម្តាយខាងស្រី បានឱ្យដឹងស្របគ្នាថា កាលកូនស្រី លួចមានសង្សារនោះ ពួកគាត់ភ័យដែរ ខ្លាចពួកគេ លេងផ្លូវកាត់ នាំឱ្យមានផ្ទៃពោះខ្មាសអ្នកស្រុក លុះ ដឹងថា កូនទាំងពីរចេះគោរពប្រពៃណី ក៏ស្រុះស្រួល រៀបការឱ្យទៅ ទោះជាគ្រូទាយថា ខែឆ្នាំមិនល្អក្តី។ រឿងកូនផ្សំដំណេកក្បែរគោនោះ គឺមកពីទាល់ច្រក ខ្ទមវាចង្អៀតពេក ក៏កែច្នៃក្រោលគោ ខណ្ឌជា២ចំណែក ឱ្យគោដេកម្ខាង មនុស្សដេកម្ខាងទៅ លុះព្រឹកឡើង ក៏ឮគេត្អូញរឿងឆ្អេះទឹកនោមគោដែរ តែមិនដឹងធ្វើម៉េច ទេ បើយើងវាក្រ។

អ្នកស្រីចាន់ ស៊ី

អ្នកស្រីចាន់ ស៊ី អាយុ៤០ឆ្នាំ ជាញាតិបានឱ្យដឹងថា ប្តីប្រពន្ធថ្មោងថ្មីនេះកម្សត់កម្រនឹងគ្នាណាស់ តែទោះជាពួកគេដេកក្បែរគោ ក៏ធ្លាប់ស្គាល់រសជាតិ គ្រែពូក ម៉ាស៊ីនត្រជាក់ក្នុងផ្ទះសំណាក់ដែរ គង់តែ អនាគតរកបានកន្លែងស្រួលមិនខាន។
គួរបញ្ជាក់ថា ជីវិតជាការតស៊ូ ថ្ងៃនេះបានយំ ថ្ងៃក្រោយបានសើច ឬយប់នេះ ដេកក្នុងក្រោលគោ យប់ក្រោយដេកក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ហេតុនេះ សូមស្វាមីភរិយាប្រឹងប្រែងរកស៊ីឱ្យមែនទែន ព្រោះ អនាគតនៅវែងឆ្ងាយណាស់ ហើយកុំភ្លេចរឿង “ចៅស្រទបចេក” ក្រដេកនឹងដី ស្លៀកស្រទបចេក លុះក្រោយមកក៏បានឡើងសោយរាជ្យជាស្តេច…”៕

RELATED ARTICLES