Tuesday, December 24, 2024
Homeព័ត៌មានជាតិប្តីកម្ជិលអាំងផេះ ចេះតែក្បាច់បង្កើតកូន

ប្តីកម្ជិលអាំងផេះ ចេះតែក្បាច់បង្កើតកូន

មនុស្សខ្ជិល តែងដេកបែកអាចម៍ថ្ងៃ បើមានខ្យល់រងាបោកបក់ផងនោះ ក៏ប្រមូលសំរាម ឬអង្កាមមកចាក់គរក្រោម គ្រែទុកបំពក់អាំងយកកម្តៅ ក៏ដេកលក់ ស្រួលលែងចង់ក្រោក កើតបានជាពាក្យថា “កម្ជិលអាំងផេះ”។ សព្វថ្ងៃ មនុស្សកម្ជិលអាំងផេះនៅមានមួយៗ ដែរ ដូចជាស្ត្រីម្នាក់នេះ បានចោទប្តីខ្លួនថា ជាមនុស្ស កម្ជិលអាំងផេះ ចេះតែក្បាច់បង្កើតកូន…។

នាងធឿន ឡី អាយុ៣៨ឆ្នាំ រស់នៅភូមិផ្លោច ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ បានរៀបរាប់ថា នាងបានរៀបការជាមួយបុរសម្នាក់ រស់នៅជាមួយគ្នា បនាត្រឹមកូនស្រី១ ក៏ដាច់ដោចគ្នាទៅ។ លុះធ្លាក់ខ្លួន មេម៉ាយមួយរយៈខ្លីឪពុកម្តាយក៏រៀបចំទុកដាក់ឱ្យមានប្តីម្នាក់ទៀត ឈ្មោះសាមេត ហាន អាយុប្អូននាង១ឆ្នាំ ដោយ បង្កើតបានកូន៤នាក់ទៀត សរុប៥នាក់ ទាំងកូនប្តីមុន។ កាល រួមរស់ជាមួយប្តីទី១នោះ ដោយសារតែភាគីម្ខាងៗ សុទ្ធតែនៅក្មេងសេចក្តីខ្ចីគំនិត មិនចេះអត់ឱនឱ្យគ្នា ក៏ឈ្លោះគ្នាមិនស្វាង រហូតចែកផ្លូវគ្នាដើរ។ លុះជួបប្តីទី២នេះ ប៉ះមនុស្សកម្ជិលអាំងផេះ ជាប់លេខ១ប្រចាំភូមិ ដោយ១ថ្ងៃៗ គិតតែផឹកស៊ីជាមួយពួកម៉ាក បនភឿន លុះយប់ជ្រៅទើបមកដល់ផ្ទះ កេះកៀវនាងគ្មានបានដេកពួន។ បើនាងឱ្យក៏ស្ងាត់ទៅ តែបើមិនឱ្យ គេស្រែកឡូឡាទាំងយប់ ធ្វើឱ្យនាងភ័យខ្លាចរត់ទៅដេកផ្ទះម៉ែជារឿយៗ។ លុះនាងរត់ចោលផ្ទះ ប្តីនេះនៅដេកម្នាក់ឯង រហូតថ្ងៃរះផុតចុងឈើមិនទាន់ក្រោកផង។ បើប៉ះរដូវរងាវិញ គេអង្គុយអាំងភ្លើង អត់ចេញទៅរកស៊ី ធ្វើការងារអ្វីទេ ជួនកាលបំពក់ភ្លើងអង្កាមដាក់ក្រោមគ្រែ ដេកអាំងផេះ មិនសូវងូតទឹក។

លោកសាមេត ហាន

នាងធឿន ឡី បន្តទាំងតូចចិត្តថា សព្វថ្ងៃគ្រួសារ នាងរស់នៅក្នុងខ្ទមរខេករខាកឯចុងភូមិ កម្សត់ទុរគត ខ្លាំងណាស់ ដោយត្រូវចេញស៊ីឈ្នួលគេយកប្រាក់ មកទិញអង្ករហូប ព្រោះតែប្តីខ្ជិល។ ស្រែចម្ការមាន ដែរ តែប្តីមិនប្រឹងធ្វើ ជួនកាលធ្វើបានក៏ស្កកអស់ ព្រោះ ខល្ជិទៅទប់ភ្លឺស្រែ បើម៉ែហ៊ានស្តីបន្ទោស ច្បាស់ជាប្តី នាងដែលជាកូនគាត់ ឈ្លោះផ្អើលអ្នកជិតខាងមិនខាន។ ដោយមើលឃើញពីទុក្ខវេទនារបស់នាង ទើបឪពុកម្តាយបង្កើតបានហៅនាងទៅនៅក្បែរ ដោយ ប្រគល់ដីក្រោយផ្ទះមួយដុំ និងកេណ្ឌបងប្អូនឱ្យជួយ រកឈើមកសង់ផ្ទះជ្រកនៅសមរម្យនឹងគេ បានទាំងជួយ ផ្គត់ផ្គង់ចំណីអាហារខ្លះៗទៀតផង ប៉ុន្តែប្តីនេះមិន ដែលមើលឃើញអំពើល្អរបស់ឪពុកម្តាយក្មេក និង បងប្អូនសាច់ថ្លៃទាល់តែសោះ បានត្រឹមបង្ករឿង ឈ្លោះប្រកែកមិនចេះខ្មាសញាតិ។
លោកសាមេត ហាន អាយុ៣៧ឆ្នាំ ជាប្តី បានតបតនឹងសម្តីប្រពន្ធថា លោកទទួលស្គាល់ការលើក ឡើងរបស់ប្រពន្ធ ដែលអួតខ្លួនថា នាងជាជំហរគ្រួសារ និងទម្លាក់កំហុសប្តីថា កម្ជិលអាំងផេះ។ តាមពិត លោកមិនខ្ជិលច្រអូសដូចការចោទប្រកាន់នោះទេ តែមកពីឪក្មេកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្រួសារកូន ចំណែកប្រពន្ធលូកលាន់បន្តិចមិនបាន អាងរត់ទៅ ដេកផ្ទះម៉ែ ទើបលោកយកស្រាធ្វើមិត្ត និងដេកបែក អាចម៍ថ្ងៃ ធ្វើពុតជាខ្ជិលតែម្តងទៅ ឱ្យឆាប់ចប់រឿង។

នាងធឿន ឡី

បុរសជាប្តីបន្តទៀតថា បើប្រពន្ធស្តាប់ម៉ែឪ មើលងាយប្តីបែបនេះ តើឱ្យលោកដោះស្រាយយ៉ាង ម៉េច? ម៉្យាងទៀតពេលខឹងប្តី អាងរត់ចោលផ្ទះបែបនេះ ជួនកាលបើមានប្រុសសង្ហាណាទាក់ទងច្បាស់ជានាងឱ្យដៃគេមិនខាន បានជាស្អប់ប្តី ដៀលប្តីថា កម្ជិលអាំង ផេះបែបនេះ។ បើនាងធ្វើត្រឹមត្រូវ លោកមិនផឹកទេ និងសន្យាប្រឹងប្រែងរកស៊ី មិនដេកតែក្រមួយជីវិតនោះទេ។
បន្ទាប់ពីប្តីទេសនាចប់ នាងធឿន ឡី ក៏សងប្រាវមកវិញថា តើមិនឱ្យនាងរត់ទៅដេកផ្ទះម៉ែយ៉ាងម៉េចបាន បើប្តីនេះស្រវឹង ចូលដល់ផ្ទះកាលណាជេរបញ្ចោរទាញកាំបិតពូថៅគំរាមនោះ? ប្តីនេះគ្មានបានការអីក្រៅពីចេះ តែក្បាច់បង្កើតកូនហ្នឹង គឺឱ្យតែមកពីផឹកវិញឡើងពាក់ហើយ បន្ទាប់មកអស់កម្លាំងក៏ដេកបែកអាចម៍ថ្ងៃ លុះ ក្រោកឡើងក៏ចេញទៅផឹកទៀត គឺ១ខែ ៣០ថ្ងៃផឹករហូត។ ចំណែកនាងវិញ ភ្លឺមិនទាន់ទេ ក៏ចេញដើរស៊ីឈ្នួល ជួលព័ទ្ធគេរកកម្រៃចិញ្ចឹមកូនហើយ តើស្រីណាទ្រាំមិនឈឺចាប់នោះ បើប្តីកម្ជិលរបៀបហ្នឹង?

លោកតាអៀម ធឿន និងលោកយាយបុណ្យ ស៊ីម ជាឪពុកម្តាយខាងស្រី បានឱ្យដឹងស្របគ្នាថា កូនប្រសាម្នាក់នេះអស់ផ្លូវកែហើយ បើនៅតែមិនចោលក្បួនកម្ជិលអាំងផេះ។ នៅភូមិនេះ គេប្រឹងប្រែងធ្វើស្រែ ចម្ការគ្រប់គ្នា ខុសគេតែកូនប្រសាហ្នឹង ដេកស៊ីកម្លាំងប្រពន្ធ និងពឹងផ្អែកលើបន្ទុកពួកគាត់ទៀតផង។ ស្រែ ចម្ការចែកឱ្យហើយមិនប្រឹងប្រែងធ្វើទេ លុះត្រាតែ បងប្អូនទៅជួយដកស្ទូង បានស្រូវបួនដប់ការុង ទុកឱ្យ កិនស៊ី ប៉ុណ្ណឹងហើយនៅមិនត្រូវចិត្តគេទៀត។ គាត់ជាឪពុកក្មេកធ្លាប់ជ្រុលដៃទះកំផ្លៀងកូនប្រសានេះម្តងែដរ ព្រោះវាហ៊ានតមាត់ ដោយសារកាលនោះ ប្រពន្ធ វាសរសៃខ្ចី តែអាប្តីចាប់បង្ខំរហូតធ្លាក់ឈាម លុះ គាត់ទៅឃាត់ វាហ៊ានប្រមាថ ក៏ជ្រុលលើកដៃប្រដៅ ម្តងទៅតែគ្មានបំណងអាក្រក់ទេ។

លោកតាអៀម ធឿន

លោកយាយស៊ុន ភី អាយុ៦៨ឆ្នាំ ជាម្តាយខាង ប្រុសបានឱ្យដឹងថា តាមពិតដន្លងទាំងពីរ ក៏ដូចក្រុមគ្រួសារ ដន្លងស្លូតបូតស្គាល់ខុសត្រូវទេ តែវាចង្រៃ អាកូនបង្កើតរបស់គាត់ហ្នឹង កម្ជិលអាំងផេះមែន។ ការងារស្រែចម្ការមិនប្រឹងទេ វាពូកែតែជាមួយដបស្រា និងពូកែទ្រឹស្តីណាស់ គ្មានអ្នកណានិយាយឈ្នះទេ។ ជួនកាល វាហ៊ានវាយដំប្រពន្ធនៅពីមុខគាត់ លុះគាត់ធ្វើអន្តរាគមន៍ ហ៊ានប្រមាថគាត់ទៀត ទើបគាត់ប្រាប់អាជ្ញាធរឱ្យចាប់យកទៅអប់រំប៉ុន្មានដង ទៅហើយ តែវាមិនរាងចាលសោះ។

លោកយាយស៊ុន ភី

រីឯអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា បុរសសាមេត ហាន ពិតជាពូកែទ្រឹស្តីមែន តែគេមិនអនុវត្ត ដោយមានលេសប្រពន្ធរត់ទៅដេកផ្ទះម៉ែ ទើប គេផឹកបន្លប់ទុក្ខ និងដេកមិនចេញរកស៊ី។ តាមពិត ទោះជាប្រពន្ធនៅជុំគ្នា ក៏បុរសនេះនៅតែផឹក និងដេក ទ្រមក់តែអ៊ីចឹង ទើបជីវភាពគ្រួសារកាន់តែក្រទៅៗ ងើបមិនរួច។
គួរបញ្ជាក់ថា បុរសខាងលើនេះ មិនទាន់ចំប្លង់ កម្ជិលអាំងផេះនោះទេ ព្រោះមិនបានរើសសំរាមមក បំពក់ក្រោមគ្រែ ឯគ្រែនោះត្រូវលើកឱ្យខ្ពស់បន្តិច និង តម្កល់មុខផ្ទះ ចៀសវាងផ្សែងភ្នក់ចូលផ្ទះ។ មនុស្ស អាំងផេះ មកពីចាញ់រងា គឺអាំងមិនរើសរដូវ ទោះជា ខែប្រាំងក៏អាំងដែរ និងដេកហៀរទឹកមាត់កក្លាក់ ក៏ ជាប់ឈ្មោះថា កម្ជិលអាំងផេះ សឹងមានចារទុកក្នុង អក្សរសិល្ប៍ខ្មែរ។ បើមានមនុស្សធុនហ្នឹង បើជា ចាស់ជរាមិនអីទេ ព្រោះបានកូនចៅចិញ្ចឹម តែបើនៅ ក្មេងដេកអាំងផេះរបៀបនេះ នឹងក្រមួយជីវិត…”៕

RELATED ARTICLES