Monday, January 20, 2025
Homeសន្ដិសុខសង្គមប៉ះគ្នាតិចតួច ខលហៅអ្នកមកជួយអន្តរាគមន៍ បែរជាវ៉ៃគ្នាបែកក្បាល

ប៉ះគ្នាតិចតួច ខលហៅអ្នកមកជួយអន្តរាគមន៍ បែរជាវ៉ៃគ្នាបែកក្បាល

ភ្នំពេញ៖ បើករ៉ឺម៉កម៉ូតូបុករថយន្តបើកថយចូលផ្សារស៊ីនជូរីផ្លាហ្សា បណ្តាលឲ្យប៉ះខូចខាត តិចតួចបានហៅអ្នកជួយអន្តរាគមន៍ទាំងសងខាងមកដល់ឈ្លោះប្រកែកគ្នា រហូតបង្កហិង្សា បណ្តាលឲ្យបែកក្បាលបុរសម្នាក់ជាមន្រ្តីនគរបាល និងជនបង្ក៣នាក់ត្រូវឃាត់ខ្លួន ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ២០០៤ ហៅម៉ៃដា នៅខាងក្រោយផ្លូវផ្សារស៊ីនជូរីផ្លាហ្សា ស្ថិតនៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

រថយន្តរងគ្រោះ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2V- 0859 បើកថយចូលផ្សារស៊ីនជូរីផ្លាហ្សា ទិសដៅពីលិចទៅកើត ចំណែករ៉ឺម៉កម៉ូតូបង្កជិះគ្នា២នាក់ បើកក្នុងទិសដៅពីកើតទៅលិច ។

ជនបង្កមាន៣នាក់ទី១-ឈ្មោះ គ្រី វណ្ណៈ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់មីឆានិងបាយឆា ទី២-ងួន ទិន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ និងទី៣-ឈ្មោះ សុខ ពិសិដ្ឋ ភេទប្រុស អាយុ៣១ឆ្នាំ ។ ចំណែកជនរងគ្រោះឈ្មោះកៅ ឧស្សាហៅហុន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរនគរបាល។

តាមប្រភពព័ត៌មានតៃកុងរថយន្តរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរបស់គាត់បើកថយចូលផ្សារ ក៏ត្រូវរ៉ឺម៉កម៉ូតូបើកបុកបណ្តាលអោយរងការខូចខាត ហើយរូបគាត់ក៏បានទៅហៅពូម្នាក់ជានគរបាលចរាចរណ៍នៅក្បែរនោះអោយមកជួយមើល ប៉ុន្តែបុរសជាមន្រ្តីនគរបាលនោះស្លៀកពាក់ស៊ីវិលទេ ស្រាប់តែភាគីបង្កមានគ្នា២នាក់បានហៅបក្សពួកមកម្នាក់ទៀតមកជួយអន្តរាគមន៍បានវាយបុរសដែលជាមន្រ្តីនគរបាលនោះបណ្តាលអោយរងរបួសបែកក្បាល ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា ពេលកើតហេតុគេឃើញជនរងគ្រោះទៅសួរនាំទៅតៃកុងរថយន្ត “ថាម៉េចៗៗនឹង នរណាបុកនរណា” ហើយជនបង្កខាងលើ បាននិយាយថា ប៉ូលិសមែនៗអត់ឯកសណ្ឋានអញ្ចឹង ហើយបុរសម្នាក់ដែល ជិះម៉ូតូមកជួយអន្តរាគមន៍ខាងរ៉ឺម៉កម៉ូតូបានទៅវាយបុរសរងគ្រោះ ដែលជួយមើលខាងរថយន្ត បណ្តាលអោយបែកក្បាល ហើយបុរសជិះរ៉ឺម៉កម៉ូតូ២នាក់ទៀតបានជួយវាយទៅលើជនរងគ្រោះ២-៣ដៃទៀត ដោយសារតែជនបង្ក គ្រី វណ្ណៈ ដែលជាអ្នកវាយនោះមានពាក់ចិញ្ជៀនត្រាទើបបណ្តាលឲ្យជ្រុះចិញ្ជៀនពេលដែលវាយជនរងគ្រោះបែកក្បាលនោះ។ ភ្លាមៗនោះ ប្រជាពលរដ្ឋឃើញជនបង្កជ្រុះចិញ្ជៀន បានជួយរើសចិញ្ជៀនឲ្យហើយបែរជាជនបង្កនិយាយពាក្យមិនសមរម្យដាក់ប្រជាពលរដ្ឋក៏ត្រូវប្រជាពលរដ្ឋ និងអាជីវកផ្ទុះកំហឹងនាំគ្នាព្រួតវាយជនបង្កទាំង៣នាក់បណ្តាលអោយទ្រមខ្លួន ។

បើតាមសំដីជនបង្កឈ្មោះ គ្រី វណ្ណៈ ដែលជិះម៉ូតូមកជួយមិត្តភក្តិបាននិយាយថា ពេលភ្លាមម្ចាស់រថយន្តបានទៅហៅបុរសរងគ្រោះខាងលើ ដែលថាជានគបាលចរាចរណ៍ ហើយបុរសខាងលើបាននិយាយថាពួកឯងនៅអោយស្ងៀមអញជាប៉ូលិស ធ្វើឲ្យគាត់ខឹងខ្លាំងពេកក៏បានវាយមួយដៃទៅលើជនរងគ្រោះ ។

ក្រោយពេលកើតហេតុកំលាំងនគរបាលប៉ុសិ៍្តបាននាំជនបង្កទាំង៣នាក់ទៅប៉ុសិ៍្តកាកាប ដើម្បីសួរនាំ និងឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការដោះស្រាយ ចំណែកជនរងគ្រោះបានទៅព្យាបាលនៅមន្ទីរពេទ្យ ៕

RELATED ARTICLES