Monday, January 20, 2025
Homeសន្ដិសុខសង្គមមិនគួរដល់ថ្នាក់ណឹងសោះ!!! ជម្លោះពាក្យសម្តីតិចតួច បែរជាជ្រុលដៃចាក់ប្តី១កាំបិត ធ្លាយពោះ

មិនគួរដល់ថ្នាក់ណឹងសោះ!!! ជម្លោះពាក្យសម្តីតិចតួច បែរជាជ្រុលដៃចាក់ប្តី១កាំបិត ធ្លាយពោះ

ខេត្តកំពត ៖ ប្តីប្រពន្ធ២នាក់ បានកើតមានទំនាស់ពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ប៉ុន្តែដោយខ្វះការយោគយល់គ្នា ចង់ឈ្នះចង់ចាញ់រៀងៗខ្លួន ទើបធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា បណ្តាលឱ្យស្ត្រីជាប្រពន្ធដែលកំពុងកាន់កូនកាំបិតចិតបន្លែជាប់ដៃ ជ្រុលចាក់ប្តី១ កាំបិត បណ្តាលឱ្យធ្លាយពោះរងរបួសធ្ងន់។

ករណីហិង្សាក្នុងគ្រួសារប្រពន្ធចាក់ប្តី១កាំបិតធ្លាយពោះនេះ បានកើតមានឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

បុរសរងគ្រោះជាប្តី ដែលត្រូវប្រពន្ធចាក់១កាំបិតធ្លាយពោះ មានឈ្មោះឈុន ភេន អាយុ៣៨ឆ្នាំ មុខរបរចុះទូកនេសាទ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ មានឈ្មោះឈិន សម្បត្តិ អាយុ៣៥ឆ្នាំ មុខរបរមេផ្ទះ។ ប្តីប្រពន្ធអ្នកទាំង២ មានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសរងគ្រោះជាប្តី ទើបនឹងត្រឡប់មកពីចុះទូកនេសាទវិញ លុះមកដល់ផ្ទះ ស្រាប់តែកើតមានជំលោះពាក្យសម្តីជាមួយប្រពន្ធបន្តិចបន្តួច ប៉ុន្តែដោយសារតែភាគីប្តីប្រពន្ធសុទ្ធតែចង់ឈ្នះរៀងខ្លួន ដោយគ្មានអ្នកណា ម្នាក់ព្រមចុះចាញ់ ទើបធ្វើឱ្យទំនាស់ពាក្យសម្តី ក្លាយជាការប្រតាយប្រតប់គ្នា ស្របពេលនេះ ស្ត្រីជាប្រពន្ធកំពុងកាន់កូនកាំបិតចិតបន្លែនៅក្នុងដៃស្រាប់ផង ក៏ជ្រុលដៃទៅចាក់ប្រហារប្តី១កាំបិតចំពោះ បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ បុរសរងគ្រោះជាប្តី ត្រូវបានក្រុមគ្រួសារ ប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីសង្គ្រោះជីវិត ប៉ុន្តែដោយឃើញសភាពរបួសធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ បានសម្រេចបញ្ជូនបន្តទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញវិញ។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធត្រូវបានសមត្ថកិច្ចចុះចាប់ឃាត់ខ្លួននាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់បានឆ្លើយសារភាពថា នាងពិតជាបានចាក់ប្តី១កាំបិតចំពោះ បណ្តាលឱ្យរងរបួសធ្ងន់មែន ដោយនៅមុនពេលកើតហេតុ ខណៈដែលនាងកំពុងធ្វើម្ហូប ប្តីទើបនឹងត្រឡប់មកពីចុះទូកវិញ បានកើតមានទំនាស់ពាក្យសម្តីគ្នា និងបានប្រតាយប្រតប់គ្នា របៀបលេងសើច ក្នុងនាមជាប្តីប្រពន្ធ ទើបជ្រុលដៃធ្វើឱ្យប្តីរងរបួសតែម្តង តាមពិតនាងគ្មានចេតនាចង់ឱ្យប្តីរងរបួសនោះទេ។

ស្ត្រីសង្ស័យជាប្រពន្ធ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕​

RELATED ARTICLES