Tuesday, December 24, 2024
Homeព័ត៌មានជាតិឃើញប្រពន្ធដេកជាមួយក្លើ ប្តីក្អកបង្អើល

ឃើញប្រពន្ធដេកជាមួយក្លើ ប្តីក្អកបង្អើល

បុរសជាប្តីខ្លះ បើសិនជាទាន់ប្រពន្ធ ដេកឱបសហាយច្បាស់ជាផ្ទុះកំហឹង ទាញកាំបិតពូថៅ រម្ងាប់កំហឹងនោះមិនខាន ដោយមិនខ្លាចគុកច្រវាក់។ ផ្ទុយទៅវិញ បុរសកម្សោយម្នាក់នេះ ទាន់ប្រពន្ធដេក រួមរ័កជាមួយក្លើលើផ្ទះ ឯខ្លួនដេកខាងក្រោម មិនហ៊ានធ្វើអ្វីគេ បានត្រឹមក្អក ឃូស!ៗ បង្អើលអ្នកទៅកៀងទាអាឡេវ ហើយទីបំផុត គេពង្រត់គ្នាទៅបាត់…។

លោកមាស ប៉ូ អាយុ៤៦ឆ្នាំ រស់នៅភូមិស្ទឹងកែវ ឃុំដំរីផុង ស្រុកទឹកឈូ ខេត្តកំពត បានរៀបរាប់ថា លោក កើតក្នុងត្រកូលកសិករមួយដែលអភ័ព្វស្នេហ៍ ព្រោះតែ ប្រពន្ធមិនស្មោះត្រង់។ កាលពីអាយុ២៥ឆ្នាំ លោកបាន រៀបការជាមួយនាងក្រមុំម្នាក់ឈ្មោះសិទ្ធ ណាវី អាយុស្របាលគ្នា និងបានរួមរស់ជាមួយគ្នាបង្កើតបានកូន៤នាក់ សុទ្ធតែស្រីទាំងអស់។ មុនដំបូង ប្រពន្ធនេះស្មោះត្រង់នឹងប្តីណាស់ លុះចូលដល់វ័យជាង៤០ឆ្នាំ កំពុងពេញកម្លាំង ស្រាប់តែប្រពន្ធបែកគំនិតផិតក្បត់ លួចមាន ប្រុសសហាយមិនក្រែងចិត្តប្តី។ ប្រុសសហាយរបស់ នាងឈ្មោះជួន ចៀន អាយុស្របាលលោកដែរ និងជា មនុស្សមានប្រពន្ធ និងកូន៤នាក់ដូចគ្នា ជាពិសេស ឈ្មោះចៀន និងរូបលោកជាក្លើជិតស្និទ្ធ រស់នៅផ្ទះជិត គ្នា។ ដោយសារតែរូបលោកមានចរិតស្លូតបូតពីកំណើត ជាហេតុនាំឱ្យប្រពន្ធមើលងាយ ឯក្លើនោះ ក៏ហ៊ានលូក ថ្លើមមិត្តមិនខ្លាចនរករកាដែក។ ទោះបីជាប្រពន្ធប្រព្រឹត្ត ខុសគន្លងប្រពៃណីក្តី ក៏លោកមិនដែលប្រើអំពើហិង្សា អ្វីដែរ បានទាំងបើកសិទ្ធិឱ្យប្រពន្ធនិងក្លើនោះយកគ្នា ទៀតផង។

លោកមាស ប៉ូ

លោកមាស ប៉ូ រំព្ញករឿងដើមថា កន្លងមក លោក និងក្លើចៀន បើមានការអ្វីសំខាន់តែងជួយគ្នា បើចេញទៅ ធ្វើការឆ្ងាយ ក៏ទៅជាមួយគ្នាដែរ។ ជួនកាល ក្លើនោះ ហៅ លោកទៅផឹកក្លែមនៅផ្ទះរបស់គេ ជួនកាលទៀត លោក អញ្ជើញក្លើមកផឹកផ្ទះខ្លួនវិញ និងចូលចិត្តស្រា-ស ឬ ស្រាថ្នាំ ក្លែមនឹងម្ហូបដែលប្រពន្ធធ្វើឱ្យ មិនសូវស្គាល់ ស្រាបៀរអ្វីទេ ព្រោះស្រាបៀរសាបពេក ផឹកមិនឆ្ងាញ់ ដូចស្រាថ្នាំ។ ពេលផឹកស្រវឹងម្តងៗ លោកដេកលែង កម្រើក ជួនស្រវឹងដេកផ្ទះក្លើ ជួនកាលស្រវឹងនៅផ្ទះខ្លួន ឯង ក៏ដេកអង្រឹងលង់លក់ក្រោមផ្ទះ។ លុះយូរៗទៅ ស្រាប់តែក្លើចៀន និងប្រពន្ធលោកលួចខូចគ្នា ព្រោះតែ ប្រពន្ធចេះផឹកដែរ លុះប្តីដេកលក់អស់អីក្លែម នាងនោះ ក៏ដឹកដៃក្លើទៅក្លែមម្ហូបស្រស់ ក្នុងបន្ទប់។

នាងហាច ធា​ (ជាប្រពន្ធក្រោយ)

លោកមាស ប៉ូ បន្តទៀតថា ពួកគេលួចខូចគ្នាជិត១ឆ្នាំ ទើបលោកដឹង តែចាប់ភ័ស្តុតាងមិនបាន ក៏ធ្វើជាទិញ ស្រា-ស២លីត្រ និងឆាជ្រក់ស្ពៃ បបួលក្លើនោះមកក្លែម។ ដើម្បីតាមដានរកការពិតឱ្យឃើញ លោកផឹកតិចតួចទេ ក៏ពុតធ្វើស្រវឹងដើរទ្រេតទ្រោត រួចប្រះដេកលើអង្រឹង ក្រោមផ្ទះទៅ។ ចំណែកក្លើ និងប្រពន្ធលោកក៏ផឹកតិចតួច ដែរ លុះដឹងថា លោកដេកលែងកម្រើក ក៏ដឹកដៃគ្នាឡើង លើផ្ទះ លេងល្បែងស្នេហ៍ក្តៅសាច់ថ្ងួចថ្ងូរឱ្យរហ៊ឹះ!។ ពេលនោះ លោកកាន់ពិលមួយលបមើលពួកគេ តែមើលមិនឃើញក៏ក្អកឃូស! បង្អើលគូសហាយឱ្យ ភ្ញាក់ខ្លួន ប៉ុន្តែ ពួកគេមិនទាន់ដល់ត្រើយ ទោះជាក្អកយ៉ាងណាក៏មិនព្រមឈប់។ ភ្លាមនោះ លោកចុចពិលភ្លែត ក៏ឃើញពួកគេទាំងពីរអាក្រាតននលគក លុះដឹងថា ប្តីទាន់ ទើបម្នាក់ៗស្ទុះចែកផ្លូវគ្នា ទាំងស្លន់ស្លោ។ ទោះជាតាម ទាន់យ៉ាងនេះក្តី ក៏លោកបានត្រឹមណែនាំប្រពន្ធឱ្យ ឈប់ផិតតែប៉ុណ្ណោះ ប៉ុន្តែ ឆ្កែកន្ទុយខ្វៀននៅតែខ្វៀន ដដែល ដោយពួកគេឧស្សាហ៍ណាត់ជួបគ្នា រហូតដល់ អ្នកស្រុកនិយាយដើមហុយទ្រលោម។

នាងហាច ធា និងលោកមាស ប៉ូ ជាមួយកូនៗ

លោកមាស ប៉ូ បន្ថែមទៀតថា ដោយសារតែ អាម៉ាស់មុខខ្លាំងពេក ក្លើ និងប្រពន្ធក្បត់នោះ ក៏ពង្រត់ គ្នាទៅបាត់ រយៈពេល១ឆ្នាំមិនឃើញត្រឡប់មកវិញ លោកក៏ដាក់ពាក្យបណ្តឹងសុំលែងលះ ហើយសម្រេច ចិត្តយកប្រពន្ធក្រោយម្នាក់ទៀតស្អំបេះដូង មិនឱ្យ ចាញ់ចិត្តគេ។ ប្រពន្ធទី២នេះ ឈ្មោះហាច ធា អាយុ ប្អូនលោក១០ឆ្នាំ ជាស្ត្រីមេម៉ាយកូន៣ ដែលប្តីបែក ចិត្តទៅយកប្រពន្ធចុង។ នាងឈឺចិត្តនឹងប្តី ដូចរូបលោក ដែលឈឺចិត្តនឹងប្រពន្ធដែរ ក៏ត្រូវរ៉ូវសែនព្រេន យកគ្នាជាប្តីប្រពន្ធ និងសង្ឃឹមថា នឹងទទួលបានសុភមង្គល មិនដូចមុនឡើយ។
ដោយឡែក នាងហាច ធា អាយុ៣៦ឆ្នាំ ជាប្រពន្ធក្រោយ បានឱ្យដឹងថា នាងធ្លាប់មានប្តីមុនឈ្មោះ សួន ចន្ថា អាយុស្របាលគ្នា ដោយបង្កើតបានកូន៣ នាក់ ដោយមានស្រុកកំណើតនៅភូមិធាយ ឃុំវត្តអង្គខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត ក្រោយមក ប្តីនោះខិលខូចលួចមានប្រពន្ធចុង ក៏ឈានដល់ការ ចែកផ្លូវគ្នាដើរទៅ។

នាងមេម៉ាយមួយរយៈខ្លី ក៏បាន ជួបលោកមាស ប៉ូ ដែលប៉ះប្រពន្ធផិតរត់តាមសហាយ ក៏មាននិស្ស័យជាមួយគ្នា ទើបនាងបើកផ្លូវឱ្យគាត់ចូលស្តីដណ្តឹងតាមប្រពៃណី និងបានបាចផ្កាស្លាត្រឹមត្រូវ មិនលេង ឆក់កណ្តៀតដូចគេទេ។ នាងបានមករួមរស់ជាមួយប្តីទី២ នេះ បានជាង១ខែ ហើយដោយទទួលស្គាល់ថា បានក្សេមក្សាន្តទាំងកាយទាំងចិត្ត មិនគ្រាំគ្រាវេទនាទ្រូងដូចប្តីទី១នោះទេ។

អ្នកស្រីឈាង មឿន

អ្នកស្រីឈាង មឿន អាយុ៤៦ឆ្នាំ ជាបងថ្លៃលោកមាស ប៉ូ និងអ្នកស្រុកមួយចំនួន បានឱ្យដឹងស្របគ្នាថា នាងសិទ្ធ ណាវី មិនគួរធ្វើយ៉ាងនេះទេ ព្រោះប្តីនៅជ្រងោដេកអង្រឹងក្រោមផ្ទះ បែរជានាងហ៊ានដឹកដៃក្លើសហាយ ទៅរួមរ័កគ្នាលើផ្ទះ។ លុះប្តីតាមទាន់ចុចពិលឃើញក៏រត់ចែកផ្លូវគ្នា ឯប្តីនេះ ស្លូតពេក បានត្រឹមក្អកបង្អើល តែបើក្រៅពីលោកប៉ូ ប្រហែលកាំបិតពូថៅស៊ីក្បាលគូសហាយនោះទៅហើយ។
អ្នកយកព័ត៌មានយើងមិនអាចទាក់ទងសុំការបំភ្លឺពីនាងសិទ្ធ ណាវី និង លោកជួន ចៀន បានឡើយ គ្រាន់តែដឹងថា អ្នកទាំងពីរនេះ ពង្រត់គ្នាទៅចោលប្តី ចោលប្រពន្ធកូន ទៅសំងំធ្វើកម្មករសំណង់នៅទីក្រុង មិនហ៊ានចូលស្រុក ព្រោះតែអ្នកភូមិនិយាយដើមហុយទ្រលោម។
សូមបញ្ជាក់ថា ករណីបុរសជាប្តី បានត្រឹមក្អកបង្អើលពេលឃើញប្រពន្ធរួមភេទ ជាមួយសហាយបែបនេះ សម្រាប់មនុស្សមួយចំនួនថា ប្តីនេះអន់បំផុតឃើញនឹងភ្នែកហើយ តែមិនហ៊ានធ្វើអីគេ។ ប៉ុន្តែ ចំពោះអ្នកចេះពិចារណាវែងឆ្ងាយ បានសរសើរបុរសនេះថា មាន ភាពអត់ធ្មត់កម្ររកបាន ស៊ូលះបង់ប្រពន្ធឱ្យក្លើ ដែលជាគំរូដ៏ល្អនាំមកនូវ ភាពសុខស្ងប់តាមមាគ៌ាពុទ្ធនិយម…”៕

RELATED ARTICLES