Saturday, November 23, 2024
Homeតារាខ្មែរមាន សូនីតា ជួបឪពុកដោយចៃដន្យ

មាន សូនីតា ជួបឪពុកដោយចៃដន្យ

កន្លងមក តារាតូចច្រឡឹង កញ្ញាមាន សូនីតា បានរៀបរាប់ប្រាប់មិត្តភក្តិថា នាងតូចចិត្តដែល មិនបានរស់នៅជួបជុំគ្រួសារដូចគេឡើយ ដោយសារតែឪពុកម្តាយនាងបានបែកបាក់គ្នា តាំងតែពីនាងនៅតូចម៉្លេះ ទើបបាត់បង់ភាពកក់ក្តៅ មិនដូចគ្រួសារ អ្នកដទៃទៀតឡើយ។ សូនីតា ថែមទាំងគេង ស្រមៃចង់ជួបមុខឪពុកនាង រាល់រាត្រីទៀតផង។ ប៉ុន្តែពេលនេះ សុបិនរបស់ស្រីស្អាតរូបនេះ បានក្លាយជាការពិតហើយ ព្រោះសូនីតា និងឪពុកនាងបានជួបគ្នា ដូចបំណងនៅថ្ងៃមង្គលការប្អូនស្រី អ្នកនាងចន ចន្ទ័លក្ខិណា នៅកោះពេជ្រ កាលពីរាត្រីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ដោយមានការណែនាំ ពីម្តាយអ្នកនាងចន ច័ន្ទលក្ខិណា ទៀតផង ដើម្បីឱ្យអ្នកទាំងពីរបានជួបគ្នា។ ម្តាយអ្នកនាងចន ច័ន្ទលក្ខិណា បានហៅឪពុកសូនីតា ដែលជិះឡានទំនើបនោះ មកជួបកូនស្រី ហើយអ្នកទាំងពីរបានសំណោះសំណាលគ្នារយៈពេលខ្លីប៉ុណ្ណោះ ហើយសូនីតា បែបក្រៀមក្រំទឹកមុខទៅវិញ។
តាមការឱ្យដឹងពីម្ចាស់កម្មវិធីមង្គលការ បានឱ្យដឹងថា សូនីតា និងឪពុកនាងមិនសូវបានជួបជុំគ្នាទេ តាំងពីម្តាយនាងលែងលះគ្នាមក អីចឹងហើយបានជាឪពុកនិងកូន មិនសូវបានស្និទ្ធស្នាលគ្នាបែបនេះ តែយ៉ាងណា នៅរាត្រីនោះ សូនីតា សប្បាយចិត្តដែលបានជួបឪពុកនាងជាមន្ត្រីធំនោះ។
មហាជនរង់ចាំមើលថា ក្រោយបានជួបឪពុកមួយភ្លែតហើយ សូនីតា ស្រស់ថ្លាឡើងវិញ ឬនៅតែក្រៀមស្រពោនឱរ៉ាទៀត?…”                                                                                                                                                                 ហ៊ឹម វិចិត្រ

13606466_1126711150720803_5567432516169827197_n

13590310_1126015140790404_2787357536516250156_n

13718713_1133834833341768_5263665484805942708_n

13709973_1137533152971936_4439400393269214170_n

13417570_1106325622759356_6727220978757914968_n

RELATED ARTICLES