Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិCVEA រៀបចំ​វេទិកា​សា​ធា​រណៈ​លើ​វិស័យ​អចលន​ទ្រព្យ​ជា​លើក​តំបូង

CVEA រៀបចំ​វេទិកា​សា​ធា​រណៈ​លើ​វិស័យ​អចលន​ទ្រព្យ​ជា​លើក​តំបូង

ភ្នំពេញ ៖ សមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំវេទិកាសាធារណៈលើវិស័យអចលនទ្រព្យជាលើកតំបូងនៅកម្ពុជា ដើម្បីអ្នករកទទួលទានក្នុងវិស័យនេះបានយល់ដឹងពីមូលដ្ឋានច្បាប់នានា ទាក់ទងនឹងការអភិវឌ្ឍក្នុងវិស័យនេះ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ កក្កដានេះថា នេះជាវេទិកាសាធារណៈ ជាលើកតំបូង ដែលសមាគមរៀបចំឡើង ដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំ ណង់ មកបង្ហាញដើម្បីឲ្យអ្នករកទទួលទាន ក្នុងវិស័យអចលនទ្រព្យបានដឹងពីច្បាប់បទដ្ឋានគតិយុត្តិមួយចំនួនទាក់ទងនឹងវិស័យនេះ ដូចជាបើពុះដីឡូត៍លក់ត្រូវសុំច្បាប់បែបណាខ្លះ បើសុំអាជ្ញាប័ណ្ណសាងសង់ខុនដូ ត្រូវមាននិតិវិធីអ្វីខ្លះ និងបើសាងសង់បុរីត្រូវមានលិខិតនិងឯកសារអ្វីខ្លះជាដើម។

8

លោកបន្តថា លើសពីនេះក្រុមហ៊ុនជំនាញវិស័យអចលនទ្រព្យ ក៏ចង់ដឹងព៌តមានមួយចំនួនទាក់ទងការអភិវឌ្ឍន៍វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបច្ចុ  ប្បន្នផងដែរថា មានស្ថានភាពបែបណា ទីផ្សារលក់កំពុងមានសភាពដូចម្តេច ដើម្បីយើងរកវិធានការណ៍ឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា។

វេទិកាសាធារណៈនេះនឹងមានវាគ្មិនដ៏សំខាន់មួយរូបទៀត គឺឯកឧត្តមសុក ស៊ីផាន់ណាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា ធ្វើបទបង្ហាញពីបទដ្ឋានច្បាប់គតិយុត្តិដល់អ្នកចូលរួមផងដែរ។

លោកគីម ហ៊ាងបានបន្តថា វេទិកាសាធារណៈនេះនឹងប្រារពធ្វើនៅសណ្ឋាគារសូហ្វីតែល ដែលរំពឹងថានឹងមានអ្នករកស៊ី អ្នកវិនិយោគ និងក្រុមហ៊ុនភ្នាក់ងារអចលទ្រព្យចំនួន២៥០នាក់ចូលរួម។

លោកហាក់ វិរិទ្ឋនាយកលេខាធិការដ្ឋានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារ អចលនវត្ថុកម្ពុជាបានថ្លែងថា វេទិកាសាធារណៈនេះនឹងប្រារពធ្វើនៅថ្ងៃទី១៨ សីហា ខាងមុខនេះ ដោយរំពឹងថានឹងមានអ្នកចុះឈ្មោះចូលរួមចំនួន២៥០នាក់ ដែលជាសមាជិកសមាគម និងអ្នកស្ថិតនៅក្រៅសមាគមក៏អាចចូលរួមបាន ប៉ុន្តែអ្នកមិនមែនជាសមាជិកសមាគមត្រូវបង់ប្រាក់ចន្លោះពី៥០ទៅ៧០ដុល្លារ ដើម្បីមានសិទ្ឋិចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។

លោកបន្តថា រហូតមកទល់ពេលនេះ សមាគមមិនទាន់ទទួលបានអ្នកចុះឈ្មោះច្រើននៅឡើយទេ ដោយសារការផ្សព្វផ្សាយជាផ្លូវការពីវេទិកានេះមិនទាន់បានចាប់ផ្តើមនៅឡើយ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES