Tuesday, April 30, 2024
Homeព័ត៌មានជាតិរោមប្រដាប់ភេទ គួរកោរឬមិនគួរកោរ?

រោមប្រដាប់ភេទ គួរកោរឬមិនគួរកោរ?

ភ្នំពេញ ៖ នារីវ័យក្មេងរូបស្រស់ម្នាក់ ដែលល្បីល្បាញក្នុងបណ្តាញសង្គមពាក់ព័ន្ធការពន្យល់ បកស្រាយអំពីបញ្ហាខុសភាពផ្លូវភេទនោះ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ចោញវីដេអូឃ្លីបថ្មីមួយទៀត ពន្យល់ពីបញ្ហាសុខភាពផ្លូវភេទ ដោយលើកឡើងនូវប្រធានបទ “រោមប្រដាប់ភេទ តើគួរកោរ ឬមិនគួរកោរ?” ដែលបានធ្វើឱ្យមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ដោយមានការចែករំលែក (Share) តៗគ្នាជាច្រើនផងដែរ។

កញ្ញាខែធើរីន ហាររី (Catherine Harry) ហៅខែត (Cath) វ័យ២០ឆ្នាំ បានសរសេរក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលមានឈ្មោះថា “A Dose of Cath” ថា “គួរកោរ ឬមិនគួរ? នេះគឺជាសំណួរដែលខ្ញុំឧស្សាហ៍ទទួលបាន។ តាមពិតទៅ កោរឬមិនកោរ មិនមានអ្វីខុសទេ គ្រាន់តែថា តើមួយណាប្រសើរជាង? វីដេអូនេះ នាំមកជូនអ្នកទាំងអស់គ្នា ដោយ Healthogo, by Healthtime កុំភ្លេចសាកល្បងប្រើ app នេះណា៎! វីដេអូនេះ គឺជាការសហការជាមួយនឹង Healthogo, by Healthtime ដែលជា App មួយ ដែលទាំងអស់គ្នាអាចប្រើបាន ដើម្បីស្វែងរកគ្លីនិក និងមន្ទីរពេទ្យឯកទេស ដែលអាចទុកចិត្តបាន…”។

ជាមួយនេះ កញ្ញាខែធើរីន ហាររី ក៏បានថ្លែងតាមរយៈវីដេអូឃ្លីប ដែលមានរយៈពេល២នាទីនិង២៨វិនាទី បកស្រាយពន្យល់អំពីចម្ងល់ ថា “តើគួរឬមិនគួរ កោរប្រដាប់ភេទ?” ដែលមានខ្លឹមសារថា “សួស្តីអ្នកទាំងអស់គ្នា ខ្ញុំខែត! សំណួរមួយដែលអ្នកទាំងអស់គ្នាឧស្សាហ៍ផ្ញើមកសួរ គឺទាក់ទងនឹងរោមប្រដាប់ភេទ តើគួរកោរ ឬក៏មិនគួរកោរ? មនុស្សយើងចាប់ផ្តើមមានរោមប្រដាប់ភេទនៅពេលដែលពេញវ័យ។ តាមទ្រឹស្តីរបស់វិទ្យាសាស្ត្រ បានបញ្ជាក់ថា រោមប្រដាប់ភេទនេះ គឺជាការបង្ហាញទៅដល់អ្នកដែលមានភេទផ្ទុយគ្នាថា យើងដល់វ័យអាចបន្តពូជបានហើយ។ បើតាមការស្រាវជ្រាវរបស់និស្សិតនៅសហរដ្ឋអាមេរិក មានមនុស្សស្រី៩៦នាក់ និងមនុស្សប្រុស៨៧នាក់ ដែលធ្លាប់កាត់ ឬក៏កោររោមប្រដាប់ភេទ។ អ្នកខ្លះយល់ថា ការកោររោមប្រដាប់ភេទនេះ គឺងាយស្រួលនៅក្នុងការរួមភេទ ហើយវាមានអនាម័យជាង ប៉ុន្តែរោមប្រដាប់ភេទមានផលប្រយោជន៍ច្រើនណាស់។ អ្នកដែលកោររោមប្រដាប់ភេទមួយចំនួន សម្រេចចិត្តកោរ ដើម្បីឱ្យមានអារម្មណ៍ល្អចំពោះខ្លួនឯង ជាពិសេសនៅពេលដែលរួមភេទ”។

កញ្ញាខែត បានបន្តថា “បើតាមការស្រាវជ្រាវការមិនកោររោមប្រដាប់ភេទ គឺមានអនាម័យជាងការកោរទៀត។ រោមប្រដាប់ភេទ ជួយការពារប្រដាប់ភេទពីការកកិត និងការឆ្លងរោគផ្សេងៗ នៅពេលដែលយើងកោររោមប្រដាប់ភេទនោះចេញ វាអាចធ្វើឱ្យមានការមុត ជាពិសេសបើសិនជាឡាមនោះមិនល្អ ដែលអាចធ្វើឱ្យងាយឆ្លងមេរោគផ្សេងៗ រួមទាំងជំងឺកាមរោគផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ នៅពេលដែលយើងកោររោមប្រដាប់ភេទហ្នឹង រោមដែលដុះមកក្រោយហ្នឹង អាចកប់ជាប់ នៅក្រោមស្បែក អាចធ្វើឱ្យមានការរមាស់ ឬចេញកន្ទួល។ តួនាទីមួយរបស់រោមប្រដាប់ភេទ គឺបញ្ចោញអ័រម៉ូនហ្វេរ៉ូម៉ូន ដែលជាអ័រម៉ូន ទាក់ទាញអ្នកដែលនៅជុំវិញខ្លួនយើងនេះ មានន័យថា អ័រម៉ូនហ្វេរ៉ូម៉ូននេះ គឺទាក់ទាញអ្នកដែលមានភេទផ្ទុយគ្នា សម្រាប់អ្នកដែលស្រលាញ់ភេទផ្ទុយគ្នា និងភេទដូចគ្នា សម្រាប់អ្នកដែលស្រលាញ់ភេទដូចគ្នា។ អីចឹងរោមប្រដាប់ភេទនេះ អាចជួយឱ្យយើងកាន់តែមានភាពទាក់ទាញទៀត។ រោមប្រដាប់ភេទ មិនមែនជាអ្វីដែលអាក្រក់ទេ សំខាន់គឺយើងត្រូវរក្សាអនាម័យឱ្យបានល្អ”។

កញ្ញា Cath បានបន្តទៀតថា នៅក្នុងរឿងអាសអាភាស តួស្រីភាគច្រើន គឺអត់មានរោមប្រដាប់ភេទទេ ប៉ុន្តែតាមពិតទៅ វាគឺជាធម្មជាតិទេ ប៉ុន្តែប្រសិនជាទាំងអស់គ្នាសម្រេចចិត្តកោររោមប្រដាប់ភេទ ក៏មិនមានអីខុស ឬក៏ ចង្រៃអីដែរ តែត្រូវចាំថា ប្រើឡាមដែលស្អាត មិនមានច្រែះ ហើយកោរស្របនឹងទិសដៅ រោមដែលដុះ កុំកោរបញ្ច្រាសរោម ព្រោះវាអាច ធ្វើឱ្យមុត  ហើយកុំកោរទាំងស្ងួត ត្រូវប្រើក្រែមសម្រាប់កោរ ហើយត្រាំទឹកឱ្យរោមនោះទន់ ហើយសើមសិនហើយ បើបករោមប្រដាប់ភេទវិញ ក៏ត្រូវតែប្រយ័ត្នដែរ…។ អរគុណដែល បានមើល ហើយកុំភ្លេច Comment, Share, Like ផង…”៕

RELATED ARTICLES