Tuesday, April 30, 2024
Homeសង្គម និងជីវិតពុទ្ធោចៅ!!! តាមិននៅ ហេតុម្តេចលេងដែកកេះ ឆេះផ្ទះតាហ្មត់

ពុទ្ធោចៅ!!! តាមិននៅ ហេតុម្តេចលេងដែកកេះ ឆេះផ្ទះតាហ្មត់

ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសតូចម្នាក់ បានកាន់ដែកកេះមកកេះលេង ធ្វើឱ្យកើតជា អគ្គិភ័យឆាបឆេះផ្ទះជីតារបស់ខ្លួនយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិរោលជ្រូក ឃុំជប់វារី ស្រុកព្រះនេត្រព្រះ។

លំនៅឋានដែលទទួលរងការឆាបឆេះនេះ មានទំហំ៥ម៉ែត្រ គុណនឹង៤ម៉ែត្រ សង់អំពីឈើ ប្រក់ស័ង្កសី ជាកម្មសិទ្ធិរបស់បុរសឈ្មោះណែម ឆៃ អាយុ៥១ឆ្នាំ។

យោងតាមរបាយការណ៍របស់មូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះបុរសឈ្មោះ ណែម ឆៃ ហើយភ្លាមនោះ ប្រជាពលរដ្ឋជិតខាងខ្លះជួយជះទឹកពន្លត់ ខ្លះបានរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីជួយួពន្លត់ភ្លើង។ បន្ទាប់មក សមត្ថកិច្ចក៏ចុះដល់ទីតាំងកើតហេតុ និងបានសហការគ្នាជាមួយប្រជាពលរដ្ឋធ្វើការពន្លត់ភ្លើង រហូតរលត់ទៅវិញទាំងស្រុង។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានបញ្ជាក់ប្រាប់ថា លំនៅឋានខាងលើ ត្រូវបាន ភ្លើងឆេះអស់ជញ្ជាំងមួយចំហៀង និងសម្ភារៈមួយចំនួន និងប្រាក់ថៃចំនួនមួយម៉ឺនបាតផងដែរ។

ករណីអគ្គិភ័យខាងលើនេះ បើតាមក្រុម គ្រួសារ សន្និដ្ឋានថា ប្រហែលជាចៅរបស់ម្ចាស់ផ្ទះ ឈ្មោះវូន វិសាល ភេទប្រុស អាយុ៤ឆ្នាំ យកដែកកេះមកកេះដុតលេង ទើបបណ្តាលឱ្យឆាបឆេះ ព្រោះយាយ និងតា នៅក្រោមផ្ទះ ទាំង២នាក់ ហើយចៅនៅលើផ្ទះម្នាក់ឯង ស្រាប់តែមានភ្លើងហុយឡើងបណ្តាលឱ្យឆេះតែម្តង តែយ៉ាងណាអគ្គិភ័យនេះ មិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ៕

RELATED ARTICLES